ព្រឹត្តិការណ៍បច្ចុប្បន្ន

ផលស្រូវ​ដែល​កសិករ​ប្រមូល​បាន​ភាគ​ច្រើន​ត្រូវ​ឈ្មួញ​កណ្តាលទិញ​​ដោយឲ្យ​តម្លៃ​ថោក។ រូបភាព​ ABC

ពលរដ្ឋ​ខេត្តព្រៃវែងត្អូញត្អែរគ្មានទីផ្សារលក់ស្រូវ

ព័ត៌មានថ្មីៗ 5:03:27, 7 February 2012

ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម នៅ​ខេត្ត​ព្រៃវែង បាន​ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ ពួក​គាត់​គ្មាន​ទីផ្សារ​សម្រាប់​លក់​ទិន្ន​ផល​​ស្រូវ​​ប្រាំង ដែល​ប្រមូល​បាន​នា​ឆ្នាំ​២០១២ ​ឲ្យ​បាន​សមរម្យ​ទេ។ ​ប្រជា​កសិករ បាន​ស្នើ​ទៅ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​​ជួយ​​បង្កើត​​​​ទីផ្សារ​​​លក់​​ស្រូវ​ជូនពួក​គាត់​ ឲ្យ​មាន​តម្លៃ​ខ្ពស់​ជាង​សព្វ​ថ្ងៃ​នេះ​។

អ្នក​ចូលរួម​ក្នុងវេទិកា​បញ្ចេញ​មតិ និងលើក​ជាសំណួរ​ដល់​វាគ្មិន។ រូបភាពដោយ សុខ សាវី/Radio Australia

យុវជន​បារម្ភ​ពី​បញ្ហា​គុណភាព​អប់រំ​នៅ​ខេត្ត​បាត់ដំបង

ព័ត៌មានថ្មីៗ 3:10:34, 7 February 2012

យុវជន​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​គុណភាព​អប់រំ​នៅ​តាម​

សាលា​មួយ​ចំនួន​ ដែល​នៅ​មាន​កម្រិត​នៅឡើយ ។ គ្រូ​នៅ​សាលា​ខ្លះ​មិន​បាន​បង្រៀន​ឲ្យ​ចប់​កម្មវិធី​ មុន​ពេល​ប្រឡង និង មាន​ការ​ប្រជែង​ដណ្តើម​សិស្ស​ដើម្បី​រៀន​កួរ ​ក្រៅ​ម៉ោង​ជា​ដើម។

កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពីកន្លែង​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព ABC

វេទិកា​មហាជន​លើក​ទីមួយ​ស្តីពី​លក្ខ​ខណ្ឌ​ការងារ​កម្ម​ករ​រោង​ចក្រ​កាត់ដេរ​

ព័ត៌មានថ្មីៗ 3:26:13, 6 February 2012

​សហជីព​កម្មករ​ថ្នាក់​ជាតិ​ ដែល​រួមមាន​សហព័ន្ធ​ សហជីព​កម្មករ​សំខាន់ៗ នៅក្នុង​ប្រទេស​កម្ពុជា​ ព្រម​ជាមួយ​សម្ព័ន្ធ​ប្រាក់​ឈ្នួល​ទាប​បំផុត​នៅ​អាស៊ីបាន​រៀប​ចំ​នូវ​វេទិកា​​មហា​ជន​មួយ​ដែល​មិនធ្លាប់​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ចាប់​ពីថ្ងៃទី ៥​ដល់​ ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​ ឆ្នាំ ២០១២ នៅ​ឯទីក្រុង​ភ្នំពេញ​។ លោកបណ្ឌិត​ វង្ស​ សុវណ្ណ ប្រធានសហភាព​សហជីព​កម្មករ​ បាន​ឲ្យ​ដឹងថា ការ​រៀបចំ​វេទិកា​នេះ​ឡើង​មាន​គោល​បំណងដើម្បី​បង្កើន​ការយល់​គ្នា​ទៅវិញ​ទៅមក​រវាង​កម្មករ និយោជក និង​ក្រុម​អ្នក​បញ្ជា​ទិញ​សំលៀក​បំពាក់ និង​ស្បែក​ជើង​នៅ​ប្រទេស​កម្ពុជា និង​ដើម្បី​ធ្វើ​ការ​ស្ទាប​ស្ទង់​ពី​ប្រាក់​ឈ្នួល​ទាប​បំផុត​ដែល​កម្មករ​អាច​រស់​នៅ​បាន​សមរម្យ។

