នាទីបច្ចេកវិទ្យាសាស្រ្ដ និងចក្រវាលយើង
ការស្រាវជ្រាវទៅលើដំណាំស្រូវ
ព័ត៌មានថ្មីៗ 1:15:59, 9 February 2012
រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងក្នុងការជំរុញនូវគោលនយោបាយនាំអង្ករចេញ ដោយប្រើប្រាស់សក្ដានុពលកសិកម្មដែលប្រទេសកម្ពុជាមាន។ ចំពោះគោលនយោបាយក្នុងការនាំចេញអង្ករឲ្យបានចំនួន ១លានតោននៅក្នុងឆ្នាំ២០១៥ខាងមុខនេះ ។

ឆេង ម៉ារីតាជាពលរដ្ឋឆ្នើមវ័យក្មេងអូស្រ្តាលីឆ្នាំ២០១២ ចង់ឲ្យស្រ្តីច្រើនថែមទៀតរៀនវិស្វកម្ម បច្ចេកទេស និងវិទ្យាសាស្រ្ត
ព័ត៌មានថ្មីៗ 5:27:38, 2 February 2012
ក្នុងនាទីវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងចក្រវាលយើងរបស់វិទ្យុអូស្រ្តាលីដែលនាំមកដោយខ្ញុំបាទ យុទ្ធ ឈាង នាពេលនេះ គឺជាការពិនិត្យមើលអំពីការស្រាវជ្រាវនិងរបកកំឃើញថ្មីៗដកស្រង់ពីកម្មវិធីវិទ្យាសាស្រ្តលើវ៉ិបសាយថ៍ www.abc.net.au ដែលជាស្ថានប័នមេរបស់វិទ្យុអូស្រ្តាលី។
ក្នុងរយៈពេលប្រមាណ២៣នាទីខាងមុខនេះ ប្រិយមិត្តតាមនឹងបានស្ដាប់របាយការណ៍ស្ដីអំពី៖
1. ស្រ្តីអូស្រ្តាលីក្មេងម្នាក់បានទទួលតំណែងពលរដ្ឋឆ្នើមសម្រាប់ឆ្នាំ២០១២។
2. អ្នកវិទ្យាសាស្រ្តអាចកែច្នៃជីវឥន្ធនៈបានពីស្មៅសមុទ្រ។
3. ទូរស័ព្ទទំនើបនឹងអាចពិនិត្យសុខភាពរបស់អ្នកប្រើប្រាស់បានដោយមិនចាំបាច់ទៅជួប គ្រូពេទ្យ។

ទិវាអូស្ត្រាលី
ព័ត៌មានថ្មីៗ 1:28:35, 26 January 2012
ថ្ងៃទី២៦ ខែមករាឆ្នាំ២០១២ ជាថ្ងៃឈប់សម្រាកសាធារណៈជាផ្លូវការសម្រាប់ប្រជាជាតិអូស្រ្តាលីទាំងមូល។ មានន័យថា មន្រ្តី រាជការ គ្រប់ស្ថាប័នរដ្ឋ ព្រមទាំងពលករនៅគ្រប់សហគ្រាសឯកជនទាំងអស់បានសិទ្ធិឈប់សម្រាកពីការងារ ។

ការពិសោធន៍របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសត្វ នៅចម្ការដូងទៅលើចកបាយទា
ព័ត៌មានថ្មីៗ 1:52:22, 19 January 2012
មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូងនៃប្រទេសកម្ពុជា ឲ្យដឹងថា ការសិក្សាស្រាវ ជ្រាវពិសោធមួយរបស់ខ្លួន បានរកឃើញថា ចកបាយទាមានសក្តានុភាពខ្ពស់សម្រាប់ការកៃច្នៃជាចំណីសត្វមានដូចជា មាន់ ទា និងជ្រូក ជាដើម។

សក្ដានុពលនៃធនធានថាមពល ដែលមាននៅប្រទេសកម្ពុជា
ព័ត៌មានថ្មីៗ 6:14:39, 12 January 2012
វាគ្មិនរបស់យើងថ្ងៃនេះគឺលោកអ្នកធ្លាប់បានស្គាល់លោកហើយគឺ លោកគង់ផារិទ្ធ ប្រធាននៃអង្គការកសាងសមត្ថភាព នៅក្នុងក្រុងភ្នំពេញ លោកនឹងធ្វើការពិភាក្សា ជាមួយលោកអ្នកនាងកញ្ញា ក៏ដូចជាការបំភ្លឺផងដែរ ទៅលើសក្ដានុពលនៃធនធានថាមពល ដែលមានប្រទេសកម្ពុជា ឬដែលយើងអាចផលិតដោយខ្លួនឯងបាននៅក្នុងប្រទេស ដែលមិននាំឲ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រើមិនចេះអស់ទៀត។

បាក់តេរី និងម្ហូបអាហារ
ព័ត៌មានថ្មីៗ 4:23:09, 5 January 2012
តើលោកអ្នកដែលឆ្ងល់ទេថា អ្វីទៅជាបាក់តេរី? នៅក្នុងខ្លួនយើងក៏មានបាក់តេរីដែរ ប៉ុន្ដែជាបាក់តេរីល្អ ជួយដល់ជីវិតមនុស្ស។ ចុះបាក់តេរីនៅក្នុងម្ហូបអាហារវិញ ហេតុអ្វីបានជាពេលខ្លះធ្វើឲ្យយើងឈឺរាករូស? តើបាក់តេរីទាំងពីរប្រភេទនេះ មានភាពខុសគ្នាយ៉ាងណា? តើហេតុអ្វីបានជាម្ហូបដែលយើងធ្វើទុកចោល វាក្លាយទៅជាជូរ ឬធំក្លិនខូចញុំាលេងបាន? តើបណ្ដាលមកពីអ្វី? ទាំងនេះ គឺជាសំណួរមួយចំនួនដែលយើងនឹងធ្វើការពិភាក្សាជាមួយនឹងវាគ្មិនរបស់យើងនៅថ្ងៃនេះ គឺលោក ឃឹម សារឹម ដែលជាអ្នកជំនាញខាងវិទ្យាសាស្រ្ដម្ហូបអាហារ។













