ព័ត៌មានថ្មីៗប្រចាំថ្ងៃ

អង្គការសហប្រជាជាតិចេញសេចក្ដីសម្រេចថ្កោល​ទោស​រដ្ឋា​ភិបាល​ភូមា

ព័ត៌មានថ្មីៗ 15:11:32, 20 November 2009

គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិបានចេញនូវសេចក្ដីសម្រេចមួយ
សម្ដែងនូវការខ្វល់ខ្វាយធ្ងន់ធ្ងរ ចំពោះបញ្ហារឿងរំលោភសិទ្ធិមនុស្សពេញផ្ទៃប្រទេស
ភូមា និងការឃុំខ្លួនអ្នកទោសនយោបាយជាច្រើនរួមទាំងលោកស្រី អាំងសាន ស៊ូជី
មេដឹកនាំគណបក្សប្រឆាំងផង។

សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះបានថ្កោលទោសយ៉ាងខ្លាំងទៅលើ
ការរំលោភបំពានសិទ្ធិមនុស្សជាហូរហែមិនឈប់ឈរក្នុងលក្ខណៈប្រព័ន្ធ និងការបំពាន លើសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការនិយាយស្ដីរបស់ប្រជាពលរដ្ឋភូមា។

សេចក្ដីសម្រេចនេះក៏បានសម្ដែងនូវកង្វល់ធ្ងន់ធ្ងរផងដែរចំពោះការកាត់ទោស និងការ
ដាក់ទោសទៅលើលោកស្រី អាំងសាន ស៊ូជី ក្នុងពេលថ្មីៗនេះ ដោយធ្វើឲ្យលោកស្រី
ត្រូវជាប់ឃុំនៅក្នុងផ្ទះជាបន្ដទៀត។

សេចក្ដីសម្រេចនេះ ឥឡូវកំពុងត្រូវដាក់ជូនទៅការប្រជុំរបស់អង្គការសហប្រជាជាតិ
ដើម្បីសុំការអនុម័តយកទៅអនុវត្ដ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់:

នាយករដ្ឋមន្រ្តីភូមា លោក Thein Sein ថ្លែងនៅអង្គការ សហប្រជាជាតិ (រូបភាព AFP)
PHOTO

នាយករដ្ឋមន្រ្តីភូមា លោក Thein Sein ថ្លែងនៅអង្គការ សហប្រជាជាតិ (រូបភាព AFP)