នាទីស្វែងយល់អំពីអូស្រ្ដាលី

លោក Wayne Swan រដ្ឋមន្រ្តីផែនការថវិកា​អូស្រ្តាលី ជួបជាមួយនឹងអ្នកយក​ព័ត៌មាន។ រូបភាពដោយ​ ABC

អូស្រ្តាលីមានផែនការធ្វើកំណែទម្រង់ពន្ធដារ

ព័ត៌មានថ្មីៗ 4:48:19, 7 October 2011

កិច្ចប្រជុំ​ដែល​មាន​មន្រ្តី​ជាន់ខ្ពស់ និង​អ្នក​ជំនាញ​មកពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន​ប្រមាណជា​២០០​ចូលរួម​នេះ បាន​បញ្ចប់​ទៅ​ដោយ​មិនបាន​ទទួល​លទ្ធផល​ជាដុំ​កំភួន​អ្វីឡើយ ដោយ​លោក​រដ្ឋមន្រ្ដី​ផែនការ​ថវិកា​បាន​និយាយ​នៅពេល​បិទ​វេទិកា​ពិភាក្សា​ថា នឹងមាន​ការពិនិត្យ​ស្រាវជ្រាវ​ថែមទៀត ទៅ​លើ​បញ្ហា​ដែល​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​បាន​លើក​ឡើង។ វេទិកានោះ​បាន​សម្រេច​ថា នឹង​បង្កើត​ឲ្យមាន​ក្រុម​ការងារ​មួយ​ដើម្បី​ប្រមូល​ព័ត៌មាន​និង​រាយការណ៍​ត្រលប់​មកវិញ​ថាតើ​គួរមាន​ការកែ​ប្រែ​អ្វីខ្លះ​ទៅនឹង​ប្រព័ន្ធ​ពន្ធដារ​បច្ចុប្បន្ន។

ទង់ជាតិ​របស់​ប្រទេស​អូស្រ្តាលី។ រូបភាព ABC

គោល​នយោ​បាយថ្មី​របស់​របស់​អូស្រ្តាលី​ស្ដីអំ​ពី​ទំនាក់​ទំនង​អន្តរជាតិ​

ព័ត៌មានថ្មីៗ 4:22:56, 30 September 2011

រដ្ឋាភិបាលអូស្រ្តាលី​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកទៅ​​លើ​ទំនាក់​ទំនងររបស់​ខ្លួន​ជា​មួយ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ក្នុង​រយៈ​ពេល១៥​ឆ្នាំ​ខាង​មុខ​នេះ។ មេដឹក​នាំ​ប្រទេស​អូស្រ្តាលី​យល់​ឃើញ​ថា​ខ្លួន​ត្រូវ​តែ​ត្រៀម​ជំហរ ខណៈដែល​តុល្យភាព​នៃ​អំណាច​សកល​​កំពុង​តែ​ធ្វើ​ដំណើរ​ពីទិស​ខាង​លិច​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​នោះ។

លោក Chris Evans រដ្ឋមន្រ្តីអប់រំអូស្រ្តាលី។ រូបភាពដោយ​ABC

ការផ្លាស់ប្ដូរ​ច្បាប់ទិដ្ឋាការ​សិស្សបរទេស​ដែលមក​សិក្សា​នៅ​ប្រទេស​អូស្រ្តាលី

ព័ត៌មានថ្មីៗ 4:32:58, 23 September 2011

នៅ​ថ្ងៃនេះ Radio Australia សូម​លើក​នូវ​ប្រធាន​បទ​មួយ​ស្ដីពី​ផ្លាស់ប្ដូរ​គោល​នយោបាយ​ទិដ្ឋាការ​សិស្ស​​មក​ជូន​លោក​អ្នក​នាង​កញ្ញា ព្រោះ​កាល​ពី​ម្សិលមិញ​រដ្ឋមន្រ្ដី​អន្តោប្រវេសន៍ និង​រដ្ឋមន្រ្ដី​អប់រំ​នៃ​ប្រទេស​អូស្រ្តាលី បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល នឹង​ធ្វើការ​កែប្រែ​គោល​នយោបាយ​ទិដ្ឋាការ​សម្រាប់​និស្សិត​បរទេស​ដែល​​មក​​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

សកម្មភាព​សាសនា​នៅ​វត្ដ​ពុទ្ធរង្ស៊ីមែលប៊ិន​ ព្រះសង្ឃ​ទទួល​ចង្ហាន់។ រូប​ថត​ដោយ​ ឃុន អាឡិច។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី

