នាទីស្វែងយល់អំពីអូស្រ្ដាលី
![Boat_asylum_seekers_[Customs and Border Protection Service] កាណូតជនស្វែងសុំសិទ្ធិជ្រកកោននៅអូស្រ្តាលី។ [ប្រភេពរូបភាពពី Customs and Border Protection Service]](http://khmer.radioaustralia.net.au/wp-content/uploads/2011/07/Boat_asylum_seekers_Customs-and-Border-Protection-Service-140x96.jpg)
លិចកាណូតជនស្វែងសុំសិទ្ធិជ្រកកោន១០ឆ្នាំក្រោយមកទើបពលរដ្ឋអូស្រ្តាលីបានដឹងការពិតអំពីសោកនាដកម្ម
ព័ត៌មានថ្មីៗ 4:38:42, 8 July 2011
Radio Australia ថ្ងៃនេះធ្វើការពិភាក្សានិងបកស្រាយលើឯកសារវីដេអូ Leaky Boat ស្ដីអំពីសោកនាដកម្មរបស់ជនស្វែងសុំសិទ្ធិជ្រកកោននៅកណ្ដាលសមុទ្រដែលទូរទស្សន៍ ABC បានផ្សាយកាលពីយប់មិញនៅក្នុងប្រទេសអូស្រ្តាលី។

ជីវិតពលរដ្ឋខ្មែរ ក្រោយពីបានមករស់នៅលើទឹកដីអូស្រ្តាលីអស់ពេល២ទៅ៣ទសវត្សរ៍មក
ព័ត៌មានថ្មីៗ 4:34:12, 1 July 2011
តើពលរដ្ឋខ្មែរឥឡូវនេះឈានទៅដល់ដំណាក់ការណាហើយ ក្រោយពីបានមកតាំងទីលំនៅ លើទឹកដីអូស្ត្រាលីអស់ពេលជាង២ទៅ៣ទសវត្សរ៍មកនោះ ដោយគ្រួសារខ្មែរដំបូងដែលមានគ្នា ៩នាក់ បានមកដល់ទឹកដីអូស្ត្រាលីនៅទសវត្សរ៍១៩៤០។

ការតស៊ូមតិជុំវិញរឿងជនស្វែងសិទ្ធិជ្រកកោន និងជនភៀសខ្លួននៅអូស្រ្ដាលី
ព័ត៌មានថ្មីៗ 4:11:51, 24 June 2011
នៅសប្ដាហ៍នេះ នៅថ្ងៃទី២០ ខែមិថុនា គឺជាទិវាជនភៀសខ្លួនពិភពលោក ដែលមានប្រទេសជាច្រើនប្រារព្ធទិវានេះ។ ដោយឡែកនៅក្នុងប្រទេសអូស្រ្ដាលីគេឃើញមានការធ្វើបាតុកម្មតវ៉ា ដោយមានពលរដ្ឋរាប់ពាន់នាក់នៅក្នុងក្រុងមែលប៊ិន, ក្រុងស៊ីដនីយ៍ និងក្រុងជាច្រើនទៀតធ្វើការតវ៉ាទាមទារសិទ្ធិសេរីភាពដល់ជនភៀសខ្លួន ឬជនស្វែងសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្រ្ដាលី។

ជនអន្តោប្រវេសន៍អាស៊ីនៅប្រទេសអូស្រ្តាលីកើនឡើង
ព័ត៌មានថ្មីៗ 2:49:46, 17 June 2011
ការិយាល័យស្ថិតិអូស្រ្តាលី និយាយថា ប្រទេសអូស្រ្តាលី មានជនអន្តោប្រវេសន៍៦លាននាក់។តួលេខថ្មីរបស់ការិយាល័យនេះ បង្ហាញ ឲ្យឃើញថាជាងមួយភាគបួននៃពលរដ្ឋអូស្រ្តាលី កើតនៅបរទេស។

អូស្ត្រាលីបានសម្រេចដាក់បម្រាមហាមការនាំចេញសត្វគោរស់ទៅប្រទេសឥណ្ឌូណេស៊ី
ព័ត៌មានថ្មីៗ 4:16:05, 10 June 2011
អូស្ត្រាលីបានសម្រេច ដាក់បម្រាមហាមការនាំចេញសត្វគោរស់ទៅប្រទេសឥណ្ឌូណេស៊ីរហូត ទាល់តែឥណ្ឌូណេស៊ី អាចកែតម្រូវស្ថានភាពនៅតាមកន្លែងសម្លាប់គោឬសត្វឃាត ដែលមិនធ្វើឲ្យសត្វគោទាំងបានរងទុក្ខវេទនាមុនពេលត្រូវគេសម្លាប់។

ភាពឃោរឃៅនៃការនាំចេញសត្វពាហណៈរស់ពីអូស្រ្តាលី ទៅប្រទេសក្រៅ
ព័ត៌មានថ្មីៗ 5:55:35, 3 June 2011
ទូរទស្សន៍ ABC អូស្រ្តាលីនៅដើមសប្ដាហ៍នេះ បានបញ្ចាំងនូវរបាយការណ៍តាមដានមួយដែលកន្ត្រាក់អារម្មណ៍ទស្សនិកជនទូទាំងប្រទេស និងគ្រប់បណ្ដាញព័ត៌មានទាំងអស់ បាននាំគ្នាពិភាក្សាអំពីប្រធានបទនៃការនាំចេញសត្វពាហណៈរស់ទៅលក់នៅក្រៅប្រទេស ក្នុងគោលដៅសម្លាប់យកសាច់ធ្វើជាអាហារនេះ ដែលមានការពាក់ព័ន្ធនឹងរឿងឃោរឃៅ ព្រៃផ្សៃបីដូចជាការធ្វើទារុណកម្មទៅលើសត្វទាំងនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋអូស្រ្តាលីភាគច្រើនមិនអាចទទួលយកបានក្រោយពីបានឃើញកម្មវិធីតាមទូរទស្សន៍ ABC រួចមក។













