ព័ត៌មានថ្មីៗប្រចាំថ្ងៃ
បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជាពីបទប៉ុនប៉ងរំលោភក្មេងស្រីអាយុ៦ឆ្នាំម្នាក់
ព័ត៌មានថ្មីៗ 4:40:09, 10 February 2012
បុរសជនជាតិអូស្ត្រាលីមួយរូបត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជា និង រងបទចោទប្រកាន់ពីបទប៉ុនប៉ងរំលោភក្មេងស្រីអាយុ៦ឆ្នាំម្នាក់។

ប្រទេសកម្ពុជាបើកយុទ្ធនាការអប់រំយុវជនខ្មែរអំពីអត្ថន័យថ្ងៃ Valentine’s Day
ព័ត៌មានថ្មីៗ 4:37:40, 10 February 2012
អាជ្ញាធរក្នុងប្រទេសកម្ពុជាបានធ្វើយុទ្ធនាការរមួយដើម្បីការពារការរួមភេទក្នុងចំណោមយុវជននៅក្នុងអំឡុងពេល Valentine’s Day នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយការមានផ្ទៃពោះដោយចៃដន្យ។
ការវាយប្រហារមួយក្នុងប្រទេសថៃភាគខាងត្បូងបន្តសម្លាប់ស្ទើរតែរាល់ថ្ងៃ
ព័ត៌មានថ្មីៗ 4:35:10, 10 February 2012
មន្រ្តីមន្ទីរពេទ្យក្នុងស្រុកនិយាយថា ការដាក់គ្រាប់ផ្ទុះមួយនៅក្នុងរថយន្តបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្ករបួសដល់មនុស្ស១៥នាក់ទៀតនៅក្នុងខេត្តភាគខាងត្បូងក្នុងប្រទេសថៃ។

សហភាពអឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកប្រទេសភូមា
ព័ត៌មានថ្មីៗ 4:33:14, 10 February 2012
រដ្ឋមន្រ្តីអភិវឌ្ឍន៍សហភាពអឺរ៉ុបនិយាយថា សហភាពអឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍ដើម្បី តាមដានការបោះឆ្នោតជ្រើសរើសសមាជិកសភានៅកន្លែងមួយចំនួនឡើងវិញក្នុងប្រទេសភូមានោះទេ។

អ្នកវាយប្រហារទៅលើកោះបាលីម្នាក់នឹងឡើងតុលាការនៅសប្តាហ៍ក្រោយ
ព័ត៌មានថ្មីៗ 4:30:51, 10 February 2012
អ្នកនៅពីក្រោយការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សជាង២០០នាក់នៅលើកោះបាលីក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីមួយទសវត្សរ៍កន្លងទៅនេះនឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
ស.រ.អា ផ្តល់នាវាចម្បាំងចំណាស់មួយគ្រឿងដល់ហ្វ៊ីលីពីន
ព័ត៌មានថ្មីៗ 4:28:28, 10 February 2012
រដ្ឋាភិបាលទីក្រុងម៉ានីលនិយាយថា សហរដ្ឋអាម៉េរិកកំពុងផ្តល់នាវាចម្បាំងប្រើរួចមួយគ្រឿងមក ឲ្យប្រទេសហ្វ៊ីលីពីនដើម្បីបង្កើនកិច្ចប្រឹងប្រែងធានាដែនសមុទ្រហ្វ៊ីលីពីននៅចំពេលដែលមានភាពតានតឹងជាមួយប្រទេសចិនទៅលើកម្រងកោះ Spratley ក្នុងសមុទ្រចិនខាងត្បូង។













