នាទីកម្រងសង្គម

ការស្វែងយល់អំពីតួនាទីរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលទើបជាប់ឆ្នោត
ព័ត៌មានថ្មីៗ 12:28:50, 30 June 2009
បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩មកសមាជិកថ្មីនៃក្រុមប្រឹក្សារាជធានីភ្នំពេញបានចូលបំពេញការងារខ្លួនជាបណ្តើរៗ ដោយបានបើកកិច្ចប្រជុំប្រចាំខែម្តងរួចទៅហើយ។ ក្រុមប្រឹក្សារាជធានីភ្នំពេញមានសមាជិកចំនួន២១នាក់ ស្ត្រីចំនួន៣នាក់ដែលកើតចេញពីការបោះឆ្នោតជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី១៧ ឧសភាកន្លងទៅនេះ។ នៅក្នុងចំណោមសមាជិកចំនួន២១នាក់នោះមាន៧នាក់មកពីគណបក្សសម រង្ស៊ី និង១៤នាក់មកពីគណបក្សប្រជាជនកម្ពុជា។

ជីវប្រវត្តិរបស់ប្រធានក្រុមហ៊ុនអចលនវត្ថុប៊ុណ្ណារៀលធីគ្រុប
ព័ត៌មានថ្មីៗ 1:12:36, 23 June 2009
នៅក្នុងនាទីកម្រងសង្គមរបស់វិទ្យុអូស្ត្រាលីនៅសប្តាហ៍នេះ នឹងជំរាបជូនអំពីជីវប្រវត្តិរបស់លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនៈទ្រព្យ Bonna Realty Group ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេខាងផ្នែកវាយតម្លៃអចលនៈទ្រព្យនៅកម្ពុជា។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យលោកទទួលបានជោគជ័យខ្លាំងបែបនេះ?

សិប្បកម្មធ្វើដោយដៃរបស់ជនពិការកម្ពុជា
ព័ត៌មានថ្មីៗ 3:15:07, 16 June 2009
នៅក្នុងប្រទេសកម្ពុជាមានជនពិការប្រមាណ ៥% នៃប្រជាពលរដ្ឋសរុប។ ពិការភាពទាំងនោះបានកើតឡើងដោយសារសង្គ្រាម ជំងឺ គ្រោះថា្នក់ចរាចរណ៍និងឧបទ្ទវហេតុផ្សេងៗ។ ជនពិការខ្លះបានធ្លាក់ទៅក្នុងក្តីអស់សង្ឃឹម និងបានលាក់ខ្លួនពីសង្គម ដោយពឹងពាក់ទៅលើក្រុមគ្រួសារជាអ្នករកស៊ីចិញ្ចឹម ហើយជនពិការខ្លះទៀតបែរជាដើរសុំទានតាមផ្សារនិងនៅតាមទីប្រជុំជនជាដើម។ ក៏ប៉ុន្តែនាទីយើងសូមលើកយកពីជីវិតតស៊ូរបស់ ជនពិការមួយចំនួនដែលបានខិតខំប្រឹងប្រែងជម្នះការលំបាកដោយបានព្យាយាមចាប់យកអាជីពជាអ្នកដេរ ជាងចម្លាក់ សម្រាប់អនាគតរបស់ខ្លួន។

ស្ថានភាពអ្នកផ្ទុកជំងឺអេដស៍នៅបុរីកីឡាប្រឈមមុខនឹងការបណ្តេញចេញ
ព័ត៌មានថ្មីៗ 11:23:25, 9 June 2009
អ្នកផ្ទុកជំងឺអេដស៍ចំនួន 52 គ្រួសារដែលរស់នៅជាបណ្តោះអាសន្ននៅតំបន់បុរីកីឡាក្នុងខណ្ឌ៧មករា ក្រុងភ្នំពេញបានត្អូញត្អែរអំពីការលំបាកក្នុងខណៈពេលដែលពួកគាត់កំពុងប្រឈមមុខនឹងការរុះរើទីលំនៅបច្ចុប្បន្នឲ្យទៅកាន់ទីលំនៅថ្មីដែលឋិតនៅក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។

ស្ថានភាពរបស់កម្មករខ្មែរនៅក្រោយពេលដែលរោងចក្រមួយចំនួនបានបិទទ្វារ
ព័ត៌មានថ្មីៗ 9:32:18, 26 May 2009
វិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្ខំឲ្យរោងចក្រមួយចំនួននៅកម្ពុជាបានបិទទ្វារជាបន្តបន្ទាប់ដោយសារតែគ្មានការបញ្ជាទិញពីបរទេស។ សមាគមរោងចក្រកាត់ដេរ និងបណ្តាសហជីពមួយចំនួនបានប៉ាន់ស្មានថា មានកម្មករប្រមាណពី៥ទៅ៦ម៉ឺននាក់ដែលបានបាត់បង់ការងារធ្វើនាពេលថ្មីៗនេះ។

ជីវិតបុរសលក់ខ្លួននៅទីក្រុងភ្នំពេញ
ព័ត៌មានថ្មីៗ 3:00:55, 19 May 2009
នៅក្នុងនាទីកម្រងសង្គមរបស់វិទ្យុអូស្រ្តាលីខេមរភាសានៅពេលនេះ សូមលើកយកអំពីអាជីពបុរសលក់ខ្លួនដែលភាគច្រើនពួកគេបានប្រកបរបរនេះនៅតាមដងផ្លូវសាធារណៈនិងរមណីយដ្ឋានមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ នាងមានសួស្តី ដែលបានជួបសម្ភាសជាមួយបុរសទាំងនោះនឹងជូនរបាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖











