ព័ត៌មានថ្មីៗប្រចាំថ្ងៃ

ព្រះមហាក្សត្រខ្មែរយាងទៅសាធារណរដ្ឋឆេក
ព័ត៌មានថ្មីៗ 3:34:13, 15 March 2010
ព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី បានចាប់ផ្តើមព្រះរាជដំណើរ
ទស្សនកិច្ចរយៈពេល មួយអាទិត្យទៅសាធារណរដ្ឋឆេក ដែលជាកន្លែង
ព្រះអង្គធា្លប់គង់នៅអសពេល១៣ឆ្នាំ កាលពីទ្រង់នៅក្នុងយុវភាព។

ស្ថានភាពធ្វើបាតុកម្មនៅប្រទេសថៃ
ព័ត៌មានថ្មីៗ 3:32:41, 15 March 2010
ក្រុមអ្នកគាំទ្ររបស់លោក ថាក់ស៊ីន ស្ហ៊ីនណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃធ្លាក់
ពីតំណែង គំរាមថា ពួកគេនឹងធ្វើដំណើរជាក្បួនទៅកាន់បន្ទាយយោធាមួយ ដែល
លោកនាយករដ្ឋមន្រ្តី Abhisit Vejjajiva កំពុងស្នាក់នៅទីនោះ ប្រសិនបើ
ការទាមទាររបស់ខ្លួនដែលសុំឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភា
ជាថ្មីមិនបានសម្រេចទេនោះ។
ឯកជនូបនីយកម្មនៅភូមា
ព័ត៌មានថ្មីៗ 3:29:12, 15 March 2010
របបយោធាភូមាបានចាប់ផ្តើមដំណើរការដំបូងនៃការធ្វើឯកជនូបនីយកម្ម
ក្រុមហ៊ុនរដ្ឋ ដែលញ៉ាំងឲ្យមាននូវសំណួរ ថាតើរដ្ឋាភិបាលភូមាកំពុងតែ
ធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេស ឬក៏កំពុងតែព្យាយាមប្រមូលយក
ផលប្រយោជន៍និងកម្រៃ មុនការបោះឆ្នោតឆ្នាំ ២០១០នេះ។

ការបោះឆ្នោតនៅប្រទេសភូមា
ព័ត៌មានថ្មីៗ 3:27:38, 15 March 2010
អ្នកយកព័ត៌មាននៅក្នុងប្រទេសភូមា និយាយថា រដ្ឋាភិបាលយោធាភូមា
បានចេញបញ្ជាឲ្យអ្នកពិនិត្យចាប់ពិរុទ្ធដាក់បំរាមទៅលើរបាយការណ៍អំពី
ច្បាប់ថ្មីស្តីអំពីការបោះឆ្នោតនិងបញ្ហាដទៃទៀតទាក់ទងនឹងការបោះឆ្នោត
ដែលមានភាពចម្រូងចម្រាស។
ជនភៀសខ្លួនឥស្លាមភូមាត្រូវម៉ាឡេស៊ីឃាត់ខ្លួនទុក
ព័ត៌មានថ្មីៗ 3:25:50, 15 March 2010
អាជ្ញាធរជើងទឹកម៉ាឡេស៊ីបានឃាត់ខ្លួនសមាជិកចំនួន ៩៣នាក់ នៃក្រុមសហគមន៍
កុលសម្ពន្ធឥស្លាម Rohingya ដែលគេបានប្រទះឃើញថា រសាត់អណ្ដែតតាមទូក។
ដំណើរទស្សនកិច្ចប្រធានាធិបតីអាម៉េរិកនៅអូស្រ្តាលី
ព័ត៌មានថ្មីៗ 3:24:40, 15 March 2010
នាយទីប្រឹក្សារបស់លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានគេច
ចេញពីសំណួរមួយដែលថា តើដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា
នៅប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៊ី អាចត្រូវលុបចោលឬយ៉ាងណា។













