ព័ត៌មានថ្មីៗប្រចាំថ្ងៃ

​លោក ​ឱម ​យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា (រូបភាព៖ ABC)។

សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​ជួយ​កម្ពុជា​បង្កើន​សមត្ថភាព​លើក​ស្ទួយ​​សិទ្ធិ​មនុស្ស​និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​

ព័ត៌មានថ្មីៗ 4:40:08, 8 February 2012

សកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា​ ប្រទេស​កម្ពុជា​មាន​ការ​យល់​ច្បាស់​អំពី​កិត្តិស័ព្ទ​​របស់ខ្លួន​ជុំវិញ​​បញ្ហា​​អំពើ​ពុក​រលួយ​​ ហើយ​កម្ពុជា​កំពុង​តែព្យាយាម​បណ្ដុះ​បណ្ដាល​​មន្រ្តី​​រាជការ​​ផ្នែក​​សិទ្ធិ​មនុ​ស្ស​​ដើម្បី​ជួយ​អភិវឌ្ឍ​លើវិស័យ​​សិទ្ធិ​មនុស្ស​។

អង្គការអភិរក្ស​សត្វ​ព្រៃប្រទះ​ឃើញ​ត្រី​ផ្សោត១៨ក្បាលនៅឥណ្ឌូណេស៊ី

ព័ត៌មានថ្មីៗ 4:38:06, 8 February 2012

អង្គការ​អភិរក្ស​សត្វ​ព្រៃ​ ឬ​ WWF​ និយាយ​ថា​ ខ្លួន​បាន​ប្រទះ​ឃើញ​ត្រី​ផ្សោត​ដែល​កំពុង​ជិត​ដាច់​ពូជ​ ចំនួន​១៨​ក្បាល​នៅ​ក្នុង​សមុទ្រ​ឥណ្ឌូណេស៊ី​ក្បែរ​កោះ​ Borneo​។

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​

ព័ត៌មានថ្មីៗ 4:34:58, 8 February 2012

អ្នក​វាយ​ប្រហារ​នោះ​បាន​សម្លាប់​បុរស​អាយុ៥២ឆ្នាំ​ម្នាក់​ដែល​ជាអ្នក​ថែទាំ​សាលា​រៀន​ និង​ បាន​បង្ករ​បួស​ធ្ងន់​ដល់​ភរិយា​របស់​គាត់​​​ដែល​មាន​អាយុ៤១ឆ្នាំ​នៅឯ​ចម្ការ​កៅស៊ូ​មួយ​ក្នុង​ខេត្ត​ណារ៉ាធីវ៉ាត​ ដែល​ជាខេត្ត​មួយក្នុង​ចំណោម​ខេត្តបី​មានការបះបោរ​នៅក្បែរ​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ម៉ាឡេស៊ី​។

មេដឹកនាំបក្សប្រឆាំងភូមាពេលចេញពីការឃុំខ្លួនក្នុងគេហដ្ឋាន (រូបភាព៖ Reuters)។

មេដឹក​នាំ​បក្ស​ប្រឆាំង​ភូមា​ទទួល​ការ​ស្វាគមន៍​ពីអ្នក​គាំទ្រ​ដ៏ច្រើន​នាក់​

ព័ត៌មានថ្មីៗ 4:29:32, 8 February 2012

មេ​ដឹក​នាំ​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​ភូមា​លោក​ស្រី​ អាំង​ សាន​ស៊ូជី​ បាន​ទទួល​ការស្វាគមន៍​ពីសំណាក់​អ្នកគាំទ្រ​ជាច្រើន​ម៉ឺននាក់​នៅក្នុង​ការធ្វើ​ដំណើរ​យុទ្ធនាការ​ទីពីរ​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភាក្នុង​កន្លែងមួយ​ចំនួនឡើង​វិញ​ដែលអាច​ធ្វើឲ្យ​លោក​ស្រីក្លាយ​ជា​សមាជិក​សភា​មួយ​រូប​។

ផ្លូវថ្នល់ប្រេះបន្ទាប់ពីការរញ្ជួយដីនៅហ្វ៊ីលីពីន (រូបភាព៖ Reuters)។

ប្រធានា​ធិបតី​ហ្វ៊ីលីពីន​នឹង​ទៅពិនិត្យ​មើល​តំបន់​រងគ្រោះ​ដោយ​ការ​រញ្ជួយដី​

ព័ត៌មានថ្មីៗ 4:27:21, 8 February 2012

ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ លោក​ Benigno​ Aquino​ នឹង​ទៅ​ពិនិត្យ​មើល​តំបន់​ដែល​រងការ​រញ្ជួយដី​ក្នុង​ភាគ​កណ្តាល​ប្រទេស​ហ្វ៊ីលីពីន​នៅថ្ងៃនេះ​ដែល​នៅទីនោះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​លើស​ពី៥០​នាក់​ និង​ មនុស្ស​១០០​នាក់​ទៀត​កំពុ​ងបាត់​ខ្លួន​នៅ​ឡើយ​។

រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី​អះអាង​​ថា​​ប្រធា​នាធិប​តី​ស៊ីរី​ប្តេជ្ញា​បញ្ចប់​ការ​បង្ហូរ​ឈាម​

ព័ត៌មានថ្មីៗ 4:25:12, 8 February 2012

រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី​អះអាង​​ថា​ ប្រធា​នាធិប​តី​ស៊ីរី​លោក​ Bashar​ al-Assad​ បាន​ប្តេជ្ញា​ចិត្ត​ទាំង​ ស្រុង​ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម​ បើទោះបី​ជារថពាសដែក​​របស់​របបដឹកនាំស៊ីរី​បានវាយ​ប្រហារ​ទៅលើ​ភាគ​កណ្តាល​ទីក្រុង​ Homs​ នៅ​ថ្ងៃ​ទីបួន​ក៏​ដោយ​។