នាទីព្រឹត្ដិការណ៍ជុំវិញតំបន់

ការទទូចសុំឲ្យមានការការពារសិទ្ធិពលករចំណាកស្រុក

ព័ត៌មានថ្មីៗ 4:53:14, 19 December 2008

យោងតាមការសិក្សាមួយដែលបានធ្វើទៅអស់រយៈពេល២ឆ្នាំទៅនោះគេ
បានរកឃើញថា ការបំពារបំពានលើសិទ្ធិរបស់ពលករចំណាកស្រុកមាន
ការកើនឡើងកាន់តែខ្ពស់ទៅ។

បក្សប្រឆាំងនៅអូស្ត្រាលីស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយជនអន្តោប្រវេសន៍

ព័ត៌មានថ្មីៗ 9:41:21, 18 December 2008

គណបក្សប្រឆាំងដ៍ចំបងនៃរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី បានហៅឲ្យ រដ្ឋាភិបាលកាត់បន្ថយជនអន្តោប្រវេសន៍ចូលទៅក្នុងប្រទេសអូស្រ្តាលី
ចំនួន២៥ភាគរយ ចំពេលដែលមានការព្យាករថា ចំនួនអ្នកគ្មានការងារ
ធ្វើនៅក្នុងប្រទេសអូស្ត្រាលី នឹងកើនឡើងដោយសារវិបត្តិហិរញ្ញវត្ថុពិ
ភពលោក។

បទសម្ភាសន៍ជាមួយប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

ព័ត៌មានថ្មីៗ 4:22:16, 12 December 2008

លោក អ្នកនាងជាទីមេត្រី នៅសប្តាហ៍កន្លងទៅនេះប្រតិភូមួយក្រុមមកពី
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បាន
អញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលី។ ក្នុងអំឡុងទស្សនកិច្ចនោះ
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈ
ប្រតិភូ បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអូស្ត្រាលីតាមរយៈការសួរសំណួរ
​របស់លោកសូ លឹមសេង ។

ការឲ្យចេញប្រើវចនានុក្រមអេឡិចត្រូនិចជាភាសាខ្មែរកំណែទី២

ព័ត៌មានថ្មីៗ 1:05:27, 8 December 2008

ក្នុងពេលឆាប់ៗនេះ ប្រហែលជាក្នុងខែធ្នូនេះ ឬខែមករា ឆ្នាំ២០០៩​​ វិទ្យាស្ថានពុទ្ធសានា
បណ្ឌិត្យនឹងចេញឲ្យប្រើប្រាស់នូវកំណែទី២ ដែលកាន់តែមានភាពប្រសើរឡើងថែមទៀត។
តើនៅក្នុងកំណែទី២នេះ មានអ្វីប្លែកខ្លះពីការចេញឲ្យប្រើដំបូង?

យុទ្ធនាការបញ្ឈប់អំពើហិង្សាទៅលើស្រ្តីឆ្នាំ២០០៨

ព័ត៌មានថ្មីៗ 11:37:41, 28 November 2008

ចាប់ពីថ្ងៃអង្គារមក បូពណ៌សរាប់ម៉ឺនសែនត្រូវបានគេដើរបំពាក់ដល់ប្រជាពលរដ្ឋជាពិសេសចំពោះ
បុរស។ បូពណ៌សនេះ នឹងមានគេពាក់តែក្នុងរយៈពេល១៦ថ្ងៃប៉ុណ្ណោះរហូតដល់ថ្ងៃទី១០ធ្នូ។ លោក
ទេព ប៊ុនថន ប្រធានកម្មវិធីទស្សនៈបុរសនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានមាន
ប្រសាសន៍ឲ្យដឹងថា ការដើរបំពាក់ និងផ្សព្វផ្សាយបូពណ៌សនេះ មានគោលបំណង២យ៉ាង។

ថ្នាលនៃកីឡាប្រដាល់សេរីខ្មែរនៅក្នុងប្រទេសអូស្រ្តាលី

ព័ត៌មានថ្មីៗ 4:02:19, 21 November 2008

អាណិកជនខ្មែរមួយរូបនៅក្រុងម៉ែលប៊ិនមាននិស្ស័យស្នេហាកីឡាប្រដាល់ខ្មែរ បានបើកសាលា​
បង្ហាត់ក្បាច់គុនខ្មែរបុរាណមួយឈ្មោះថា សាលាអង្គរគុនខ្មែរ។

ក្រៅពីសកម្មបង្ហាត់បង្រៀនសិស្សដែលមានជាតិសាសន៍ចម្រុះនោះ សាលាអង្គរគុនខ្មែរក៏បាន
​ចូលរួម​រៀបចំការប្រកួតអន្តរជាតិផងដែរជាមួយក្លឹបប្រដាល់នានា ដោយបានអញ្ជើញ​កីឡាករ
ប្រដាល់​ល្បីៗពីប្រទេសកម្ពុជាឲ្យមកប្រកួតជាមួយកីឡាករជាតិសាសន៍ដទៃនៅក្នុងប្រទេស
អូស្រ្តាលី។ នៅពេលនេះ មានកីឡាករខ្មែរបួននាក់កំពុងតែចូលរួមប្រកួតឆ្លងប្រទេសសម្រាប់
រយៈពេលបីខែ ដែល​ក្នុងននោះរួមមានកីឡាករ៖ អេ ភូថង, ជ័យ កុសល, ពេជ្រ សីហា និង
ពេជ្រ សុផាន់។