នាទីព្រឹត្ដិការណ៍ជុំវិញតំបន់
ភាពគ្មានការងារធ្វើនៅអាស៊ីបណ្តាលឡើងដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោក
ព័ត៌មានថ្មីៗ 9:46:46, 6 February 2009
អង្គការពលកម្មអន្តរជាតិ និយាយថា ពលករប្រមាណជា២០០លាននាក់ ភាគច្រើន នៅ ក្នុងបណ្តាប្រទេសកំពុងលូតលាស់អាចធ្លាក់ទៅក្នុងភាពក្រីក្រយ៉ាងខ្លាំងដោយមានប្រាក់
ចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ។ក្នុងនោះមានជាង១៤០លាន នាក់ នៅអាស៊ី ។
ការទប់ស្កាត់ការរាតត្បាតជំងឺអេដស៍នៅក្នុងក្រុមជនពិការនៅកម្ពុជា
ព័ត៌មានថ្មីៗ 1:27:33, 23 January 2009
ជាង១០ឆ្នាំមកហើយដែលមានការទប់ស្កាត់ការរាតត្បាតនៃជំងឺអេដស៍នៅកម្ពុជា។
បច្ចុប្បន្ននេះ ការរាតត្បាតបានថយចុះ ប៉ុន្តែការប្រឈមមុខនៃជំងឺនេះ បែរជាបាន
លេចឡើងនៅក្នុងក្រុមជនពិការទៅវិញ។ នៅដើមសប្តាហ៍នេះ ក្រុមអ្នកប្រឆាំងនឹង
ជំងឺអេដស៍បាននាំគ្នាពិភាក្សាអំពីស្ថានភាពប្រឈមមុខនៃការរាលដាលសាយភាយ
នៃជំងឺអេដស៍នៅក្នុងក្រុមជនពិការនៅប្រទសកម្ពុជា។
ការហាមប្រាមមិនឲ្យប្រជាពលរដ្ឋទទួលទានម្លូស្លានៅក្នុងទីក្រុង
ព័ត៌មានថ្មីៗ 12:56:20, 16 January 2009
បាទ លោក លោកស្រី អ្នកកញ្ញាប្រិមិត្តអ្នកស្ដាប់ជាទីគោរព ខ្ញុំបាទ យុទ្ធ ឈាង
ពីវិទ្យុអូស្រ្តាលីសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នាទីព្រឹត្តិការណ៍ជុំវិញ
តំបន់ស្ដីអំពីការហាមប្រាមមិនឲ្យប្រជាពលរដ្ឋទទួលទានម្លូស្លានៅក្នុងទីក្រុង
Port Moresby នៃប្រទេស ប៉ាពួនូវ៉ែលហ្គីណេ។
វិស័យទេសចរណ៍អូស្រ្តាលីនិងកម្ពុជាប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក
ព័ត៌មានថ្មីៗ 8:37:41, 9 January 2009
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ខេវិន រ៉ាដ្ត មានប្រសាសន៍ថា ឆ្នាំ២០០៩ នឹងជាឆ្នាំដ៏តឹងតែងមួយ
សម្រាប់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចអូស្រ្តាលី។ លោកខេវិនរ៉ាដ្ត ថ្លែងថារដ្ឋាភិបាល បាន ប្តេជ្ញាចិត្តធ្វើធអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលខ្លួនអាចធ្វើទៅបានដើម្បីជួយក្រុមគ្រួសារ និង ពាណិជ្ជករអូស្រ្តាលីនៅខណៈពេលដែលពួកគេស្ថិតក្នុងគ្រាលំបាក។
ព្រឹត្ដិការណ៍សំខាន់ៗមួយចំនួននៅទូទាំងសកលោកនៅឆ្នាំ២០០៨
ព័ត៌មានថ្មីៗ 9:56:34, 2 January 2009
នៅក្នុងនាទីព្រឹត្ដិការណ៍ជុំវិញតំបន់របស់វិទ្យុអូស្រ្ដាលីយើងនៅថ្ងៃនេះ លោក
ឃុន អាឡិច និងលោកយុទ្ធ ឈាង សូមជំរាបជូនជាសង្ខេបឡើងវិញនូវ
ព្រឹត្ដិការណ៍សំខាន់ៗ ក្នុងពេល១២ខែកន្លងទៅនេះដែលបានកើតឡើងនៅ
ក្នុងពិភពលោកនៅឆ្នាំ២០០៨ កន្លងទៅនេះ។
គម្រោងបង្កើតសមាគមគាំពារមនុស្សចាស់ជរានៅកម្ពុជា
ព័ត៌មានថ្មីៗ 11:40:55, 27 December 2008
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយស្តីពីការណែនាំបង្កើត
និងគ្រប់គ្រងសមាគមមនុស្សចាស់។ បច្ចុប្បន្ននេះ គេកំពុងតែត្រូវរៀបចំបោះ
ពុម្ពផ្សព្វផ្សាយគោលការណ៍សមាគមនេះ ក៏ដូចជាអប់រំបណ្តុះបណ្តាលដល់មន្រ្តី
រដ្ឋាភិបាលនិងមន្រ្តីអង្គការសង្គមស៊ីវិលដើម្បីជាកិច្ចប្រឹងប្រែងជំរុញឲ្យមនុស្ស
ចាស់បានចូលរួមនៅក្នុងសមាគមមនុស្សចាស់នៅតាមភូមិឃុំសង្កាត់ទូទាំង
ប្រទេសកម្ពុជា។













