នាទីសុខភាព
ពិភាក្សាសន្ទនាអំពីជំងឺបូសថ្លើម
ព័ត៌មានថ្មីៗ 1:26:02, 28 December 2011
តើលោកអ្នកដែលមានអាការៈរោគ ដែលអាចសង្ស័យថា ជាជំងឺបូសថ្លើមទេ? តើលោកអ្នកដឹងថា អ្វីទៅជាជំងឺបូសថ្លើម? តើបូសថ្លើម ខុសពីជំងឺរលាកថ្លើមយ៉ាងម៉េចខ្លះ? តើនរណាខ្លះអាចមានជំងឺបូសថ្លើម? តើបូសថ្លើមបញ្ចេញអាការៈរោគដូចម្ដេចខ្លះ? តើគេព្យាបាលជំងឺនេះយ៉ាងដូចម្ដេច? លោកអ្នកអាចស្ដាប់ការបកស្រាយលើចម្ងល់ទាំងនេះជាមួយនឹងលោកវេជ្ជបណ្ឌិត លាង ហ៊ត់ រួមទាំងចម្ងល់ផ្សេងៗទៀត។

សន្ទនាមតិអំពីសុខភាពស្បែកជាមួយលោកវេជ្ជបណ្ឌិតថៃ គា
ព័ត៌មានថ្មីៗ 4:39:55, 21 December 2011
វាគ្មិនសម្រាប់ប្រធានបទ សុខភាពស្បែក ក្នុងនាទីសុខភាពរបស់ Radio Australia ពេលនេះគឺលោកវេជ្ជបណ្ឌិត ថៃ គា មកពីគ្លីនិកជាតិសើស្បែកនិងកាមរោគ នៅរាជធានីភ្នំពេញ។
សំណួរចម្លើយជុំវិញជំងឺគ្រុនពោះវៀន (Typhoid)
ព័ត៌មានថ្មីៗ 4:39:20, 14 December 2011
នៅក្នុងនាទីនេះវាគ្មិនរបស់យើងគឺលោកវេជ្ជ លាង ហ៊ត់ បម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញ។ លោកមានប្រសាសន៍ថាជំងឺគ្រុនពោះបណ្ដាលដោយមេរោគនានាបង្កប់នៅក្នុងចំណីអាហារដែលគ្មានអនាម័យរួមទាំងបរិស្ថានគ្មានអនាម័យទៀតផង។ សូម្បីតែសត្វរុយដែលទំលើលាមកក៏ជាប្រភពចម្លងរោគដែលបង្កឲ្យកើតជំងឺពោះវៀនផងដែរ។

ជំងឺមហារីកឈាម
ព័ត៌មានថ្មីៗ 3:40:56, 7 December 2011
នាទីសុខភាពនៅក្នុងការផ្សាយថ្ងៃនេះ ខ្ញុំ យុទ្ធ ឈាង សូមនាំមកជូនប្រិយមិត្តអំពីជំងឺមហារីកឈាម។ ជំងឺមហារីកឈាម គឺជាស្ថានភាពសុខភាពរាងកាយដែលខ្លួនមនុស្សយើងខ្វះគ្រាប់ឈាមក្រហមក្នុងខ្លួន។

គោលដៅក្នុងការលុបបំបាត់ជំងឺអេដស៍
ព័ត៌មានថ្មីៗ 4:22:19, 30 November 2011
ទិវាជំងឺអេដស៍ពិភពលោកដែលតែងតែប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី១ខែឆ្នូនោះ បានចាប់ផ្ដើមជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៨ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានអនុម័តនៅក្រោយពេលមួយឆ្នាំនៃការផ្ដួចផ្ដើមគំនិតដោយ មន្រ្តីកិច្ចការប្រយុទ្ធប្រឆាំងជំងឺអេដស៍ពីររូបឈ្មោះ James W. Bunn and Thomas Netter របស់អង្គការនេះប្រចាំនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស។

សំណួរសុខភាពនិងសំណូមពររបស់ប្រិយមិត្ត
ព័ត៌មានថ្មីៗ 4:50:40, 23 November 2011
កម្មវិធីសន្ទនាមតិតទាក់ទងនឹងសុខភាពថ្ងៃនេះ Radio Australia បានទទួលនូវសំណូរនិងសំណូមពរមួយចំនួនក្នុងការបង្កើតកម្មវិធិឲ្យមានគុណភាព។













