នាទីព្រឹត្ដិការណ៍ជុំវិញតំបន់
អត្ថន័យនៃការធ្វើពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ
ព័ត៌មានថ្មីៗ 9:12:29, 7 November 2008
ពិធីបុណ្យអុំទូកគឺជាពិធីបុណ្យជាតិមួយដែលពលរដ្ឋខ្មែរទាំងអស់តាំងពីបុរាណបាន
រៀបចំធ្វើជារៀងរាល់ឆ្នាំ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរំលឹកដល់គំរូវីរភាព
ដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីឲ្យរួចផុតពីការឈ្លាន
ពានជិះជាន់របស់ពួកខ្មាំងសត្រូវបរទេស ដែលកាលនោះគឺពួកចាម។
ការត្រៀមលក្ខណៈសម្រាប់ការងារបម្រើសេវាធានារ៉ាប់រងសុខភាពសង្គម
ព័ត៌មានថ្មីៗ 1:17:38, 31 October 2008
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលបម្រើសេវាផ្តល់សេវាធានារ៉ាប់រងសុខភាពសង្គម បានឲ្យ
ដឹងថា ប្រជាពលរដ្ឋកាន់តែមានការយល់ដឹង ហើយចង់បានសេវាជួយគាំពារសុខភាព។
មន្រ្តីសុខាភិបាលបានបញ្ជាក់ថា សេវាគាំពារសុខភាពសង្គមនិងចាប់ផ្តើមអនុវត្តនាពេល
អនាគតដ៏ខ្លីខាងមុខនេះ។
ស្វែងយល់អំពីបេសកកម្មរបស់អង្គការបណ្ដាញយុវជនដើម្បីការផ្លាស់ប្ដូរ
ព័ត៌មានថ្មីៗ 1:19:05, 24 October 2008
បណ្ដាញយុវជនដើម្បីការផ្លាស់ប្ដូរ ជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលទើបតែបាន
បង្កើតឡើងនិងដឹកនាំដោយក្រុមនិស្សិតសកលវិទ្យាល័យនៅទីក្រុងភ្នំពេញ។
សកម្មភាពរបស់ បណ្ដាញយុវជនដើម្បីការផ្លាស់ប្ដូរ រួមមានការបង្កើតចំណងមិត្តភាព
និងទំនាក់ទំនងរវាងយុវជន ដោយមានការរៀបចំការជួបជុំគ្នា ដំណើរកំសាន្ត និងការ
ចុះសួរសុខទុក្ខដល់សិស្សានុសិស្សនៅតាមសាលាក្រីក្រនៅទីជនបទនានា។
ទស្សនៈវិស័យរបស់ បណ្ដាញនេះ គឺធ្វើការផ្លាស់ប្ដូរដើម្បីអភិវឌ្ឍខ្លួននិងចូលរួមអភិវឌ្ឍ
សង្គមជាតិ។ សូមប្រិយមិត្តតាមដានស្ដាប់ថាតើ មានអ្វីខ្លះដែលពួកគេចង់ផ្លាស់ប្ដូរ
ហើយតើការផ្លាស់ប្ដូរនោះ ត្រូវធ្វើឡើងដោយរបៀបណា?
ពលរដ្ឋអូស្រ្តាលីទៅរស់នៅឯបរទេស
ព័ត៌មានថ្មីៗ 1:20:08, 17 October 2008
ក្រសួងអន្តោប្រវេសន៍អូស្រ្តាលីឲ្យដឹងថានៅឆ្នាំកន្លងទៅនេះ ពលរដ្ឋអូស្រ្តាលីជាច្រើនពាន់នាក់បានទៅរស់នៅឯបរទេស។ តើដោយសារមូលហេតុអ្វី?។សូមតាមដានស្តាប់។













