ព្រឹត្តិការណ៍បច្ចុប្បន្ន
ការស្នើសុំឲ្យអង្គការក្រៅរដ្ឋាភិបាលបង្កើនតម្លាភាពរបស់ខ្លួន
ព័ត៌មានថ្មីៗ 15:11:46, 25 November 2009
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានថ្លែងអំពាវនាវឲ្យបណ្តាអង្គការក្រៅរដ្ឋាភិបាល
បង្ហាញពីតម្លាភាពរបស់ខ្លួនឲ្យបានច្រើននាំមុខគេ មុនពេលដែលខ្លួនរិះគន់អ្នកដទៃ
អំពីរឿងតម្លាភាពនៃដំណើរការអភិបាលកិច្ចល្អនោះ។ ពីរាជធានីភ្នំពេញ លោក
សយ សុភា រាយការណ៍ជូនដូចតទៅ៖
ថ្លែងទៅកាន់មន្រ្តីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា លោកនាយក
រដ្ឋមន្រ្តីបានថ្លែងការធានាថា អង្គការក្រៅរដ្ឋាភិបាល មិនគួរភ័យខ្លាចចំពោះការ
លាតត្រដាងប្រាក់ជំនួយនានារបស់ខ្លួននោះឡើយ ដោយលោកនាយករដ្ឋមន្រ្តី
ពន្យល់ថានាពេលកន្លងមក ក្រុមភេវរករបានជ្រកស្លាកអង្គការក្រៅរដ្ឋាភិបាល
នៅក្នុងប្រទេសកម្ពុជា ដើម្បីគំរាមកំហែងសន្តិសុខប្រទេសជាតិ។
(សំឡេងលោក ហ៊ុន សែន)
ជាមួយគ្នានេះ អ្នកស្រី ជា វណ្ណាត សកម្មជនសង្គមឯករាជ្យនៃប្រទេសកម្ពុជា
បានថ្លែងលើកទឹកចិត្តឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល សហការគ្នា
ឲ្យបានល្អប្រសើរ ដើម្បីធានាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការ
អភិវឌ្ឍប្រកបដោយនិរន្តរភាព អ្នកស្រីបានសង្កត់ធ្ងន់ថា គឺជាការជឿទុកចិត្ត
គ្នាទៅវិញទៅមក ហើយដើម្បីឲ្យមានទំនុកចិត្តគ្នាទៅវិញទៅមក គឺទាល់តែ
មានតម្លាភាព។
(សំឡេងអ្នកស្រី ជា វណ្ណាត)។
គួរបញ្ជាក់ថា រដ្ឋសភានៃប្រទេសកម្ពុជាកាលពីថ្មីៗនេះ បានអនុម័តសេចក្តីព្រាង
ច្បាប់ស្តីពីច្បាប់អង្គការ ដែលនាំឲ្យមានការរិះគន់ថា រដ្ឋាភិបាលបានរឹតបន្តឹង
សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងក្របសិទ្ធិមនុស្ស
លទ្ធិប្រជាធិបតេយ្យនៅពេលដែលច្បាប់នេះ តម្រូវឲ្យបង្ហាញរបាយការណ៍ហិរញ្ញ
ចំណូលដែលបានពីប្រភពម្ចាស់ផ្តល់ជំនួយនានា៕
(របាយការណ៍ដោយៈ សយ សុភា)










ការផ្ដល់មតិយោបល់