ព្រឹត្តិការណ៍បច្ចុប្បន្ន

អ្នក​ជំនាញ​បរទេស​មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​ផ្នែកស្តង់ដារ​ដល់​មន្រ្តី​កម្ពុជា។ ​រូបភាព​ Radio Australia ​ដោយ សរ សុវណ្ណារ៉ា។

ការ​បណ្ដុះ​បណ្ដាល​ពី​ការ​អភិវឌ្ឍ​ស្ដង់ដារ​ជាតិ​នៃ​ផលិតផល​​កម្ពុជា​

ព័ត៌មានថ្មីៗ 5:28:05, 10 February 2012

វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​វិធី​សាស្ត្រ​អនុវត្ត​ចំពោះ​ការ​អភិវឌ្ឍ​ស្ដង់ដារ​ជាតិ​ បាន​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​០៩​-១០​ ខែ​កុម្ភៈ ​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​អ្នក​ជំនាញ​មក​ពី​ប្រទេស​ឥណ្ឌា​បាន​មក​បណ្ដុះ​បណ្ដាល​ជំនាញ​ផលិត​បទដ្ឋាន​ស្ដង់ដារ​ជូន​ដល់​មន្រ្តី​មក​ពី​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ,​ វិទ្យាស្ថាន​ស្ដង់ដារ​ជាតិ​ និង​ម្ចាស់​សប្បិកម្ម​ឯកជន​ ដើម្បី​ឲ្យ​ទំនិញ​កម្ពុជា​អាច​ផលិត​អនុលោម​តាម​ស្ដង់ដារ​អន្តរជាតិ។

អូស្ត្រាលី​ប្រារព្ធ​ពិធី​បុណ្យ​ពហុវប្បធម៌​ចម្រុះ​ជាតិ​សាសន៍​ឆ្នាំ​២០១២ ​នៅ​ទីក្រុង​ Canberra​

ព័ត៌មានថ្មីៗ 5:22:09, 10 February 2012

ចាប់​ពី​ថ្ងៃ​ទី​១០ ​ដល់​ថ្ងៃ​ទី​១២ ​ខែ​កុម្ភៈ​ ឆ្នាំ​២០​១២ ​នៅទីក្រុង​ Canberra​ មាន​ការ​រៀបចំ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ពហុវប្បធម៌។ ​ទន្ទឹម​គ្នា​នេះ​ សហគមន៍​ខ្មែរ​រស់​នៅ​ទីក្រុង​ Canberra​ ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​នេះ​ដែរ​ ដោយ​មាន​ការ​រៀបចំ​ការ​បង្ហាញ​នូវ​មុខ​ម្ហូបខ្មែរ​ដល់​អ្នក​មក​ចូលរួម​ នៅ​ក្នុង​ចំណោម​តូប​លក់​ និង​បង្ហាញ​ពី​មុខ​ម្ហូប​ចំនួន​យ៉ាង​តិច​ណាស់​ ៣៣០​តូប។

ប្រជាពលរដ្ឋ​គួរ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំ​ និង​អាហារ​បំប៉ន​

ព័ត៌មានថ្មីៗ 5:16:57, 10 February 2012

ស្រប​ពេល​ការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​ និង​ប្រសិទ្ធិភាព​របស់​ឱសថ​ ឬ​អាហារ​បំប៉ន​សម្រាប់​ព្យាបាល​ជំងឺ​កាន់​តែ​ច្រើន​ឡើង​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជា​ច្រើន​នាក់​សម្រេច​ចិត្ត​មិន​បាន​ទៅ​ពិគ្រោះ​ជំងឺ​ បែ​ជា​ទៅ​ទិញ​ថ្នាំ ​ឬ​អាហារ​បំប៉ន​ទាំង​នោះ​ មក​ព្យាបាល​ជំងឺ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ដោយ​គ្មាន​វេជ្ជបញ្ជាពេទ្យ។ ​ប្រការ​នេះ​គ្រូ​ពេទ្យ​ជំនាញ​ថា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ជំងឺ។

អ្នកភូមិ​រងគ្រោះ​​ចំនួន​​ ៥១​​នាក់​​ដែល​ចង់ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស។​ រូបភាព Radio Australia ដោយ សុខ សាវី។​

ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស​កាន់​តែ​កើន​ឡើង​ក្រោយ​ពី​រង​គ្រោះ​ទឹក​ជំនន់​

ព័ត៌មានថ្មីៗ 5:40:29, 9 February 2012

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បាន​ចាប់​បញ្ជូន​មេខ្យល់​ចំនួន​បួន​នាក់​ដែល​បម្រុង​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ និង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន​ ៥១​នាក់​ក្នុង​នោះ​អនិតិជន​មាន​៣២​នាក់។

កម្ពុជា​ខិតខំ​ជំរុញ​ដើម្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ

ព័ត៌មានថ្មីៗ 5:30:55, 9 February 2012

​កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​អាសនៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​តុលា​ ឆ្នាំ​២០១២​នេះ។

លោក​ ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​ផល​ប្រយោជន៍​ពេល​ដែល​កម្ពុជា​បាន​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​នាំ​មក​នូវ​កិត្តិយស​ និង​ការ​ទទួល​ស្គាល់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​តុល្យភាព​ក្នុង​ពិភព​លោក។

មន្ត្រី​​​នគរបាល​ទើប​​​​តម្លើង​​​តួ​នាទី​​ថ្មី​​ឲ្យ​មាន​​​វិ​ជ្ជា​ជី​វៈ​​ក្នុង​​ការងារ។​ រូបភាពពី ​Radio Australia ​ដោយ លីវ សាន្ត។

មន្ត្រី​​​​នគរបាល​ជាន់​ខ្ពស់​​​​​​ខេត្ត​​​សៀម​រាប​​ក្រើន​រំលឹក​ដល់​​​​មន្ត្រី​​​នគរបាល​ទើប​​​​តម្លើង​​​តួ​នាទី​​ថ្មី​​ឲ្យ​មាន​​​វិ​ជ្ជា​ជី​វៈ​ក្នុង​ការងារ

ព័ត៌មានថ្មីៗ 5:28:02, 9 February 2012

​កាល​ពី​ម្សិល​មិញ​នេះ ក្នុង​ពិ​ធី​​ផ្ទេរ​ភារ​កិច្ច និងតែង​តាំង​មុខ​តំ​ណែង​ជូន​ដល់​ម​ន្ត្រី​នគរ​បាល​​​ក្នុង​ខេត្ត​សៀមរាប ​លោក​ស្នង​ការ​​រង​​នគរបាលខេត្តបានណែ​នាំ​ដល់​មន្ត្រី​នគរ​បាល​ដែល​ទើប​ទទួល​បាន​តួ​នា​ទី និងឋានៈ ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ខ្លួនប្រ​កប​ដោយ​វិ​ជ្ជា​ជី​វៈ ​បម្រើ​ឲ្យ​សេច​ក្តី​ត្រូវ​ការ​ និង​សេច​ក្តី​សុខ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន ​ជា​ពិ​សេស​ក្នុង​ការ​រក្សា​សន្តិ​សុខ និង​សុ​វត្ថិ​ភាព​ក្នុង​សង្គមទាំង​មូល។