នាទីព្រឹត្ដិការណ៍ជុំវិញតំបន់

អូស្រ្តាលីជំរុញឲ្យប្រទេសអាស៊ីប្រើវិធានការកាត់បន្ថយគ្រោះថ្នាក់សុខភាព
ព័ត៌មានថ្មីៗ 4:22:22, 8 May 2009
ប្រទេសអូស្រ្តាលីចង់ឃើញបណ្ដាប្រទេសនៅអាស៊ីអនុវត្តកម្មវិធីចែកចាយម្ជុលសេរ៉ាងដល់អ្នកប្រើប្រាស់គ្រឿងញៀនព្រមទាំងកម្មវិធីបន្សាបផ្ដាច់គ្រឿងញៀនក្នុងគោលបំណងដើម្បីកាត់បន្ថយការរាលដាលនៃជំងឺអេដស៍។

រដ្ឋាភិបាលអូស្រ្តាលីបញ្ជូនកងទ័ពបន្ថែមទៅអាហ្វហ្កានីស្ថាន
ព័ត៌មានថ្មីៗ 12:47:47, 1 May 2009
រដ្ឋាភិបាលអូស្រ្តាលី នឹងបញ្ជូនកងទ័ពបន្ថែមចំនួន៤៥០នាក់ទៀតទៅ
ប្រទេសអាហ្វហ្កានីស្ថាន ព្រមទាំងផ្តល់ថវិការជំនួយបន្ថែមទៅផ្នែក
ប៉ូលិសនិងស៊ីវិលផង។លោកនាយករដ្ឋមន្រ្តី ខេវិន រ៉ាដ្ត បានធ្វើការប្រ
កាសដូចនេះជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលសហ
រដ្ឋអាមេរិក ដែលស្នើសុំឲ្យអូស្រ្តាលីបញ្ជូនកងទ័ពបន្ថែមទៀត។

អតីតនាយករដ្ឋមន្រ្ដីនូវ៉ែលហ្សេឡង់បានតំណែងជាប្រធានកម្មវិធីអភិវឌ្ឍន៍របស់ UN
ព័ត៌មានថ្មីៗ 10:28:55, 24 April 2009
លោកស្រី Helen Clarke អតីតនាយករដ្ឋមន្រ្ដីប្រទេសនូវ៉ែលហ្សេឡង់បានមានប្រសាសន៍ជាសាធារណៈជាលើកដំបូងអំពីការតែងតាំងលោកស្រីឲ្យទទួលតំណែងជាប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ដែលជាតំណែងធំ និងមានឥទ្ធិពលខ្លាំងជាងគេទីបីនៅក្នុងអង្គការនេះ។

កម្ពុជាគ្រោងចាប់អនុវត្តគម្រោងអភិបាលកិច្ចល្អនៅតាមមូលដ្ឋាន
ព័ត៌មានថ្មីៗ 6:42:24, 18 April 2009
ធនាគារពិភពលោកបានសម្រេចផ្តល់ប្រាក់២០លានដុល្លារទៅរដ្ឋាភិបាលកម្ពុជា
ដើម្បីរៀបចំអនុវត្តគម្រោងអភិបាលកិច្ចល្អនៅមូលដ្ឋាន។ គម្រោងដែលគ្រោង
អនុវត្តរយៈ៤ឆ្នាំនេះ មាន៤ស្ថាប័នរដ្ឋាភិបាលដែលត្រូវអនុវត្តហើយធ្វើសកម្មភាព
ទូទាំងប្រទេសកម្ពុជា ហើយនៅក្នុងការប្រកាសត្រៀមចាប់ផ្តើមអនុវត្តគម្រោង
មន្រ្តីបានបញ្ជាក់ថា គម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ក៏ដូចជាការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល

បុណ្យចូលឆ្នាំខ្មែរនៅអូស្រ្តាលីចំពេលបុណ្យ Easter
ព័ត៌មានថ្មីៗ 3:00:46, 10 April 2009
ថ្ងៃនេះគឺជាថ្ងៃសុក្រទី១០ខែមេសា គ.ស ២០០៩ ត្រូវនឹងថ្ងៃ១រោចខែចេត្រឆ្នាំជូតសំរឹទ្ធិស័ក ព.ស ២៥៥២។ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះទេ ថ្ងៃប្រារព្ធបុណ្យចូលឆ្នាំថ្មីនឹងឈានមកដល់ដើម្បីអបអរសាទរទទួលឆ្នាំថ្មី គឺឆ្នាំឆ្លូវឯកស័ក ព.ស ២៥៥៣។ យ៉ាងណាមិញពិធីប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅក្នុងប្រទេសអូស្រ្តាលីបានចាប់ផ្ដើមនៅថ្ងៃនេះហើយនឹងត្រូវចប់នៅថ្ងៃទី១៤ទៅវិញ។ បាទ សូមអញ្ជើញលោកអ្នក តាមដានស្វែងយល់អំពីព្រឹតិ្តការណ៍នៅក្នុងនាទីព្រឹត្តិការណ៍ជុំវិញតំបន់របស់វិទ្យុអូស្រ្តាលី ជាមួយខ្ញុំបាទ យុទ្ធ ឈាង ពីក្រុងម៉ែលប៊ិន។

បញ្ហាជះទឹកអាស៊ីតនៅកម្ពុជា – ភាពយន្ដឯកសារ “ស្វែងរកមុខមាត់”
ព័ត៌មានថ្មីៗ 11:39:19, 27 March 2009
ក្រុមហ៊ុនផលិតភាពយន្ដរបស់អាម៉េរិកមួយបានបញ្ចាំងជាសាធារណៈនូវភាពយន្ដមួយខ្សែដែលចង់បង្ហាញឲ្យឃើញច្បាស់នូវបញ្ហាជះទឹកអាស៊ីតនៅកម្ពុជា ដែលកន្លងទៅនេះ អាជ្ញាធរខ្មែរគ្មានលទ្ធភាពនឹងដោះស្រាយរកឲ្យឃើញនូវជនល្មើស ដែលបានប្រព្រឹត្ដិសកម្មភាពបែបនេះទៅលើមនុស្សដូចគ្នាដទៃទៀត។













