នាទីសុខភាព

ជំងឺសន្លាក់ហ្គូត (Gout)
ព័ត៌មានថ្មីៗ 6:10:55, 8 February 2012
លោកវេជ្ជបណ្ឌិត ស៊ិក ធីរៈ ជាគ្រូពេទ្យជំនាញខាងព្យាបាលជំងឺសន្លាក់នៅក្នុងកម្មវីធីសុខភាពរបស់ Radio Australia បកស្រាយអំពីជំងឺរលាកសន្លាក់ប្រភេទហ្គូតជុំវិញ កត្តាបណ្ដាលឲ្យជំងឺនេះ រោគសញ្ញា និងការព្យាបាល។ លោកវេជ្ជបណ្ឌិតក៏ឆ្លើយរាល់សំណួររបស់ប្រិយមិត្តដែលមានការងឿងឆ្ងល់ជុំវិញជំងឺសន្លាក់។
ជំងឺស្ទះពោះវៀន
ព័ត៌មានថ្មីៗ 1:35:22, 1 February 2012
ជំងឺស្ទះពោះវៀន កើតមានឡើង នៅពេល ពោះវៀនតូច ឬពោះវៀនធំមួយផ្នែកឬទាំងមូលស្ទះ។ ការស្ទះនេះរារាំង មិនឲ្យចំណីអាហារ វត្ថុរាវ ឧស្ម័នធ្វើចលនាកាត់តាមពោះវៀនដូចធម្មតា។ ការស្ទះពោះវៀនអាចបណ្តាលឲ្យមានការឈឺពោះ ឬចុកពោះឬទល់លាមក។

ជំងឺរលាកខ្នែងពោះវៀន
ព័ត៌មានថ្មីៗ 11:23:08, 25 January 2012
ជំងឺរលាកខ្នែងពោះវៀន ដែលប្រជាពលរដ្ឋខ្មែរយើងតែងតែហៅថា ពោះវៀនដុះខ្នែង គឺជាលក្ខខណ្ឌមួយដែលខ្នែងពោះវៀនរបស់យើងក្លាយទៅជារលាក និងមានខ្ទុះ។

ការឈឺជង្គង់
ព័ត៌មានថ្មីៗ 2:45:52, 18 January 2012
ការឈឺជង្គង់ គឺជាបញ្ហាមួយ ដែលគេច្រើនជួបជាញឹកញាប់ក្នុងចំណោមមនុស្សគ្រប់វ័យ ។ ការឈឺជង្គង់នេះអាចកើតឡើងដោយសារការគ្រោះថ្នាក់ដូចជា ដាច់សរសៃពួរឆ្អឹងឬរហែកឆ្អឹងខ្ចី នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត ស៊ីក ធីរៈ។
ជំងឺឫសដូងបាត
ព័ត៌មានថ្មីៗ 5:24:22, 11 January 2012
ជំងឺឫសដូងបាត គឺជាដុំសសៃឈាមទាន់ៗដែលតែងតែកើតមាននៅត្រង់រន្ធគូថនិងផ្នែកខាងក្រោមនៃចុងពោះវៀនធំ។ ដុំសសៃឈាមនេះមានតួនាទីបិទទ្វារធំរបស់យើង ដូចជាកុំឲ្យលាមកចេញដោយឯងៗ នៅពេលសសៃឈាមនេះរីកប៉ោងឬចេញឆាមនោះ វានឹងបង្កបញ្ហាជាច្រើន។

សន្ទនាមតិស្តីពីបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ
ព័ត៌មានថ្មីៗ 2:21:38, 4 January 2012
តើប្រិយមិត្តអ្នកស្តាប់ជ្រាបទេ តើកុមារនៅប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្តអ្វីខ្លះ? តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានបញ្ហានេះ? តើយើងត្រូវការពារ និងព្យាបាលដូចម្តេច? ព្យាបាលនៅឯណា?
ដើម្បីជ្រាបនូវបញ្ហានេះ ប្រិយមិត្តអ្នកស្តាប់អាចលើកជាសំណួរ ឬយោបល់ផ្សេងៗមកកាន់វាគ្មិនកិត្តិយសរបស់យើងខ្ញុំប្រចាំថ្ងៃនេះ គឺលោកវេជ្ជបណ្ឌិត កៅ សម្បតិ្ត ប្រធានផ្នែកសុខភាពផ្លូវចិត្តកុមារ បម្រើការនៅអង្គការការីតាសកម្ពុជា។ លោកវេជ្ជបណ្ឌិតនឹងធ្វើការបកស្រាយនូវចម្ងល់ផ្សេងៗដែលប្រិយមិត្តអ្នកស្តាប់មាន ទាក់ទងទៅនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ។













