នាទីអភិវឌ្ឍន៍ជនបទ និងបរិស្ថាន

វិធានការស្តារដំណាំស្រូវខូចខាតដោយសារទឹកជំនន់
ព័ត៌មានថ្មីៗ 10:20:31, 21 November 2011
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ទឹកជំនន់ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ បានជន់លិចរាជធានី-ខេត្ត ចំនួន ១៨ និងបានធ្វើឲ្យខាតបង់ទឹកប្រាក់ប្រមាណ ៥២១ លានដុល្លារអាម៉េរិក។

ការពុលជាតិប្រៃលើដំណាំស្រូវ
ព័ត៌មានថ្មីៗ 1:14:34, 14 November 2011
ការពុលជាតិប្រៃលើដំណាំស្រូវ គឺជាបរិមាណនៃកំហាប់អំបិលដែល កើតមានឡើងនៅក្នុងសូលុយស្យុងដី។ កាលណាកម្រិតអំបិលកើនឡើងខ្លាំងនៅក្នុងសូលុយស្យុងដី អាចធ្វើឲ្យមានការបាត់បង់នូវតុល្យភាពរបស់សារធាតុចិញ្ចឹមក្នុងសូលុយស្យុងដីដែលជា ហេតុបណ្តាលឲ្យមានការពុលសារធាតុចិញ្ចឹមចំពោះដំណាំនិងធ្វើឲ្យដំណាំពិបាកស្រូបយកទឹកពីសូលុយស្យុងដី។

វិធីសាស្រ្តជួយដើមឈើហូបផ្លែឲ្យនៅរស់បន្ទាប់ពីបានរងទឹកជំនន់
ព័ត៌មានថ្មីៗ 11:15:25, 7 November 2011
ទឹកជំនន់នៅប្រទេសកម្ពុជា នៅឆ្នាំនេះ ដែលបានចាប់ផ្តើមតាំងពីខែសីហាមក បានបណ្តាលឲ្យដំណាំស្រូវជាច្រើនសែនហិចតា ជន់ លិចនិងខូចខាត។ ទឹកជំនន់នេះ ក៌អាចបណ្តាលឲ្យដំណាំផ្សេងៗរងការខូចខាតឬងាប់ដែរនៅពេលទឹកជំនន់ស្រកទៅវិញ។

ដំណាំស្វាយចន្ទី
ព័ត៌មានថ្មីៗ 11:17:09, 31 October 2011
ខេត្តកំពង់ចាមមានការដាំដុះស្វាយចន្ទី ភាគច្រើនជាងគេក្នុងចំណោម ខេត្តនានាទូទាំងប្រទេសកម្ពុជា។ កសិករមានចំការ ស្វាយចន្ទី ផ្ទាល់ខ្លួនពី ១-២ ហិចតា ហើយមួយចំនួនទៀតមានហូតដល់ ១០០-១,០០០ ហិចតា ភាគច្រើនមាននៅ ស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។
របៀបដាំក្រូចពោធិ៍សាត់
ព័ត៌មានថ្មីៗ 4:26:03, 24 October 2011
លោកឈឹម វជីរ៉ា អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបកស្រាយចម្ងល់ និងសំណួរផ្សេងៗ ពីលោកអ្នកនាងកញ្ញាស្ដីពីវិធីដាំក្រូចពោធិ៍សាត់។ តើខេត្តណាសម្បូរក្រូចពោធិ៍សាត់ជាងគេ? ហើយក្រូចពោធិ៍សាត់មានប៉ុន្មានប្រភេទ?

វិធានការសំខាន់ៗ ដើម្បីត្រៀមខ្លួនធ្វើកសិកម្មក្រោយពេលទឹកជំនន់
ព័ត៌មានថ្មីៗ 4:13:41, 17 October 2011
នៅថ្ងៃនេះ យើងខ្ញុំនឹងស្វែងយល់អំពីវិធានការសំខាន់ៗ ដើម្បីត្រៀមខ្លួនក្រោយពេលទឹកជំនន់ដោយសារឥឡូវនេះ ប្រទេសកម្ពុជាកំពុងតែជួបនឹងស្ថានភាពទឹកជំនន់ដែលបានបំផ្លិចបំផ្លាញជីវិតមនុស្ស និងផលដំណាំក៏ដូចជាដីស្រែចម្ការផងដែរ។ ហើយវាគ្មិនសម្រាប់ថ្ងៃនេះ គឺលោកហ៊ីម ខទៀតមន្រ្តីនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាសេដាកហើយលោកអ្នកនាងធ្លាប់បានជួបលោករួចមកហើយតាមរលកអាកាសរបស់ Radio Australia។













