នាទីស្វែងយល់អំពីអូស្រ្ដាលី

នាទីស្វែងយល់អំពីអូស្រ្ដាលីថ្ងៃសៅរ៍ទី ៣០ ខែតុលា ឆ្នាំ២០១០
ព័ត៌មានថ្មីៗ 4:18:17, 30 October 2010
រឿងទី១៖ មនុស្សក្រោម១៨ឆ្នាំមិនអាចទិញសត្វចិញ្ចឹមដោយគ្មានការយល់ព្រមពីម៉ែឪ។ រឿងទី២៖ អតីតអ្នកនយោបាយល្បីៗទិតៀនគ្នា។ រឿងទី៣៖ ពលរដ្ឋអូស្រ្តាលី១៧០០នាក់ស្លាប់រៀងរាល់ឆ្នាំដោយសារជំងឺមហារីកស្អែកបណ្ដាលដោយកម្ដៅថ្ងៃ។

នាទីស្វែងយល់អំពីអូស្រ្ដាលីថ្ងៃសៅរ៍ទី ២៣ ខែតុលា ឆ្នាំ២០១០
ព័ត៌មានថ្មីៗ 9:00:55, 23 October 2010
នៅក្នុងរបាយការណ៍ដំបូង បើតាមការសិក្សាអង្កេតថ្មីមួយដែលផ្សព្វផ្សាយក្នុងសប្ដាហ៍នេះ បង្ហាញថានិស្សិតដែលកំពុងបំពេញការសិក្សាយកជំនាញជាវេជ្ជបណ្ឌិតនៅក្នុងប្រទេសអូស្រ្តាលី ភាគច្រើនមានចេតនាចង់ជ្រើសរើសអាជីពជាគ្រូពេទ្យពិនិត្យជំងឺទូទៅ ប្រសិនបើការងារនោះផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន។

នាទីស្វែងយល់ពីអូស្រ្តាលី ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ ២០១០
ព័ត៌មានថ្មីៗ 4:56:49, 16 October 2010
របាយការណ៍ទីមួយ៖ប្រាក់ដុល្លារអូស្ត្រាលីឡើងថ្លៃ
របាយការណ៍ទីពីរ៖ធនធានធម្មជាតិអូស្ត្រាលី
របាយការណ៍ទីបី៖ផលវិបាកពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងនិស្សិតឥណ្ឌា
នាទីស្វែងយល់អំពីអូស្រ្ដាលីថ្ងៃសៅរ៍ទី ២ ខែតុលា ឆ្នាំ២០១០
ព័ត៌មានថ្មីៗ 3:18:32, 2 October 2010
រឿងទី១៖ ការដាក់គុកមនុស្សមិនធានាថានឹងធ្វើឲ្យមនុស្សរាងចាលឡើយ។ រឿងទី២៖ សារៈសំខាន់នៃគណៈកម្មការត្រួតពិនិត្យឧក្រិដ្ឋកម្មនិងប្រព្រឹត្តអំពើពុករលួយ។ រឿងទី៣៖ បើតាមការព្យាការអត្រាការប្រាក់នៅក្នុងប្រទេសអូស្រ្តាលីនឹងកើនឡើងហើយពលរដ្ឋអូស្រ្តាលីជាច្រើននាក់នឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគ្រួសារ។

នាទីស្វែងយល់អំពីអូស្រ្ដាលីថ្ងៃសៅរ៍ទី ២៥ ខែកញ្ញា ឆ្នាំ២០១០
ព័ត៌មានថ្មីៗ 8:00:47, 25 September 2010
នៅថ្ងៃសៅរ៍នេះពលរដ្ឋអូស្រ្តាលីនៅទូទាំងប្រទេសកំពុងផ្តោតអារម្មណ៍តាមដានការប្រកួតផ្ដាច់ព្រ័ត្រនៃកីឡាបាល់ទាត់ប្រពៃណីអូស្រ្តាលីដែលអូស្រ្ដាលីហៅថា Australian Football League ឬហៅកាត់ថា AFL។ លោក យុទ្ធ ឈាង និងពិពណ៌នាជូនលោកអ្នកនាងអំពីព្រឹត្តិការណ៍ដ៏ធំសំខាន់ប្រចាំឆ្នាំរបស់ពលរដ្ឋអូស្រ្តាលី។

នាទីស្វែងយល់អំពីអូស្ត្រាលី ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញាឆ្នាំ ២០១០
ព័ត៌មានថ្មីៗ 4:40:57, 18 September 2010
1.ការស្រាវជ្រាវរកឃើញបច្ចេកទេសថ្មីសម្រាប់ដោះស្រាយការឡើងកម្ដៅភពផែនដី។
2.កង្វល់ពាក់ព័ន្ធនឹងហ្វូងសត្វកណ្ដូបយាយីផលដំណាំរាប់សិបពាន់ហិកតារនៅអូស្រ្តាលី។
3.បញ្ហាគំរាមដល់បណ្ដាវេជ្ជបណ្ឌិតបរទេសដែលកំពុងតែធ្វើការនៅក្នុងប្រទេសអូស្រ្តាលី។