ការ​ដាំ​ដុះ​ស្រូវ​ភាគ​ច្រើន​នៅ​កម្ពុជា​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង។ រូបភាព ABC

រដ្ឋាភិបាល​តម្រូវ​ឲ្យ​សហគមន៍ចូលរួមថែទាំ និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្រ្ត

ព័ត៌មានថ្មីៗ 3:14:26, 6 February 2012

នៅ​រដូវប្រាំង​ដូចនេះ សហគមន៍​កសិកម្ម​បាន​នាំគ្នា​ពិនិត្យ​ និង​លើក​ផែនការ​ដល់​រដ្ឋាភិបាល​ដើម្បី​ជួយ​ជួសជុល​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​ក្នុង​ភូមិសាស្រ្ត​សម្រាប់​គ្រប់គ្រង​ទឹក​ដើម្បី​ធានា​ដល់​កសិកម្ម​នៅ​រដូវវស្សា​ខាង​មុខ​នេះ។ប៉ុន្តែ​រដ្ឋាភិបាល​ផ្តល់​តួនាទី​ដល់​សហគមន៍​ក្នុង​ការ​ជួយ​រក​ថវិកា​ជួសជុល​ធារាសាស្រ្ត​ធុនតូច​ដោយ​ខ្លួន​ឯង។

មន្ត្រី​នគរបាល​ជិះ​ម៉ូតូតាមដងផ្លូវមិន​ពាក់​មួក​សុវត្ថិភាព។ រូបភាពដោយ លីវ សាន្ត/Radio Australia

ស្នង​ការ​នគរ​បាល​ខេត្ត​សៀម​រាប ជំ​រុញ​ឲ្យ​មន្ត្រី​នគរ​បាល​ពាក់​មួក​សុវត្ថិ​ភាព​ពេល​បើក​បរ​ម៉ូ​តូ

ព័ត៌មានថ្មីៗ 3:05:44, 6 February 2012

មន្ត្រី​នគរ​បាល​ទាំង​អស់​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​សៀម​រាប ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ ​ដាស់​តឿន​ក្រើន​រំ​លឹក​ឲ្យ​ពាក់​មួក​សុវត្ថិ​ភាព​បាន​គ្រប់​ៗ​គ្នា​ ក្នុង​ខណៈ​ពេល​កំ​ពុង​បើក​បរ​​​ម៉ូ​តូ តាម​ដង​ផ្លូវ​សាធា​រណៈ ដើម្បី​ធ្វើ​ជា​គំ​រូ​ដល់​ប្រ​ជា​ពល​រដ្ឋ ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់ ។

ជនជាប់​ចោទ ឌុច ។ រូបភាព​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ (flickr.com)

ប្រតិកម្ម​ជុំវិញ​ការ​កាត់​ទោស​ឲ្យ​ឌុចជាប់​គុក​អស់​មួយ​ជីវិត

ព័ត៌មានថ្មីៗ 5:12:52, 3 February 2012

ជន​ជាប់​ចោទ​ កាំង​ ហ្កេកអ៊ាវ​ អាយុ​ជិត​៧០​ឆ្នាំ​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​ខែ​កុម្ភៈ​នេះ ​បាន​ត្រូវ​​តុលាការ​កំពូល​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​​​ដាក់​​ទម្ងន់​ទោស​បន្ថែម​​​​ដើម្បី​ឲ្យ​ជាប់​ពន្ធ​ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​នាទី​ជា​ប្រធាន​មន្ទីរ​ស-២១​ក្នុង​សម័យ​ខ្មែរ​ក្រហម។