ព្រឹត្តិការណ៍បច្ចុប្បន្ន

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពីសហរដ្ឋ​អាម៉េរិក​និង​កាណាដា​ព្យាបាល​ពលរដ្ឋ​ដោយ​ឥតគិត​ថ្លៃ។ រូបភាពដោយ សុខ សាវី វិទ្យុ​អូស្រ្តាលី

ក្រុមគ្រូពេទ្យខ្មែរសញ្ជាតិអាម៉េរិកនិងសាសន៍ដទៃទៀត ជិត១០០នាក់ មក​ព្យាបាល​​ជំងឺ​ដល់​​​ប្រជាជន​​កម្ពុជា

ព័ត៌មានថ្មីៗ 10:48:50, 1 February 2012

ក្រុមគ្រូពេទ្យចម្រុះជាតិសាសន៍មកពីសហរដ្ឋអាម៉េរិកនិងកាណាដា ៨៦ នាក់​មក​ព្យាបាល​ជំងឺ​ដល់​ប្រជាជនកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឥតគិត​កម្រៃ។

អ្នក​ភូមិកាន់​អាវុធដែល​ខ្លួន​​ដណ្ដើមបាន​ពី​សមត្ថកិច្ច។ រូបភាព សុខ សាវី វិទ្យុ​អូស្រ្តាលី​

ចាប់ខ្លួនពលរដ្ឋពីរនាក់​ពាក់ព័ន្ធសំណុំរឿងដណ្តើម​អាវុធ​​ពី​សមត្ថកិច្ច

ព័ត៌មានថ្មីៗ 3:43:28, 31 January 2012

ប្រជាពលរដ្ឋនៅជុំវិញតំបន់បឹងប្រាំ​ស្រុក​បរវេល​ខេត្ត​បាត់​ដំបង ជ្រួលច្របល់ ខណៈ​តំណាង​របស់ខ្លួនពីរនាក់ត្រូវបានកម្លាំង​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន ក្រោយ​ពីប្រគល់​អាវុធ​បីដើមដែល​ពួក​គាត់​បាន​ដណ្ដើម​ពី​សមត្ថកិច្ច។ នៅ​ព្រឹក​ថ្ងៃ​៣១​មករា​នេះ ពួកគាត់​អះ​អាង​​ថានឹងលើក​គ្នា​រាប់​រយ​នាក់ជិះគោយន្តដង្ហែ​គ្នាមកកាន់សាលាខេត្តដើម្បីទាមទារ​អោយ​ដោះ​លែងតំណាង​របស់​ខ្លួន។

មន្រ្តី​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បារម្ភ​អំពីកង្វះ​ថវិកា

ព័ត៌មានថ្មីៗ 2:23:18, 31 January 2012

​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ ​ថា​សាលា​ក្តី​ ខ្មែរ​ក្រហម​កំពុង​ខ្វះខាតថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ដល់​មន្រ្តី​ និង​បុគ្គលិក​ខ្មែរ ​​។

ការ​ប្រឡង​ទេព​កោសល្យ​ខ្មែរ​តាមរយៈ​ប្រព័ន្ធ Internet​

ព័ត៌មានថ្មីៗ 2:14:04, 31 January 2012

ក្រុមហ៊ុន Internet ​សូភីសន្ថាណា ​បាន​ប្រកាស​អំពី​ការរៀបចំ​ក្នុង​ថវិកា​ចំណាយ​ផ្ទាល់​ខ្លួននូវ​កម្មវិធី​ប្រឡង​ជ្រើសរើស​យកទេ​កោសល្យ ​ខ្មែរ​ពីមជ្ឈដ្ឋាន​មហាជន​តាម​រយៈគេហទំព័រ​ទេព​កោសល្យ​ខ្មែរ www.tepkosalkhmer.com ដើម្បីជួយ​លើក​ស្ទួយ​ស្នាដៃ​និងទេព​កោ​សល្យ​សិល្បៈ​ខ្មែរ។​

កៅអី​ភ្ញៀង​រង់​ចាំ​ឡើង​យន្ត​ហោះ​នៅ​ក្នុង​អាកាសយាន្តដាន​អន្តរជាតិ​ភ្នំពេញ។ រូបភាព​ដោយ Robert Lowe, Flickr.com

ពលរដ្ឋ​ខ្មែរ​ជិត​៤០​នាក់​ចាញ់​បោក​​មេខ្យល់​ដែល​សន្យា​ការងារ​នៅ​អូស្រ្តាលី-​​ដល់ត្រឹម​​វាល​យន្ត​ហោះ​មក​ផ្ទះ​វិញ

ព័ត៌មានថ្មីៗ 5:00:09, 30 January 2012

មាន​ការ​អះអាង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជិត​៤០​នាក់​​​​បាន​​ខក​ខាន​មិន​អាច​ធ្វើ​​ដំណើរ​ចាក​ចេញ​​តាម​យន្ត​ទៅ​អូស្រ្តាលីបាន តាមច្រក​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដោយសារ​​ការ​​​ចាញ់​បោក​មេខ្យល់​ដែល​សន្យា​និង​រត់​ការ​ឲ្យពួកគេ​​ទៅ​លេង​និង​ធ្វើ​ការបាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​នៅ​ប្រទេស​អូស្រ្តាលី​។

រូបភាព​កណ្ដាល លោក​អ៊ឹម សួស្ដី ប្រធាន​គ.ជ.ប។ រូបភាពដោយ សរ សុវណ្ណារ៉ា Radio Australia

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣

ព័ត៌មានថ្មីៗ 2:35:50, 30 January 2012

ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ​ទី២៩មករាម្សិល ម៉ិញ នេះ។ ក្រោយពីបិទការិយាល័យបោះឆ្នោតបានជាង២ម៉ោង គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានប្រកាសលទ្ធផលបណ្តោះអាសន្ន នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅ ទីស្នាក់​ការរបស់គណៈកម្មាធិការនេះ។