នាទីកម្រងសង្គម

ព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០១១នៅប្រទេសកម្ពុជា
ព័ត៌មានថ្មីៗ 4:22:07, 27 December 2011
ឆ្នាំ២០១១ បាននាំមកនូវព្រឹត្តិការណ៍ជាច្រើន រួមមានការចាប់ផ្ដើមកាត់ទោសមេដឹកនាំកំពូលនៃថ្នាក់ដឹកនាំខ្មែរក្រហម, ការយាងត្រឡប់ជាអចិន្ត្រៃយ៍នៃអតីតព្រះមហាក្សត្រ នរោត្តមសីហនុ, ទឹកជំនន់ដែលសម្លាប់មនុស្សរាប់រយនាក់ រហូតដល់ទៅមានការលប់ចោលពិធីបុណ្យអុំទូក ដែលមិនធ្លាប់មានពីមុនមក និងទំនាស់ប្រាសាទព្រះវិហារជាមួយនឹងប្រទេសថៃ រហូតដល់ទៅមានការប្ដឹងផ្ដល់នៅតុលាការយុត្តិធម៌អន្ដរជាតិជាដើម។

បទសន្ទនាជាមួយអ្នកចម្រៀងខ្មែរមកពីវង់តន្រ្តី Cambodian Space Project
ព័ត៌មានថ្មីៗ 4:38:12, 20 December 2011
1. Cambodian Space Project ជាក្រុមតន្រី្តសម័យចម្រុះជាតិសាសន៍ ដោយមានជនជាតិអូស្ត្រាលី បារាំង និងខ្មែរ នៅក្នុងវង់តន្រ្តីនេះ ដែលកំពុងតែសម្ដែងនៅប្រទេសអូស្រ្តាលី។ វង់តន្រ្តីនេះបង្កើតឡើង នៅឆ្នាំ ២០០៩ ហើយអ្នកចម្រៀង ប្រចាំវង់តន្រ្តីនេះ គឺ អ្នកនាង ស្រីធី។

ច្បាប់និងសិទ្ធិការងារ
ព័ត៌មានថ្មីៗ 4:28:12, 13 December 2011
ក្នុងមួយឆ្នាំពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ចូលក្នុងទីផ្សារការងារ។ នៅក្នុងប្រទេសវិញមានពលករប្រមាណជាង៣០ម៉ឺននាក់កំពុងធ្វើការនៅតាមរោងចក្រកាត់ដេរ។ រាប់ម៉ឺននាក់ទៀតចេញទៅធ្វើលការនៅប្រទេសក្រៅរួមមាន ថៃ ម៉ាឡេស៊ី ឬកូរ៉េខាងត្បូង។ ហើយឥឡូវនេះ កម្ពុជាគ្រោងនឹងធ្វើការសម្រេចចិត្តដើម្បីអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនអាចទៅធ្វើការនៅប្រទេសកាតា (Qatar) ទៀត។

យុវជននិងភាពជាអ្នកដឹកនាំ
ព័ត៌មានថ្មីៗ 1:09:45, 6 December 2011
យុវជនត្រូវបានគេប្រៀបប្រដូចទៅនឹងព្រះអាទិត្យដែលរះពេលព្រឹកព្រលឹមកម្ពស់ចុងដូងដែល មានពន្លឺ រស្មីចែងចាំង កម្តៅខ្លាំង ឬដូចសំពត់ពណ៌សក្នុងផ្នត់ មានកម្លាំងកាយមាំមួន កម្លាំងប្រាជ្ញាស្មារតីភ្លឺថ្លា អាចមានឱកាសស្រូបយកចំណេះវិជ្ជាបានគ្រប់បែបយ៉ាង ប្រសិនបើមានឆន្ទៈ។

ប្រវត្ដិភ្លេងពិណពាទ្យខ្មែរ
ព័ត៌មានថ្មីៗ 12:00:03, 3 December 2011
តើភ្លេងពិណពាទ្យមានប្រវត្តិ និងសារៈសំខាន់យ៉ាងណានៅក្នុងជីវិត, វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ? ហើយតើភ្លេងនេះមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលណាមក?

យុវជនខ្មែរនិងចំណាកស្រុក
ព័ត៌មានថ្មីៗ 11:16:08, 29 November 2011
ដោយសារបញ្ហាកង្វះខាតការងារនៅតាមតំបន់ជនបទស្រុកស្រែ ចម្ការ យុវជន យុវនារីក្រីក្រខ្មែរមួយចំនួនធំបានបង្ខំចិត្តផ្សងសំណាងរបស់ពួកគេនៅទីក្រុងធំៗ នៃប្រទេសកម្ពុជានិងនៅក្រៅប្រទេស។













