នាទីស្វែងយល់អំពីអូស្រ្ដាលី

អ្នកកាសែតជើងចាស់៣នាក់របស់ទីភ្នាក់ងារព័ត៌មាន ABC អូស្រ្ដាលីស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ
ព័ត៌មានថ្មីៗ 3:12:54, 19 August 2011
នៅថ្ងៃនេះយើងខ្ញុំសូមនាំមកជូននូវរឿងរ៉ាវទុក្ខសោកមួយស្ដីអំពីមរណភាពរបស់អ្នកយកព័ត៌មានជើងចាស់របស់អូស្រ្ដាលី៣នាក់ដែលបម្រើការឲ្យទីភ្នាក់ងារបណ្ដាញព័ត៌មាន ABC អូស្រ្ដាលី។ ពួកគេទាំងបីនាក់នេះ បានធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងពេលកំពុងបំពេញការងារកាលពីល្ងាចម្សិលមិញនៅក្នុងរដ្ឋអូស្រ្ដាលីខាងត្បូងនៃប្រទេសអូស្រ្ដាលី។

សាជីវកម្មផ្សាយសំឡេងអេប៊ីស៊ី ធ្វើយុទ្ធនាការរកជំនួយមនុស្សធម៌សម្រាប់អាហ្វ្រិកឦសាន
ព័ត៌មានថ្មីៗ 1:19:25, 12 August 2011
សាជីវកម្ម ផ្សាយសំឡេង អេប៊ិស៊ី ( ABC ) នៅទូទាំងប្រទេសអូស្រ្តាលី ដែលរួមទាំង Radio Australia ផង នៅថ្ងៃនេះ បានចាប់ផ្តើមធ្វើយុទ្ធនាការរយៈពេល១អាទិត្យដើម្បីផ្សព្វផ្សាយអំពីគ្រោះទុរ្ភឹក្សនៅអាហ្វ្រិក។

អូស្រ្តាលីពង្រឹងសមត្ថភាពបណ្ដាញផ្គត់ផ្គង់អ៊ីនធើរណិតជាតិដើម្បីភាពជឿនលឿនខ្លាំង
ព័ត៌មានថ្មីៗ 3:18:24, 5 August 2011
រដ្ឋាភិបាលអូស្រ្តាលីមានទស្សនវិស័យមួយដែលថា នៅត្រឹមឆ្នាំ២០២០ប្រទេសអូស្រ្តាលីនឹងក្លាយជាប្រជាជាតិមួយនាំមុខគេក្នុងការមានយុទ្ធសាស្រ្តសេដ្ឋកិច្ចជាតិតាមរយៈប្រព័ន្ធទំនើបនៃបណ្ដាញអ៊ីនធើរណិត។

សន្ទស្សន៍ថ្លៃទំនិញនៅអូស្រ្តាលីកើនឡើងនៅក្នុងត្រីមាសខែមិថុនានេះចំពេលដែលដុល្លារឡើងថ្លៃ
ព័ត៌មានថ្មីៗ 4:28:32, 29 July 2011
ទន្ទឹមនឹងប្រាក់ដុល្លារអូស្ត្រាលីឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់ការនាំចេញទំនិញ និងផលិតអូស្ត្រាលីទៅក្រៅប្រទេសនោះ អតិផរណាក៏ហក់ឡើងខ្ពស់ហួសពីការស្មានទុកផងដែរ សម្រាប់ត្រីមាសចុងក្រោយនេះ ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃទំនិញប្រើ ប្រាស់កើនពីអត្រារំពឹងទុក 3.5% សម្រាប់ឆ្នាំ២០១១នេះ ទៅ 3.6% ។ ទំនិញឡើងថ្លៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋអូស្ត្រាលីមានការខ្វាយខ្វល់ ហើយលោក Wayne Swan រដ្ឋមន្រ្ដីផែនការថវិកាជាតិនិងជាឧបនាយករដ្ឋមន្រ្ដីផងដែរនោះចេញមុខមកអះអាងថា អតិផរណានេះ គឺបណ្ដាលមកពីគ្រោះមហន្តរាយ នៃទឹកជំនន់ និងព្យុះស៊ីក្លូនដែលបានយាយីរដ្ឋគ្វីនស្លែនដ៍ កាលពីឆ្នាំមុននេះ។

ឥទ្ធិពលនៃទីភ្នាក់ងារព័ត៌មាន News of the World មកលើទិដ្ឋភាពបណ្ដាញព័ត៌មានអូស្រ្ដាលី
ព័ត៌មានថ្មីៗ 3:10:58, 22 July 2011
អស់ពេលប៉ុន្មានអាទិត្យកន្លងទៅនេះ បណ្ដាញព័ត៌មានអូស្រ្ដាលីជាច្រើននៅក្នុងស្រុកបានរាយការណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ជុំវិញរឿងដែលបានកើតឡើងនៅអង់គ្លេសទាក់ទងនឹង News of the World។ ហើយមានអ្នកនយោបាយខ្លះក៏បានលើកឡើងដែរថា ត្រូវតែមានការបង្កើតច្បាប់ឲ្យបានតឹងរឹងសម្រាប់បណ្ដាញព័ត៌មាន។ ហើយអ្នកខ្លះទៀតក៏បាននិយាយថា ត្រូវតែធ្វើចំណាត់ការសវនកម្មត្រួតពិនិត្យប្រតិបត្ដិការប្រចាំថ្ងៃរបស់សាខាក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Rupert Murdoch ដើម្បីតាមដានថា តើមានសកម្មភាពអំពើពុករលួយកើតមានឡើងនៅអូស្រ្ដាលីនេះដែរ ឬយ៉ាងណា។ ហើយក្រៅពីនេះ ក៏មានការពិភាក្សាលើច្បាប់គ្រប់គ្រងព័ត៌មានឯកជនផងដែរ ដែលហៅថា Privacy Law នៅក្នុងប្រទេសអូស្រ្ដាលី។

អូស្រ្តាលីយកពន្ធដារទៅលើការបញ្ចេញឧស្ម័នកាបូនិក
ព័ត៌មានថ្មីៗ 1:27:37, 15 July 2011
នៅថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តី Julia Gillard បានដាក់ចេញនូវគម្រោងការយកពន្ធទៅលើការ បញ្ចេញឧស្ម័ន កាបូនិក ។គម្រោងនេះ ត្រូវបានពិភាក្សាអស់ពេលជាយូរមកហើយ និងប្រកបដោយភាពចម្រូងចម្រាសផង។













