ព័ត៌មានថ្មីៗប្រចាំថ្ងៃ

សិង្ហ​បុរីសុំឲ្យ​មេដឹកនាំ​ក្នុងតំបន់​អាស៊ីប៉ា​ស៊ីហ្វ៊ិកជួយ​​​ប្រទេសក្រីក្រ

ព័ត៌មានថ្មីៗ 15:11:54, 10 November 2009

នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីលោក Lee Hsian Loong បានទទូចសុំឲ្យមេដឹកនាំ
ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកស្វែងរកគម្រូនៃការរីកលូតលាស់សេដ្ឋកិច្ចថ្មីមួយចំនួនដែល
នឹងជួយផ្តល់ប្រយោជន៍ដល់ប្រទេសក្រីក្រ។

លោកនាយករដ្ឋមន្រ្តី Lee កំពុងរៀបចំការប្រជុំរបស់អង្កការសហប្រតិតបត្តិការសេដ្ឋ
កិច្ចអាស៊ី-ប៉ាស៊ីហ្វ៊ិក ហៅថា (APEC) ។

នៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំទាំង២០របស់ប្រទេសជាសមាជិកអង្គការ APEC លោក
Lee ស្នើសុំឲ្យមេដឹកនាំទាំងនោះស្វែរកគម្រូនៃការរីកលូតលាស់សេដ្ឋកិច្ចថ្មីមួយចំនួន
ព្រមទាំងបញ្ជាក់ឲ្យច្បាស់ថា ផលប្រយោជន៍ទាំងនោះនឹងរីករាលដាលទៅដល់ប្រទេស
ក្រីក្រ។

លោកនាយករដ្ឋមន្រ្តី Lee ថ្លែងថា មេដឹកនាំទាំងអស់រួមទាំងប្រធានាធិបតីអាម៉រិក
លោក Barack Obama និង ប្រធានរដ្ឋចិនលោក Hu Jintao ត្រូវតែធ្វើការប្រឹងប្រែង
ដើម្បីដាក់ បញ្ចូលតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកទៅដល់កម្រិតថ្មីមួយដែលរួមមានទំនាក់ទំនង
ប្រសើរផ្នែក ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស៕

(ប្រែសម្រួលដោយវ៉ាន់ មុនីរ័ត្ន)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់:

ការបាញ់កាំជ្រួចនាពេលយប់នៅក្នុងថ្ងៃទី១មករា ២០០៩
ក្នុងប្រទេសសិង្ហបុរី (រូបភាព Reuters)
PHOTO

ការបាញ់កាំជ្រួចនាពេលយប់នៅក្នុងថ្ងៃទី១មករា ២០០៩ ក្នុងប្រទេសសិង្ហបុរី (រូបភាព Reuters)