ព័ត៌មានថ្មីៗប្រចាំថ្ងៃ

លោក ឌុច អាចជាប់គុក៤០ឆ្នាំ

ព័ត៌មានថ្មីៗ 14:11:34, 25 November 2009

បណ្ដាព្រះរាជអាជ្ញារអន្ដរជាតិបានហៅឲ្យមានការដាក់ទោសលោកឌុច
អតីតមេគុកទួលស្លែងចំនួន៤០ឆ្នាំ។

ក្រុមព្រះរាជអាជ្ញាយល់ឃើញថា ករណីលោកឌុចនេះ ត្រូវគេបញ្ជាក់ច្បាស់
លាស់លើសពីការសង្ស័យហើយ ហើយលោកមានទោសកំហុសពីបទ
ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

នៅក្នុងការសរុបសេចក្ដីលើករណីលោកឌុចនេះ លោកព្រះរាជអាជ្ញា
William Smith បាននិយាយថា លោកឌុច បានទទួលខុសត្រូវចំពោះ
ការសម្លាប់រង្គាល, ការរំលោភ និងការធ្វើជាទាសករ និងការដាក់ទណ្ឌ
កម្មធ្វើបាប។

ចំណែកការលើកឡើងរបស់លោកឌុចវិញ លោកយល់ឃើញថា លោក
គួរតែទទួលបានការដាក់ទោសឲ្យជាប់ពន្ធនាគារតិចជាងនេះ ដោយសារ
លោកបានសារភាព និងសូមទោសដល់ជនរងគ្រោះ។ ប៉ុន្ដែក្រុមព្រះរាជ
អាជ្ញានិយាយថា គេគួរតែបញ្ចុះការដាក់ទោសអស់មួយជីវិតតិចឆ្នាំប៉ុណ្ណោះ
ដើម្បីឆ្លុះបញ្ចាំងអំពីការសុំទោសរបស់លោក និងការដាក់ទោសលោក
ដោយខុសច្បាប់អស់ពេលច្រើនឆ្នាំមកនេះ។

ការដាក់ទោស៤០ឆ្នាំដល់លោកឌុចនេះ មានន័យថាលោកឌុចដែលឥឡូវ
មានអាយុ៦៧ឆ្នាំហើយនោះ ទំនងជានឹងស្លាប់នៅក្នុងគុកជាមិនខាននោះ
ឡើយ។ ការសម្រេចចិត្ដរបស់តុលាការ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅ
ដើមឆ្នាំក្រោយ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់:

ព្រះរាជអាជ្ញា​ចង់​ឲ្យឌុច​ជាប់គុក​៤០ឆ្នាំ។ រូប​ថត​ដោយ AFP។
PHOTO

ព្រះរាជអាជ្ញា​ចង់​ឲ្យឌុច​ជាប់គុក​៤០ឆ្នាំ។ រូប​ថត​ដោយ AFP។