ព្រឹត្តិការណ៍បច្ចុប្បន្ន

កម្ពុជា​ខិតខំ​ជំរុញ​ដើម្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ

ព័ត៌មានថ្មីៗ 5:30:55, 9 February 2012

​កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​អាសនៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​តុលា​ ឆ្នាំ​២០១២​នេះ។

លោក​ ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​ផល​ប្រយោជន៍​ពេល​ដែល​កម្ពុជា​បាន​ជាប់​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​នាំ​មក​នូវ​កិត្តិយស​ និង​ការ​ទទួល​ស្គាល់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​តុល្យភាព​ក្នុង​ពិភព​លោក។

មន្ត្រី​​​នគរបាល​ទើប​​​​តម្លើង​​​តួ​នាទី​​ថ្មី​​ឲ្យ​មាន​​​វិ​ជ្ជា​ជី​វៈ​​ក្នុង​​ការងារ។​ រូបភាពពី ​Radio Australia ​ដោយ លីវ សាន្ត។

មន្ត្រី​​​​នគរបាល​ជាន់​ខ្ពស់​​​​​​ខេត្ត​​​សៀម​រាប​​ក្រើន​រំលឹក​ដល់​​​​មន្ត្រី​​​នគរបាល​ទើប​​​​តម្លើង​​​តួ​នាទី​​ថ្មី​​ឲ្យ​មាន​​​វិ​ជ្ជា​ជី​វៈ​ក្នុង​ការងារ

ព័ត៌មានថ្មីៗ 5:28:02, 9 February 2012

​កាល​ពី​ម្សិល​មិញ​នេះ ក្នុង​ពិ​ធី​​ផ្ទេរ​ភារ​កិច្ច និងតែង​តាំង​មុខ​តំ​ណែង​ជូន​ដល់​ម​ន្ត្រី​នគរ​បាល​​​ក្នុង​ខេត្ត​សៀមរាប ​លោក​ស្នង​ការ​​រង​​នគរបាលខេត្តបានណែ​នាំ​ដល់​មន្ត្រី​នគរ​បាល​ដែល​ទើប​ទទួល​បាន​តួ​នា​ទី និងឋានៈ ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ខ្លួនប្រ​កប​ដោយ​វិ​ជ្ជា​ជី​វៈ ​បម្រើ​ឲ្យ​សេច​ក្តី​ត្រូវ​ការ​ និង​សេច​ក្តី​សុខ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន ​ជា​ពិ​សេស​ក្នុង​ការ​រក្សា​សន្តិ​សុខ និង​សុ​វត្ថិ​ភាព​ក្នុង​សង្គមទាំង​មូល។

ការ​​បោះឆ្នោត​​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធសភា​​សម្រាប់​​នីតិកាល​​ទី​៣ ​។ រូបភាពឯកសារ Radio Australia។

លទ្ធផល​ផ្លូវ​ការ​ស្ដីពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ នឹង​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ

ព័ត៌មានថ្មីៗ 5:47:30, 8 February 2012

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅកាត់​ថា​ គ​.​ជ​.​ប​. គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​៣ ​ដែល​ការ​បោះឆ្នោត​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ​បាន​ចូល​រួម​ប្រកួត​ប្រជែង​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី។

សហជីព​កម្មករ​កាត់ដេរ​កម្ពុជា​អំពាវនាវ​សុំ​កុំ​ឲ្យ​មាន​ដួល​សន្លប់​កម្មករ​នៅ​ក្នុង​រោងចក្រ​តទៅ​ទៀត​

ព័ត៌មានថ្មីៗ 5:46:35, 8 February 2012

សហជីពកម្មករកាត់ដេរ​បាន​លើក​សំណូមពរ​ឲ្យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជួយ​ទប់ស្កាត់​ការ​ដួល​សន្លប់​របស់​កម្មករ​ពេញ​បំពេញ​ការងារ។​ សំណើរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​សន្ទុះ​ផលិតកម្ម​រោងចក្រ​កាត់ដេរ​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១១។​

ចៅក្រម​ប្រាំ​រូប​ដែល​នៃ​វេទិកា​មហាជន​​ចេញ​នូវ​អនុសាសន៍ស្ដីពី​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់​ដេរ​​កម្ពុជា។​ រូបភាព ​Radio Australia ដោយ​ សរ សុវណ្ណារ៉ា។

វេទិកា​មហាជន​ស្តីពី​ក្របខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចង់​ឲ្យ​មាន​ស្ដង់ដារ​ប្រាក់​ឈ្នួល​សមរម្យ​មួយ​នៅ​កម្ពុជា​ និង​សម្រាប់​អាស៊ាន​

ព័ត៌មានថ្មីៗ 5:41:35, 8 February 2012

ព្រឹក​មិញ​នេះ​ វេលា​ម៉ោង​០៩​ព្រឹក​ នៅ​ទីក្រុង​ភ្នំពេញ​ ចៅក្រម​ប្រាំ​រូប​ដែល​នៃ​វេទិកា​មហាជន​ដែល​ជា​ចៅក្រម​វេទិកា​មហាជន​អចិន្ត្រៃយ៍​មក​ពី​ប្រទេស​អ៊ីតាលី​, អតីត​សាស្ត្រាចារ្យ​ច្បាប់​ដែល​ចូល​និវត្ត​មក​ពី​អូស្ត្រាលី,​ និង​ចៅក្រម​ខ្មែរ​ចំនួន​បីរូប​ដែល​មាន​បទ​ពិសោធន៍​ការងារ​នៅ​ក្នុង​សង្គម​​មាន​កេរ្តិ៍​ឈ្មោះ​ត្រូវ​បាន​ទទួល​ស្គាល់​ បាន​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ស្ដីពី​ការ​រក​ឃើញ​នូវការរួម​ចំណែក​លើក​ស្ទួយ​កម្រិត​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់ដេរ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឡើង​នូវ​ស្តង់ដារ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​កម្ពុជា​ និង​សម្រាប់​តំបន់​អាស៊ាន ​ដែល​គោរព​បាន​នូវ​សិទ្ធិមនុស្ស​ និង​ពី​កាតព្វកិច្ច​ភាគី​អ្នក​បញ្ជា​ទិញ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​សង្គម​ក្នុង​អាជីវកម្ម។

ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា។ រូបភាព ABC

ប្រជា​​សហគមន៍​បណ្តាញ​ព្រៃ​ឡង់​ធ្វើ​ពិធី​សែន​ព្រេន​នៅដំណាក់​ធំ​នៅ​ព្រឹក​នេះ

ព័ត៌មានថ្មីៗ 5:07:24, 7 February 2012

ប្រជា​សហគមន៍​បណ្តាញ​ព្រៃឡង់​ប្រមាណ​ ១០០នាក់ មក​ពីខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះ​វិហារ និង​ខេត្ត​កំពង់ធំ​កំពុងបាន​ធ្វើ​ដំណើរ​ចាប់​តាំង​ពី​ថ្ងៃទី ៦​ ខែ​កុម្ភៈ ដើម្បីទៅ​ជួប​ជុំ​គ្នា​​នៅ​ដំណាក់​ធំ​ដែល​ជា​ចំណុច​​ប្រសព្វ​នៃ​ខេត្តទាំង​បួន​ដើម្បី​ធ្វើ​ពិធី​សែន​ព្រេន​តាម​បែប​​សាសនា​មួយ​ក្នុង​គោល​បំណង​បន្ទន់​ចិត្ត​រដ្ឋា​ភិបាល​ឲ្យ​ជួយ​ថែរក្សា​ព្រៃ​ឡង់​។