នាទីសុខភាព

សុវត្ថិភាពចំណីអាហារ
ព័ត៌មានថ្មីៗ 4:14:01, 5 October 2011
វាជាសត្យភាពធម្មជាតិ ដែលមនុស្សយើងរស់រានមានជីវិតបានដោយសារការទទួលអាហារ។ ប៉ុន្តែចំណីអាហារជាវុធមុខពីរ ដែលពេលខ្លះ អាហារអាចធ្វើមនុស្សស្លាប់ទៅវិញដូចជាការពុលចំណី។ មានរោគជំងឺដូចជាមហារីកមួយចំនួនបណ្ដាលឡើងដោយបែបបទនៃហូបចុកនិងការរស់នៅ។ កត្តារូមចំណែកមួយទៀត មានដូចការចម្អិនអាហារខ្វះអនាម័យឬក៏ការរស់នៅក្នុងបរិស្ថានមិនមានអនាម័យ។

ជំងឺឆ្កែឆ្កួត (Rabies)
ព័ត៌មានថ្មីៗ 12:45:58, 28 September 2011
នៅលើពិភពលោកទាំងមូល រៀងរាល់ឆ្នាំមានមនុស្ស៥ម៉ឺន៥ពាន់នាក់ស្លាប់ដោយសារជំងឺឆ្កួតឆ្លងពីសត្វ ជាពិសេសសត្វឆ្កែ។ ចំនួនអ្នកស្លាប់នេះអាចប្រៀបបានថាស្មើនឹងការស្លាប់មនុស្សមា្នក់ក្នុង១០នាទី។

ស្រានិងជីវិត
ព័ត៌មានថ្មីៗ 5:16:05, 21 September 2011
ធម៌សាសនាព្រះពុទ្ធ ទូន្មានឲ្យមនុស្សចៀសវាងការសេពគ្រឿងស្រវឹងដូចជាស្រាជាដើម ដោយសារវានាំមកនូវទុក្ខទោសដល់ខ្លួនបា្រណរបស់អ្នកប្រព្រឹត្ត។ បើយើងពិនិត្យមើលភាពជាក់ស្ដែងនោះ គ្រោះថ្នាក់ចរាចរណ៍ដែលស្ថិតក្រោមឥទ្ធិពលជាតិស្រា បង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកដទៃផងដែរ។

ទិវាយល់ដឹងអំពីជំងឺមហារីកកូនកណ្ដុរ (Lymphoma) ១៥ កញ្ញា
ព័ត៌មានថ្មីៗ 4:16:29, 14 September 2011
នៅលើពិភពលោកទាំងមូល ក្នុងមួយថ្ងៃមានមនុស្សប្រមាណមួយពាន់នាក់ បានពិនិត្យសុខភាពទៅឃើញថាមានជំងឺមហារីកកូនកណ្ដុរដែលជាហៅថាជាភាសាអង់គ្លេសថា Lymphoma ។ នេះបើតាមតួលេខរបស់ទីភ្នាក់ងារស្រាវជ្រាវ GLOBOCAN តាំងតែពីឆ្នាំ២០០២ម្ល៉េះ ប៉ុន្តែគេសង្កេតឃើញថាករណីនៃការកើតជំងឺនេះកាន់តែកើនឡើងរៀងរាល់ឆ្នាំដែលជាការព្រួយបារម្ភមួយ។

សុខភាពធ្មេញរបស់ស្រ្តីនៅពេលមានផ្ទៃពោះ
ព័ត៌មានថ្មីៗ 1:29:51, 7 September 2011
តាមការស្រាវជ្រាវខាងវេជ្ជសាស្រ្ត បង្ហាញថាស្ដ្រីដែលមានជំងឺអញ្ចាញធ្មេញហើយមានផ្ទៃពោះផងនោះ មានផលទាក់ទងគ្នានឹងការសម្រាលកូនមិនគ្រប់ហើយទារកនោះមានគីឡូចតិច។ បន្ថែមពីលើនោះទៀតទារកនឹងប្រឈមជាមួយជំងឺផ្សេងៗទៀតដូចជា បញ្ហាត្រចៀកនិងកំឃើញ ឬ ការវិកលចលនាសរសៃញាណជាអចិន្ដ្រៃយ៍ (cerebral palsy)។

ស្វែងអំពីស្ថានភាពអ្នកផ្ទុកមេរោគនិងជំងឺអេដស៍
ព័ត៌មានថ្មីៗ 4:54:46, 31 August 2011
ប្រទេសកម្ពុជាមានចំនួនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេសដ៍ ៦ម៉ឺន៣ពាន់នាក់ក្នុងឆ្នាំ២០០៩ និងអត្រាប្រេវ៉ាឡង់ 0,5%។ បើប្រៀបធៀបជាមួយប្រទេសអូស្រ្តាលី មាន ២ម៉ឺន១ពាន់៧១នាក់រស់នៅដោយផ្ទុកមេរោគអេដស៍។ ប៉ុន្តែចំនួនពលរដ្ឋកម្ពុជាមានចំនួនជិត១៤លាននាក់ រីឯអូស្រ្តាលីប្រមាណ២២លាននាក់។













