នាទីអភិវឌ្ឍន៍ជនបទ និងបរិស្ថាន

ដំណាំក្រូចពោធិសាត់​ដាំនៅប្រទេសកម្ពុជា។ Chanbokeo.com

ដំណាំក្រូចពោធិសាត់

ព័ត៌មានថ្មីៗ 1:43:05, 6 February 2012

ក្រូច​ពោធិសាត់​ជាដំណាំ​យក​ផ្លែ​មួយ​ប្រភេទ​ ដែល​ប្រជា​ជន​កម្ពុជា​និយម​ចូល​ចិត្ត​ បរិភោគ​ផ្លែ​ស្រស់។​ ក្រូច​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​​ដែល​ទាមទា​អាកាស ​ធាតុទឹក ដី ដែល​សមស្រប​ គឺៈ ដីស្រទាប់​ទី​មួយ​ធូរជ្រៅ​ ច្រោះទឹក​ល្អ​ជា​ដីមាន​ជីជាតិ​គ្រប់គ្រាន់។​​

chinese_kale_10

សាលាទីផ្សារកសិករលើបន្លែ​ខាត់ណាដើម​

ព័ត៌មានថ្មីៗ 12:01:33, 30 January 2012

បន្លែ​ជា​អាហារ ​ដែល​ពិភពលោក​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ពីព្រោះ​អត្រា​នៃ​ការ​ប្រើ​​ប្រាស់​មានការកើន​ឡើង​ជា​លំដាប់​។​

ផ្ទុយទៅវិញ​លទ្ធផល​សម្រាប់​ផ្គត់ផ្គង់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​បាន​ជួប​នូវ​បញ្ហា​ជាច្រើន​ ជាពិសេស​ក្រោយ​ពេល​ប្រមូល​ផល ​ដោយសារ​កត្តា​ជាច្រើន​ ដែលធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទាំង​បរិមាណ និង​គុណភាព មានដូច​ជា​​អាកាសធាតុ ​សត្វល្អិត​ចង្រៃ និងជំងឺ​ផ្សេងៗ​រួម​ទាំង វិធានការ​គ្រប់​គ្រង​មុន​និង​ក្រោយការ​ប្រមូល​ផល​ផង​ដែរ។

កសិករបាញ់ថ្នាំកសិកម្មការពារដំណាំ​ដោយមិនមាន​ប្រើគ្រឿងការពារសុខភាព។ ABC

សុវត្ថិ​ភាព​ក្នុង​ការ​ប្រើ​ថ្នាំ​កសិកម្ម​

ព័ត៌មានថ្មីៗ 12:39:20, 23 January 2012

មាន​​កសិករ​ខ្មែរ​ជាច្រើន​ ជាពិសេស​អ្នក​ប្រកប​របរ​ដាំបន្លែ​ និង​ដំណាំ​ ផ្សេងៗ​ សម្រាប់​ លក់​ក៏​ដូច​ជា​ អ្នកធ្វើស្រែនិយមប្រើថ្នាំកសិកម្ម ដែលទិញមកពីផ្សារ។កសិករ​មួយ​ចំនួនធំ​ ចាត់ទុក​ថ្នាំកសិកម្ម​ជាដំណោះ​ស្រាយ ​មួយយ៉ាងលឿន​ទាន់ចិត្ត​ ក្នុងការ​ការ​ពារដំណាំ។​ មាន​កសិករ​ខ្លះយល់​ថាថ្នាំពុល​ជាថ្នាំ ​ដែលជួយ​អោយដំណាំ​ លូតលាស់​បានល្អ។​

រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ក្នុងការប្រជុំមួយ​សុំ​ឲ្យកសិករអនុវត្តប្រព័ន្ធកសិកម្មចម្រុះ។ រូបភាពក្រសួងកសិកម្ម

ប្រព័ន្ធ​កសិកម្ម​​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​

ព័ត៌មានថ្មីៗ 12:42:43, 16 January 2012

ប្រព័ន្ធកសិកម្ម​ចម្រុះជាលក្ខណៈគ្រួសារ​ ​ជាគំនិតផ្តួច​ផ្តើម​​និងផ្សព្ចផ្សាយដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​កម្ពុជា ត្រូវ​បាន​អនុវត្តដោយលោក ឃួន​ វិចិត្រ ​ នៅភូមិមានជ័យ​​ស្រុកព្រៃវែង​ ខេត្ត​ព្រៃវែង។ លោក​​ ឃួន ​វិចិត្រ​បាន​​បញ្ចប់ការសិក្សា​ត្រឹម​តែ​ថ្នាក់​​ទី​១០​ប៉ុណ្ណោះ។ បន្ទាប់​មកលោក បាន​​ធ្វើការ​នៅ​រោង​ចក្រ​ដេរសម្លៀកបំពាក់​អស់រយៈ​ពេល​៤ឆ្នាំ។​

ដំណាំស្រូវនៅប្រទេសកម្ពុជា។ ABC

ការ​​ឆ្លើយ​សំនួរ​របស់​មិត្ត​អ្នក​ស្តាប់​ទាក់​ទង​នឹង​ការ​ធ្វើស្រែ​បាន​ទិន្ន​ផលច្រើន​

ព័ត៌មានថ្មីៗ 1:51:49, 9 January 2012

នៅ​ប្រទេសកម្ពុជា កសិកម្ម​ ជា​វិស័យ​សំខាន់​​បំផុត ដែល​សម្រេច​បាន​ទិន្នផល​ប្រមាណ ៤០% នៃ​ទិន្នផល​ជាតិ​សរុប ក្នុង​រយៈពេល​កន្លង​មក​នេះ។កសិកម្ម​ជា​វិស័យ​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ប្រមាណ ៨០ ទៅ ៨៥% ជា​កសិករ។ ​​រាជ​រដ្ឋា​ភិបាល​ខិតខំ​ធ្វើ​ប្រព័ន្ធ​ធារា​សាស្ត្រ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឱ្យ​គ្រប់គ្រាន់​ដល់​ដំណាំ​កសិកម្ម​ ដោយ​ផ្ដោត​សំខាន់​លើ​ដំណាំ​ស្រូវ។

ដំណាំស្រូវ ជួយលើកស្ទួយវិស័យកសិកម្ម នៅ​​កម្ពុជា​។ ABC

កត្តាពន្លឿនការអភិវឌ្ឍ​វិស័យកសិកម្ម​កម្ពុជា

ព័ត៌មានថ្មីៗ 12:15:25, 2 January 2012

វិស័យ​កសិកម្ម​​ ​ជាវិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ដទៃ​ទៀត​នៅ​​កម្ពុជា ​មាន​​ដូច​ជា​វិស័យ ​វាយនភណ្ឌ ​វិស័យ​ទេសចរណ៍ ​និង ​សេវាកម្ម​ ជា​​ដើម។