ព័ត៌មានថ្មីៗប្រចាំថ្ងៃ
ក្រុមអ្នកគាំទ្រលោកថាក់ស៊ីនគ្រោងធ្វើបាតុកម្មក្នុងទីក្រុងបាងកក
ព័ត៌មានថ្មីៗ 15:11:27, 20 November 2009
ក្រុមអ្នកគាំទ្រលោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ មាន
គម្រោងធ្វើបាតុកម្មមួយចំនួននៅខែនេះនៅតាមដងផ្លូវសំខាន់ក្នុងទីក្រុង
បាងកកដើម្បីបង្ខំឲ្យរដ្ឋាភិបាលបច្ចុប្បន្នរៀបចំធ្វើការបោះឆ្នោតឡើងវិញ។
រណសិរ្សបង្រួបបង្រួមជាតិដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងលទ្ធិផ្តាច់ការ
ដែលគេស្គាល់ថា ជាក្រុមអាវក្រហមនោះ នឹងចាប់ផ្តើមធ្វើបាតុកម្មនៅថ្ងៃទី២៨
ខែវិច្ឆិកានេះនៅចំកណ្តាលទី ក្រុងបាងកកមុនពេលដង្ហែក្បួនបាតុកម្មនេះទៅកាន់ ផ្លូវកែងមួយនៅក្បែរការិយាល័យរបស់នាយករដ្ឋមន្រ្តីថៃលោក Abhisit Vijjajiva។
អ្នកនាំពាក្យម្នាក់របស់ក្រុមអាវក្រហមនោះនិយាយថា ពួកគេនឹងមិនបង្អាក់សកម្មភាព
ការងារប្រចាំថ្ងៃនៅក្នុងទីក្រុងបាងកក ឬក៏កាន់កាប់ការិយាល័យនានារបស់រដ្ឋាភិបាល
នោះឡើយ។
ក្រុមអ្នកគាំទ្រលោកថាក់ស៊ីនោះបានបង្កឲ្យមានការកកស្ទះចរាចរណ៍ម្តងរួចទៅ
ហើយអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងទីក្រុងបាងកកនៅក្នុងខែមេសានៅពេលដែល
ពួកគេបានចាកចេញពី វិមានរដ្ឋាភិបាលដើម្បីទៅកាន់កាប់ផ្លូវកែងសំខាន់ៗជាច្រើនក
ន្លែងទៀត៕
(ប្រែសម្រួលដោយវ៉ាន់ មុនីរ័ត្ន)










ការផ្ដល់មតិយោបល់