ព័ត៌មានថ្មីៗប្រចាំថ្ងៃ
លោក Thaksin Shinawatra បានទៅដល់កម្ពុជាហើយ
ព័ត៌មានថ្មីៗ 15:11:29, 10 November 2009
អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra ដែលកំពុងរត់គេចពីការ
ចាប់ខ្លួននៅប្រទេសថៃនោះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅក្រុង
ភ្នំពេញកាលពីព្រឹកមិញនេះ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា លោក Thaksin បានធ្វើដំណើរតាម យន្ត
តូចមួយគ្រឿងនិងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានទទួល
ការអមដំណើរឆ្ពោះទៅកាន់ក្រុងភ្នំពេញតាមក្បួនរថយន្តមួយខ្សែ ក្រោមការការពារ
សន្តិសុខយ៉ាងរឹងមាំ។
លោក Thaksin នឹងទទួលតំណែងថ្មីរបស់លោក ជាទីប្រឹក្សាសេដ្ឋកិច្ចឲ្យរដ្ឋា
ភិបាលកម្ពុជា។
ការធ្វើដំណើរមកដល់កម្ពុជារបស់លោក Thaksin ក្នុងថ្ងៃនេះ គឺជាការបង្កឲ្យ
មានភាពតានតឹងជាមួយប្រទេសថៃ ដែលបានរីកធំឡើងតាំតែពីសប្ដាហ៍មុន
ដែលពេលនោះកម្ពុជាបានតែងតាំងលោកនូវតំណែងជាទីប្រឹក្សា។
ប្រទេសថៃបានព្រមានថានឹងបិទព្រំដែនជាមួយកម្ពុជាប្រសិនបើប្រទេសកម្ពុជា
មិនបញ្ជូនលោក Thaksin ប្រគល់ឲ្យប្រទេសថៃទេនោះ។
មន្រ្តីម្នាក់ជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាថ្លែងថា រដ្ឋាភិបាលកម្ពុជា
មិនមានការបារម្ភអ្វីឡើយចំពោះបញ្ហានេះ៕
(ប្រែសម្រួលដោយយុទ្ធ ឈាង)










ការឆ្លើយតបរបស់មិត្ដអ្នកស្ដាប់/អាន “លោក Thaksin Shinawatra បានទៅដល់កម្ពុជាហើយ”
MOON
10 November 2009 at 7:42 PM
I wish Thaksin become Prime-Minister of Thailand again!
ការផ្ដល់មតិយោបល់