នាទីសុខភាព
សំណួរចម្លើយជុំវិញរោគរលាកក្រពះនិងពោះវៀន
ព័ត៌មានថ្មីៗ 4:24:21, 16 November 2011
ថ្ងៃនេះយើងនឹងផ្ដោតទៅលើការព្យាបាលនិងបង្ការរោគរលាកក្រពះដែលជាបញ្ហាមួយមនុស្សជាច្រើននាក់កំពុងតែជួបប្រទះឬក៍នឹងជួបប្រទះផងដែរ។

ផលប៉ះពាល់ដោយសារកង្វះអនាម័យដល់សុខភាពបុគ្គលនិងប្រយោជន៍ជាតិ
ព័ត៌មានថ្មីៗ 2:21:28, 9 November 2011
ដូចរៀងរាល់ឆ្នាំដែរ ឆ្នាំ២០១១នេះ កម្ពុជារំពឹងថានឹងប្រារព្ធទិវាលើកកម្ពស់អនាម័យជនបទនៅថ្ងៃអាទិត្យទី១៣ខែវិច្ឆិកានេះ។ ក្រសួងអភិវឌ្ឍន៍ជនបទនិយាយថា កង្វះអនាម័យពិតជាមានទំនាក់ទំនងគ្នាជាមួយនឹងជំងឺរាតត្បាតនានាដែលមានអត្រាដ៏ខ្ពស់។

ការថែរក្សាផ្ទៃពោះនិងពេលសម្រាល
ព័ត៌មានថ្មីៗ 2:24:17, 2 November 2011
ការអភិវឌ្ឍធនធានមនុស្សចាប់ផ្ដើមតាំងតែពីការចាប់កំណើតនៅក្នុងផ្ទៃមាតាម្ល៉េះតាមរយៈការថែទាំផ្ទៃពោះឲ្យបានត្រឹមត្រូវ។ ក្នុងរយៈពេល៩ខែក្នុងផ្ទៃគឺជាដំណាក់កាលដ៍សំខាន់នៃជីវិតមនុស្ស ដែលទារកត្រូវមានសុខភាពល្អនិងកើតមកដោយសុវត្ថិភាព។ សុខភាពនិងជោគវាសនារបស់ទារកអាស្រ័យទាំងស្រុងទៅលើសុខភាពរបស់ម្ដាយ។

ជំងឺគ្រុនស្វិតដៃជើង (Polio)
ព័ត៌មានថ្មីៗ 4:33:26, 26 October 2011
មន្រ្តីសុខាភិបាលអះអាងថាប្រទេសកម្ពុជាបានជោគជ័យក្នុងការបង្កាជំងឺស្វិតដៃជើង (poliomyelitis) តាមរយៈយុទ្ធនាការជាតិចាក់ថ្នាំបង្ការ ប៉ុន្តែមន្រ្តីដដែលមិនច្រានចោលទាំងស្រុងទេនូវការកើតឡើងនៃករណីថ្មីមួយនោះ ដោយសារតែវីរុសនៃជំងឺគ្រុនស្វិតដៃជើងអាចងាយចម្លងណាស់ ហើយនៅតែជាការគំរាមកំហែងជានិច្ច។ ប្រទេសនានានៅក្នុងតំបន់អាស៊ីនិងអាហ្វិ្រកនៅតែជួបគ្រោះថ្នាក់ខ្ពស់នៃជំងឺស្វិតដៃជើងនៅឡើយ ហើយជំងឺនេះទៀតសោតក៏អាចឆ្លងអាចទៅប្រទេសផ្សេងទៀតបាន ប្រសិនបើគ្មានការបង្ការដោយប្រសិទ្ធិភាពទេនោះ។

ទិវាអន្តរជាតិប្រុយុទ្ធប្រឆាំងជំងឺពុកឆ្អឹង (Osteoporosis)
ព័ត៌មានថ្មីៗ 2:15:07, 19 October 2011
ទិវាអន្តរជាតិនៃជំងឺពុកឆ្អឹងតែងតែប្រារព្ធរំលឹកឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី២០ខែតុលា។ សមាគមជាតិដើម្បីការប្រយុទ្ធប្រឆាំងជំងឺពុកឆ្អឹងរបស់ចក្រភាពអង់គ្លេសរួមជាមួយគណៈគម្មការប្រទេសអឺរ៉ុបបានសម្ពោធទិវានេះក្នុងឆ្នាំ១៩៩៦។

គុណភាពនិងប្រសិទ្ធភាពនៃការព្យាបាលជំងឺនៅកម្ពុជា
ព័ត៌មានថ្មីៗ 4:22:17, 12 October 2011
ប្រជាពលរដ្ឋនៅអាស៊ីកាន់តែច្រើនឡើងធ្វើដំណើរទៅព្យាបាលជំងឺនៅតាមបណ្តាប្រទេសជិតខាង ដោយគេជឿថាអាចទទួលបាននូវការព្យាបាលប្រកបប្រសិទ្ធភាពខ្ពស់ឬក៏មានតម្លៃព្យាបាលថោក។













