នាទីសេដ្ឋកិច្ច និងទីផ្សារ

កម្ពុជាគ្រោងបើកទីផ្សារមូលប័ត្រនាខែមិថុនា២០១១
ព័ត៌មានថ្មីៗ 1:58:37, 10 April 2011
ក្នុងនាទីសេដ្ឋកិច្ច និងទីផ្សារថ្ងៃនេះលោកសរ សុវណ្ណារ៉ា លើកយកប្រធានបទមករាយការណ៍ជុំវិញកម្ពុជាគ្រោងបើកទីផ្សារមូលប័ត្រ។ តាមការឲ្យដឹងគណៈកម្មការមូលប័ត្រកម្ពុជាទើបតែបង្កើតវិធានថ្មីចំនួន៥ បន្ថែមទៀតសំដៅឈានទៅធ្វើសកម្មភាពគ្រប់គ្រងការលក់សន្លឹកមូលប័ត្រ ឬសន្លឹកភាគហ៊ុនដែលគ្រោងបើកទីផ្សារដំបូងនៅក្នុងប្រត្តិសាស្រ្តកម្ពុជានារយៈពេល២ខែខាងមុខនេះ។

កម្ពុជាចាប់ផ្តើមធ្វើរោងចក្រផលិតរថយន្តដើរដោយរចន្តអគ្គិសនី
ព័ត៌មានថ្មីៗ 11:49:28, 3 April 2011
ក្រុមហ៊ុនហេងអភិវឌ្ឍន៍និងក្រុមហ៊ុនជូលៀនគ្រូប បានចុះកិច្ចសន្យាដើម្បីសហការផលិតរថយន្តយីហោ អង្គរ។
ការបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ
ព័ត៌មានថ្មីៗ 5:08:28, 26 March 2011
ចាប់ពីឆ្នាំ២០០៧មក រដ្ឋាភិបាលបានបង្កើតឲ្យមានការជួបជុំគ្នារវាងមន្ត្រីស្ថាប័នរដ្ឋ
និងឯកជន ដើម្បីពិភាក្សាសំដៅត្រួតពិនិត្យទៅលើសកម្មភាពផលិតកម្ម និងកសាង
ផែនការផលិតកម្មសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅតាមច្រករបៀងនៅកម្ពុជា
ព័ត៌មានថ្មីៗ 1:36:05, 20 March 2011
មន្រ្តីសេដ្ឋកិច្ចមកពីបណ្តាខេត្តនៃ៤ប្រទេសរួមមានថៃ វៀតណាម ឡាវ និងកម្ពុជា បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីជជែកគ្នារកមធ្យោបាយធ្វើឲ្យផ្លូវអាស៊ានដែលឆ្លងកាត់ព្រំដែនក្លាយទៅជាតំបន់សេដ្ឋកិច្ច។
រដ្ឋាភិបាលប៉ូឡូញសំឡឹងមើលការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា
ព័ត៌មានថ្មីៗ 12:18:38, 13 March 2011
ស្ថានទូតប៉ូឡូញដែលមានស្នាក់ការនៅប្រទេសថៃបានមកដល់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវទីផ្សារសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ នេះគឺជាលើកទីមួយហើយ ដែលអតីតប្រទេសសង្គមនិយមដែលធ្លាប់ជួយកម្ពុជា ហើយបច្ចុប្បន្នបានមកស្វែងរកលទ្ធភាពធ្វើពាណិជ្ជកម្មជាមួយគ្នា។

ការជំរុញវិស័យនាំចេញដើម្បីពង្រីកចំណូលជាតិ
ព័ត៌មានថ្មីៗ 11:24:39, 6 March 2011
កាលពីចុងឆ្នាំ២០១០ រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញគោលនយោបាយស្តីពីការជំរុញផលិតផលកសិកម្មស្រូវនិងការនាំចេញអង្ករ។ នេះគឺជាគោលនយោបាយពង្រីកទីផ្សារទៅក្រៅប្រទេសដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិតាមរយៈការប្រើប្រាស់សក្តានុពលទីផ្សារអង្ករទៅកាន់ពិភពលោក។













