នាទីសុខភាព

ការប៉ះទង្គិចផ្លូវចិត្ត
ព័ត៌មានថ្មីៗ 2:24:50, 24 August 2011
ព្រឹត្តិការណ៍ដែលគំរាមកំហែងដល់អាយុជីវិតអាចធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដល់ជនដែលពាក់ព័ន្ធ។ សារធាតុគីមីធម្មជាតិនៅក្នុងខួរក្បាល ដាស់កក្រើកស្មារតីឡើងខ្លាំង និងផ្ដល់ដំណឹងភ្លាមៗទៅប្រព័ន្ធសរសៃប្រសាទខួរក្បាល អំពីសញ្ញាគ្រោះថ្នាក់ ដើម្បីធ្វើការឆ្លើយតបឬដោះស្រាយ ប៉ុន្តែក្រោយព្រឹត្តិការណ៍រន្ធត់បានបញ្ចប់នោះ អាចមានការបន្សល់ទុកនូវផលប៉ះពាល់ជាច្រើននៅក្នុងអារម្មណ៍ដែលហៅថាការទង្គិចផ្លូវចិត្ត។

ផលប៉ះពាល់ដោយសារការទទួលទានស្រាបៀរចំពោះការកកំណើតទារក
ព័ត៌មានថ្មីៗ 4:13:06, 17 August 2011
ប្រធានបទសម្រាប់នាទីសុខភាពរបស់ Radio Australia នៅពេលនេះស្ដីអំពីសុរានិងសុខភាពស្រ្តីដោយផ្ដោតថាតើសុរាមានភាពចាំបាច់ឬទេសម្រាប់ការថែទាំសុខភាពស្រ្តីមានផ្ទៃពោះនិងសម្រាលកូនរួច? ក្នុងនោះក៏នឹងពិនិត្យមើលផងដែរអំពីផលប៉ះពាល់របស់ស្រាបៀរដល់ការមានផ្ទៃពោះ។

រោគប្រកាំង
ព័ត៌មានថ្មីៗ 2:39:36, 10 August 2011
ប្រកាំងគឺជាការរោគបណ្ដាលឲ្យមានការឈឺក្បាលចាប់ពើតខ្ទោក។ តាមការបកស្រាយនិមន័យក្នុងវចនុក្រមខ្មែររោគប្រកាំងមាន២យ៉ាង គឺប្រកាំងបាយកកឬប្រកាំងតូច និងប្រកាំងដំរីឬប្រកាំងធំ។

សារៈសំខាន់នៃសុខភាពផ្លូវចិត្ត
ព័ត៌មានថ្មីៗ 5:21:43, 3 August 2011
វាគ្មិនរបស់យើងសម្រាប់ប្រធានបទនេះមានអ្នកឯកទេសខាងការព្យាបាលជំងឺផ្លូវចិត្តចំនួនបីរូបដែលកំពុងតែចូលរួមក្នុងសន្និសីទរបស់សមាគមសុខភាពផ្លូវចិត្តអាស៊ីដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសអូស្រ្តាលី។ នេះគឺជាសន្និសីទលើកទី៣នៃសមាគមដែលពេលនេះរៀបចំឡើងនៅទីក្រុងម៉ែលប៊ិន រយៈពេល៥ថ្ងៃដោយបានចាប់ផ្តើមពីថ្ងៃអាទិត្យ ទី៣១ខែកក្កដា ឆ្នាំ២០១១។

បរិភោគទឹកស្អាតនាំឲ្យមានសុខភាពល្អ
ព័ត៌មានថ្មីៗ 5:12:30, 27 July 2011
ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តសៀមរាប បានទទួលស្គាល់ថា ការប្រើប្រាស់ទឹកមិនស្អាត ពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់មែន។

ផលប្រយោជន៍សុខភាពពីការទទួលទានកសិផលសេរីរាង្គ
ព័ត៌មានថ្មីៗ 5:38:34, 20 July 2011
មន្រ្តីធ្វើការខាងកសិកម្មកសិកម្មអះអាងថាប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងមានការយល់ដឹងអំពីផលប្រយោជន៍ការទទួលទានកសិផលសរីរាង្គសម្រាប់សុខភាព។













