ព័ត៌មានថ្មីៗប្រចាំថ្ងៃ

រដ្ឋាភិបាលខ្មែរចាប់ផ្ដើមកាន់កាប់ក្រុមហ៊ុនគ្រប់គ្រងចរាចរណ៍​អាកាស​ចរណ៍​របស់​ថៃ​នៅ​កម្ពុជា

ព័ត៌មានថ្មីៗ 15:11:26, 20 November 2009

នៅក្នុងខណៈពេលមានបញ្ហាក្ដៅគគុកជុំវិញការចោទប្រកាន់អំពើរចារកម្មរបស់
ជនជាតិថៃនៅកម្ពុជា រដ្ឋាភិបាលខ្មែរបានចាប់ផ្ដើមការកាន់កាប់ក្រុមហ៊ុនគ្រប់គ្រង
ចរាចរណ៍អាកាសចរណ៍ស៊ីវិលនៅកម្ពុជាហើយ ដែលមានម្ចាស់ជាជនជាតិថៃ។

បុគ្គលិកថៃនៅក្នុងក្រុមហ៊ុននេះ ក៏ត្រូវអាជ្ញាធរខ្មែរហាមមិនឲ្យទៅធ្វើការផងដែរ។

បុគ្គលិកថៃម្នាក់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ក្រោយពីរងការចោទប្រកាន់ថា បានយកព័ត៌មានអំពីជើងហោះហើរយន្ដហោះរបស់លោកអតីតនាយករដ្ឋមន្រ្ដីថៃ
ថាក់ស៊ីន ស៊ីណាវ៉ាត្រទៅឲ្យអ្នកការទូតថៃ។

រដ្ឋាភិបាលថៃកំពុងតែរង់ចាំមើលរបាយការណ៍បន្ថែមទៀតស្ដីអំពីការកាន់កាប់ក្រុម
ហ៊ុនថៃនេះ ប៉ុន្ដែរដ្ឋាភិបាលថៃបានបង្ហាញឲ្យឃើញថា ការវិវឌ្ឍនៃរឿងរ៉ាវនេះហាក់
ដូចជាមិនត្រឹមត្រូវ ហើយបានហៅឲ្យកម្ពុជាគោរពទៅតាមកិច្ចព្រមព្រៀងទ្វេភាគី៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់:

រដ្ឋាភិបាលកម្ពុជា​ផ្អាក​បុគ្គលិក​​ក្រុមហ៊ុនគ្រប់គ្រង​ចរាចរណ៍​អាកាសចរណ៍​ស៊ីវិល​របស់ថៃ​មិន​ឲ្យ​ទៅធ្វើការ​។ រូប​ថត​ក្នុង​ព្រលាន​យន្ដ​ហោះអន្ដរជាតិ​ភ្នំពេញដោយ​ ឃុន​ អាឡិច។
PHOTO

រដ្ឋាភិបាលកម្ពុជា​ផ្អាក​បុគ្គលិក​​ក្រុមហ៊ុនគ្រប់គ្រង​ចរាចរណ៍​អាកាសចរណ៍​ស៊ីវិល​របស់ថៃ​មិន​ឲ្យ​ទៅធ្វើការ​។ រូប​ថត​ក្នុង​ព្រលាន​យន្ដ​ហោះអន្ដរជាតិ​ភ្នំពេញដោយ​ ឃុន​ អាឡិច។