ព័ត៌មានថ្មីៗ 4:18:09, 16 September 2011

ថ្ងៃ​សុក្រ​ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១នេះ ​គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​៤​ហើយ។ បុណ្យ​ភ្ជុំបិណ្ឌ​គឺជាពិធី​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំៗ​ដទៃ​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណ​រៀង​មកដោយ​យើង​ពុំដឹងពីពេលណាច្បាស់​លាស់។ ពលរដ្ឋ​ខ្មែរ​តែងនាំ​គ្នា​ប្រារព្ធពិធីនេះ​មិនដែល​ខក​ខាន​ឡើយ ដែល​គេ​តែ​ង​ធ្វើ​ចាប់ពីថៃ្ង ១រោច ខែ​ភទ្រ​បទរហូតដល់​ថៃ្ងទី ១៥រោច ជារៀង​រាល់​ឆ្នាំ​មាន​រយៈ​ពេល១៥ថៃ្ង ដែលយើង​​ច្រើន​ហៅថាបិណ្ឌ១, បិណ្ឌ២, បិណ្ឌ៣…ជា​ដើម រីឯ​ថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ” តែ​ម្ដង​។ បុណ្យ​ភ្ជុំបិណ្ឌនេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមបែប​ព្រះ​ពុទ្ធ​សាសនា និង​តាម​ប្រពៃណីជាតិ​ខ្មែរ​។​

លោកស្រី Julia Gillard នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​រង​សម្ពាធ​​​ក្នុង​ភាព​ដឹក​នាំ​របស់​លោកស្រី។ រូប​ភាព​៖ AAP

គោលនយោបាយ​លើ​បញ្ហា​ជន​ស្វែង​​សុំ​​សិទ្ធិ​​ជ្រក​កោន​​របស់រដ្ឋាភិបាល​​អូស្រ្តាលី​​ទ័ល​ចក្រ

ព័ត៌មានថ្មីៗ 3:11:50, 2 September 2011

តុលាការការ​កំពូលនៅ​ប្រទេស​​អូស្រ្តាលី​​ហាមឃាត់​រដ្ឋាភិបាល​អូស្រ្តាលី​មិន​ឲ្យ​បញ្ជូន​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ទៅ​ម៉ាឡេស៊ីទេ។ នេះគឺជា​វាយ​សំពោង​យ៉ាង​ដំណំ​ និង​ជាការ​អាម៉ាស់មុខ​មួយ​​​ចំពោះ​លោក​ស្រី​ Julia Gillard ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី និង​គណបក្ស​របស់​លោក​ស្រី​ដែល​បាន​ប្រឹង​ប្រែង​ យ៉ាង​នឿយ​ហត់​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ហូរ​​ចូល​​នូវ​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​​កោន​តាម​សមុទ្រមក​អូស្រ្តាលី។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ភាព​ដឹក​នាំ​របស់​លោកស្រី​ក៏​ត្រូវ​ជួប​ប្រទះ​នូវ​សម្ពាធ​ជាច្រើន​បន្ថែម​ពី​​លើ​ការ​ចុះថម​ថយ​នូវ​ប្រជា​ប្រិយភាព​។

នាយករដ្ឋមន្រ្តីអូស្រ្តាលី​ត្រូវរកវិធានការដោះស្រាយផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និងសង្គម​ដោយសារដុល្លារអូស្រ្តាលីឡើងថ្លៃ។ រូបភាពដោយ​ AAP

ផលប៉ះពាល់ទៅលើសង្គមនិងសេដ្ឋកិច្ចនៅក្នុងប្រទេសអូស្រ្តាលី ដែលបណ្ដាលមកពីប្រាក់ដុល្លារអូស្ត្រាលីឡើងថ្លៃ

ព័ត៌មានថ្មីៗ 5:27:54, 26 August 2011

ដុល្លារអូស្ត្រាលីឡើងថ្លៃគឺជាអំណោយផលមួយសម្រាប់ពលរដ្ឋអូស្ត្រាលីដែលមានបំណងធ្វើដំណើរ
ទស្សនាចរណ៍ ឬ​ដំណើរ កម្សាន្ត​​ទៅ​ក្រៅប្រទេស ហើយសប្បាយចាយដោយសារទំនិញដែលនាំចូល
មកប្រទេសអូស្រ្តាលី មានតម្លៃថោក។ ក៏​ប៉ុន្តែ​ការ​នាំ​ចេញ​នូវ​ផលិត​ផលអូស្ត្រាលីទៅក្រៅ​ប្រទេស​វិញ​កំពុងតែរងគ្រោះដោយសារទំនិញអូស្ត្រាលីថ្លៃ លក់មិនចេញ ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នាំ​ផលិតផលចេញ
មួយចំនួនអាចដួលរលំ។