នាទីកម្រងសង្គម

យុវវ័យខ្មែរ​ប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន រួមមាន​គ្រឿងញៀន និងការអត់មានការងារធ្វើ​បូកផ្សំនិងសម្ភារៈនិយម។​រូបភាព​​ Radio Australia

តើ​យុវ​ជន​ខ្មែរ​នៅ​តាម​ទី​ជន​បទ​និង​យុវជន​នៅ​តាម​ទីក្រុង​មាន​ការ​រស់​នៅ​ខុស​គ្នា​បែប​ណា?

ព័ត៌មានថ្មីៗ 4:35:49, 12 July 2011

តើយុវជន នៅតាមទីជនបទ និងយុវជន នៅតាមទីក្រុង មានការរស់នៅខុសគ្នាបែបណា ដោយយើងនាំគ្នាពិនិត្យមើល និងពិភាក្សាទាំងអស់គ្នា ក៏ដូចជាព្យាយាមរកផ្លូវដោះស្រាយ បើសិនជាអាចធ្វើទៅបាន ហើយបើសិនជាដោះស្រាយមិនចេញ ក៏យើងអាចចាត់ទុកការពិភាក្សាថ្ងៃនេះ ជាវេទិកាមួយសម្រាប់ការចែករំលែក ព័ត៌មានទៅវិញទៅមកផងដែរ។

រូប​គំនូរ​អំពីជីវិត​ក្នុង​ក្លឹបដោយវិចិត្រ​ករ អ៊ុក សុជីវី។ រូប​ភាព​ផ្ដល់​ឲ្យ​ដោយ វិចិត្រ​សាល ស-សបាសាក់។

ការ​តាំង​ពិព័រណ៍​អំពី​​ជីវិត​ “ក្នុង​ក្លឹប” ដែល​ឆ្លុះ​បញ្ចាំង​អំពី​យុវជន​ខ្មែរ​

ព័ត៌មានថ្មីៗ 2:31:24, 5 July 2011

សិល្បៈ​គឺជា​យាន​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​អាច​បញ្ចេញ​អារម្មណ៍ ភាព​ស្រមើ​ស្រមៃ និង​ភាពច្នៃ​ប្រឌិត​របស់គេ​បាន​ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​អ្វី​មួយ ទោះ​នោះ​ជា​បញ្ហា​សង្គម ឬ​ការគិត​អ្វី ក៏ដោយ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​យល់ បាន​ដឹង​ និង​បាន​ជ្រាប​អំពី​គំនិត ឬ​បញ្ហា​នោះ​។ តើ​ប្រធាន​បទ​នៃ​ការគូរគំនូរ​របស់​អ្នកស្រី អ៊ុក សុជីវី ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​សង្គម​អ្វី​ខ្លះ?

និន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ

ព័ត៌មានថ្មីៗ 4:43:40, 28 June 2011

ប្រទេស​កម្ពុជា​មិន​គាំ​ទ្រ​ក្នុង​ការ​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហប្រជាជាតិ​​ស្ដី​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​ស្រឡាញ់ភេទ​តែ​មួយ​ ភេទ​ទាំង​ពីរ​ឬ​ប្ដូរភេទ​នោះ។

អំពើហិង្សាក្នុងគ្រួសារភាគច្រើនបង្កឡើងដោយ​បុរស​។​ABC

ស្រ្តីវ័យក្មេង និងអំពើហិង្សាក្នុងគ្រួសារ

ព័ត៌មានថ្មីៗ 12:22:39, 21 June 2011

​មានអំពើហិង្សា​លើ​ស្រ្តី​កើត​ឡើង​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ទោះបី​ប្រទេស​មាន​ច្បាប់​ហាម​ឃាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​ដោយ​។​ គេ​បាន​រក​ឃើញ​ថា​ មាន​ស្រ្តីម្នាក់​ក្នុង​ចំណោម​ ៤​នាក់​ រង​អំពើ​ហិង្សា។​

យុវជននិងលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានថ្មីៗ 12:53:40, 24 May 2011

​កិច្ច​ព្រម​ព្រៀ​ង​ស​ន្តិ​ភាព​​ក្រុ​ង​ប៉ារី​ស​​ថ្ងៃទី​២​៣​​តុ​លា​​ឆ្នាំ១​៩​៩​១​ ​បា​ន​កំណ​ត់​ថា​​ប្រទេស​កម្ពុជា​​ត្រូវ​​ជា​និតី​​រដ្ឋ​​ត្រូវ​គ្រប់​គ្រង​​ដោយ​​ពហុ​បក្ស​​ និង​តា​ម​បែ​ប​​ល​ទ្ធិ​ប្រ​ជា​​ធិ​បតេ​យ្យ​​​និ​ង​​មាន​​កា​រ​គោរព​​សិទ្ធិ​​មនុស្ស។​​

កម្ពុជាឈាន​​ដល់ការ​ផលិត​ទឹកឃ្មុំ​មានគុណភាព​ខ្ពស់​ធ្វើ​ឲ្យ​ពលរដ្ឋ​មានជីវភាពធូរធារ។ រូប​ថត​ផ្ដល់​ឲ្យ​ដោយ​ WWF កម្ពុជា។

សហគមន៍អ្នករកឃ្មុំមានទីផ្សារលក់ចេញពិតប្រាកដ

ព័ត៌មានថ្មីៗ 12:10:52, 9 April 2011

នាទីកម្រងសង្គមរបស់វិទ្យុយើងនៅថ្ងៃនេះ កម្មវិធី​យើង​មាន​ជូន​ប្រធាន​បទ​ថ្មី​មួយ​អំពី​ទី​ផ្សារ​ទឹក​ឃ្មុំ​ដែល​កំពុង​រីក​ចំរើន​ដោយ​សារ​ទទួល​បាន​ការ​គាំទ្រ​ពី​សហគ្រាស​សេដាក។ ទឹក​ឃ្មុំ​មាន​ទីផ្សារ​ពិត​ប្រាកដ​ក៏​បាន​ធ្វើ​ឲ្យ​សហគមន៍​អ្នក​ប្រមូល​ឃ្មុំ​មាន​ជីវភាព​ធូរ​ធារ ហើយ​អ្នក​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ក៏​ទទួល​បាន​នូវ​ការ​ធានា​ទឹក​ឃ្មុំ​សុទ្ធ និង​មាន​គុណភាព។