ព័ត៌មានថ្មីៗប្រចាំថ្ងៃ

កាសែតថៃ​សុំឲ្យ​កម្ពុជា និង​ ថៃដោះ​ស្រាយជម្លោះ

ព័ត៌មានថ្មីៗ 15:11:02, 10 November 2009

កាសែតថៃមួយបានអំពាវនាវដល់មេដឹកនាំរបស់ប្រទេសថៃ និង កម្ពុជាឲ្យ
ដោះស្រាយជម្លោះរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះដើម្បីប្រយោជន៍
នៃការបង្រួបង្រួមរបស់ ប្រទេសអាស៊ាន។

នៅក្នុងបទវិចារណកថាមួយ កាសែត ដឺណេសិនរបស់ថៃ និយាយថា ជម្លោះ
ស្តីអំពី ការតែងតាំងលោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ ដែលជាអតីតនាយករដ្ឋមន្រ្តី
កំពុងរត់និរទេសខ្លួន ជាទីប្រឹក្សាសេដ្ឋកិច្ចលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះ
បង្ហាញឲ្យឃើញថា អនាគត របស់ប្រទេសអាស៊ានដែលចង់បញ្ចូលគ្នានោះត្រូវ
ការពេលវេលាវែងឆ្ងាយទៅមុខទៀត។

កាសែត ដឺណេសិននិយាយថា អគ្គលេខាធិការអាស៊ានលោកបណ្ឌិត Surin
Pitsuwan និយាយត្រឹមត្រូវក្នុងការពន្យល់របស់លោកថា ជម្លោះខាងលើអាច
ប៉ះបាល់ដល់កិត្តិនាម របស់អាស៊ាននៅមុនការប្រជុំរបស់អង្កការសហប្រតិតបត្តិ
ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វ៊ិក ហៅថា (APEC) និង ការប្រជុំកំពូលអាស៊ាន-អាម៉េរិក៕

(ប្រែសម្រួលដោយវ៉ាន់ មុនីរ័ត្ន)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: