នាទីស្វែងយល់អំពីអូស្រ្ដាលី

ប្រាក់សោធនសម្រាប់ពលរដ្ឋចាស់ជរានៅប្រទេសអូស្ត្រាលី
ព័ត៌មានថ្មីៗ 2:49:36, 10 February 2012
ជាទូទៅប្រជាពលរដ្ឋអូស្រ្តាលីដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅមានសិទ្ធិទទួលប្រាក់សោធនសម្រាប់ជនចាស់ជរា។លើសពីនេះជនចាស់ជរាមានសិទ្ធិទទួលប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនពីរដ្ឋាភិបាល។ប្រាក់ឧបត្ថម្ភទាំងនោះរួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភដល់ការប្រើប្រាស់ទឹក ភ្លើង ការធ្វើដំណើរតាមយានជំនិះសាធារណៈ និងការចំណាយទៅលើការទិញថ្នាំសង្កូវព្យាបាលជំងឺទៀតផង។

ថៅកែក្រុមហ៊ុនរថយន្តក្រុងបរិច្ចាគប្រាក់ផ្ទាល់ខ្លួន១៥លានដុល្លារដល់បុគ្គលិក
ព័ត៌មានថ្មីៗ 12:11:42, 3 February 2012
ម្ចាស់ក្រុមហ៊ុនរថយន្តធំៗសម្រាប់ដឹកអ្នកដំណើរឬហៅរថយន្តក្រុង លោក Ken Grendaបានធ្វើឲ្យនិយោជិតរបស់លោកមានភាពស្រឡាំងកាំង បន្ទាប់ពីលោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន១៥លានដុល្លារ ឲ្យដល់បុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក ដើម្បីជាការថ្លែងអំណរគុណចំពោះបុគ្គលិកទាំងនោះដែលមានភក្តីភាពក្នុងការបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់លោក បន្ទាប់ពីលោកបានលក់មុខរបររកស៊ីរបស់លោកក្នុងទឹកប្រាក់ចំនួន៤០០លានដុល្លារ។

ប្រតិកម្មចំពោះឧប្បត្តិហេតុកើតឡើងក្នុងថ្ងៃប្រារព្ធទិវាជាតិអូស្រ្តាលី
ព័ត៌មានថ្មីៗ 5:22:29, 27 January 2012
នាទីស្វែងយល់អំពីប្រទេសអូស្រ្តាលីថ្ងៃនេះនឹងពិនិត្យមើលលើស្ថានភាពនិងប្រតិកម្មរបស់ពលរដ្ឋអូស្រ្តាលីនៅក្រោយឧប្បត្តិហេតុនៃការប៉ះទង្គិចហិង្សាមួយរវាងក្រុមបាតុកករជនជាតិដើមអូស្រ្តាលីជាមួយកងប៉ូលិសជាតិអូស្រ្តាលីដែលបានប្រឹងប្រែងគ្រប់គ្រងស្ថានភាពដើម្បីការពារសុវត្ថិភាពជូនមេដឹកនាំប្រទេសគឺលោកស្រីនាយករដ្ឋមន្រ្តី Julia Gillard និងមេដឹកនាំបក្សប្រឆាំងលោក Tony Abbott ។
![Department of Foreign Affairs and Trade building in Canberra DFAT. [ABC] អគាររដ្ឋាភិបាលអូស្រ្តាលី។ រូបភាពដោយ ឃុន អាឡិច៖ Radio Australia](http://khmer.radioaustralia.net.au/wp-content/uploads/2012/01/Department-of-Foreign-Affairs-and-Trade-building-in-Canberra-DFAT.-ABC-140x93.jpg)
ការពិភាក្សាពីបញ្ហាប្រកាន់ពូជសាសន៍នៅអូស្រ្តាលី
ព័ត៌មានថ្មីៗ 5:41:31, 20 January 2012
នៅក្នុងសប្ដាហ៍នេះ បញ្ហាប្រកាន់ពូជសាសន៍ កំពុងតែផុសត្រដែតឡើងវិញតាមបណ្ដាញព័ត៌មាន គ្រប់រូបភាពនៅក្នុងប្រទេសអូស្រ្តាលី ។តើលោកអ្នកផ្ទាល់មានដែលជួបប្រទះនឹងអាកប្បកិរិយារើសអើងប្រកាន់ជាតិសាសន៍ដែរឬទេ នៅក្នុងស្រុកភូមិ ឬទីកន្លែងធ្វើការរបស់លោកអ្នក?

ការអំពាវនាវឲ្យមានការដាក់ថែមទៀតនូវម៉ាស៊ីនថតយានយន្តបើកបរលើសល្បឿនកំណត់
ព័ត៌មានថ្មីៗ 1:36:14, 13 January 2012
ក្រុមប្រឹក្សាដឹកជញ្ជូនអូស្រ្តាលី ឲ្យដឹងថា ជាមធ្យមមានមនុស្សមាន៤ ស្លាប់ និង៩០នាក់រងរបួសជាទម្ងន់នៅរៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរ។យ៉ាងណាមិញ ការបើកបរលើសល្បឿនដែលបានកំណត់នៅលើផ្លូវ នៅតែជាឃាតករដ៏ធំបំផុតក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

គុណភាពប្រព័ន្ធអប់រំនៅក្នុងប្រទេសអូស្រ្ដាលី
ព័ត៌មានថ្មីៗ 4:21:33, 6 January 2012
តើប្រទេសអូស្រ្ដាលីគេមានការស៊ីសំណូកសូកប៉ាន់ទិញសញ្ញាប័ត្រដូចនៅក្នុងប្រទេសកម្ពុជាទេ? តើការប្រឡងម្ដងៗមានបោះព្រុយយ៉ុងដូចនៅប្រទេសកម្ពុជាទេ? មិត្ដអ្នកស្ដាប់វិទ្យុអូស្រ្ដាលីបានសួរសំណួរជាច្រើនដែលប្រៀបធៀបគុណភាពនៃការអប់រំនៅក្នុងប្រទេសអូស្រ្ដាលី និងប្រទេសកម្ពុជា។តើហេតុអ្វី បានជាវិស័យអប់រំនៅក្នុងប្រទេសអូស្រ្ដាលីមានការរីកចម្រើនដែលពិភពលោកទទួលស្គាល់?













