នាទីបច្ចេក​វិទ្យាសាស្រ្ដ និង​ចក្រវាលយើង​

r289245_1235595

របៀបផលិតមេផ្សិតចំបើង

ព័ត៌មានថ្មីៗ 11:16:31, 17 November 2011

ផ្សិត​ចំបើង ​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ទទួល​ទាន​ មាន​គេស្គាល់​ជាង​ផ្សិត​ផ្សេងៗ​ទៀត អស់​រយៈ​ពេល​ជាយូរ​មកហើយ។​ផ្សិតភាគ ច្រើន​ដុះ​នៅ​លើ​វត្ថុ​ធាតុដើម​ ដែល​ជាកាក​សំណល់​កសិកម្ម​ ដូចជា​ ចំបើង​ ជញ្ជ្រាំង​ស្រូវ គ្រប់​ប្រភេទ​ អាចម៍រណារ​ កំប្លោក​ក្រៀម​ កាកអំពៅ​ ស្លឹកចេកក្រៀម​ សំបក​គ្រាប់ឈូក​ ដើម​សណ្ដែក​សៀង សណ្ដែក​បាយ។​

តើកំណើនចំនួន​ប្រជាជនហុចផលអ្វីខ្លះ​ដល់​មនុស្ស​និងភពផែនដី? រូបភាព​ដោយ​ Arenamontanus @ Flickr.com

តើ​កំណើន​ចំនួន​ប្រជាជន​នៅ​លើ​ពិភព​លោក​ហុចផល​យ៉ាង​ណា​ដល់​​យើង?

ព័ត៌មានថ្មីៗ 4:46:59, 10 November 2011

តាម​ការប៉ាន់​ស្មាន​​របស់​​អង្គការ​​សហ​​ប្រជា​ជាតិ ចំនួន​ប្រជាជន​​មក​ទល់​នឹង​​ថ្ងៃ​ទី​​៣១​ខែ​តុលា​កន្លង​ទៅនេះ បាន​ឡើង​ទៅ​ដល់​​៧ពាន់​លាន​នាក់​ហើយ។ ដូច្នេះ​​ថាតើ​​កំណើន​​ប្រជាជន​នេះមាន​ន័យ​យ៉ាង​ណា សម្រាប់លោកអ្នក​នាង​កញ្ញា ?​ ថាតើ​កំណើន​ប្រជាជន​នេះ​អាច​នាំ​មក​នូវ​​ផល​វិបាក​ឬ​​បញ្ហា​អ្វី​ខ្លះ? ហើយ​បើ​យើង​ក្រឡេក​មើល​​ជ្រុង​វិជ្ជមាន​វិញ ថាតើ​​កំណើន​​ចំនួន​​ប្រជាជន​​នេះ​​អាច​នាំ​មក​នូវ​ឱកាស​​ឬ​កាលា​នុវត្ត​ភាព​​អ្វីខ្លះ​ដែរ​សម្រាប់​​មនុស្ស​លោក​យើង?

ចង្ក្រានប្រើជីវឧស្ម័ន​។ រូបភាព NBP

បច្ចេកទេសនិងអត្ថប្រយោជន៍នៃការធ្វើឡជីវឧស្ម័ន

ព័ត៌មានថ្មីៗ 11:10:43, 3 November 2011

លោក​អ្នក​នាង​កញ្ញា​ជាទីមេត្រី​ នាទី​វិទ្យាសា​ស្រ្ត​នៃ​ Radio Australia​ នៅ​ថ្ងៃ​នេះ​ ខ្ញុំ​សូ​ លឹមសេង​ មានក្តីរីករាយ​សួមនាំ​មកជូន​នូវ​បច្ចេកវិទ្យា​និង​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ឡ​ជីវឧស្ម័ន។​

បរិស្ថានមួយនៃឧស្សាហកម្មក្នុងប្រទេសកម្ពុជា។ រូបភាពផ្ដល់ឲ្យដោយ UNIDO

គម្រោងនៃការពិនិត្យរកមើលចំណុចបំពុល និងការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន​កម្ពុជា

ព័ត៌មានថ្មីៗ 4:22:57, 27 October 2011

​ថ្ងៃនេះ Radio Australia មានវាគ្មិនមកពីកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការ​សហ​ប្រជាជាតិ គឺលោក​ហាក់ សុខជា​។​​​លោក​ជា​មន្រ្តី​សម្រប​សម្រួល​គម្រោងរកមើលចំណុចបំពុល​និងការផ្ទេរបច្ចេក​វិទ្យាអំណោយ​ផលដល់​បរិស្ថាន​ ហើយ​លោក​បកស្រាយ​​ពន្យល់​អំពី​​គោលបំណង​​និង​​វិធានការ​មួយចំនួន​ដើម្បីជំរុញ​ឲ្យ​កម្ពុជា​មាន​ឧស្សាហកម្ម​បៃតង។

ភ្លៀងធ្លាក់ពេលរសៀលនៅទីក្រុងភ្នំពេញ។ រូបភាព​ដោយ​ប៊ុន ឡឺវីសីដា៖ Radio Australia

ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានថ្មីៗ 4:18:20, 20 October 2011

តើ​ស្ថានភាពអាកាសធាតុនៅកម្ពុជា​មានការប្រែប្រួល​គួរឲ្យបារម្ភដែរឬទេ ព្រោះថាអ្នកស្រាវជ្រាវនៅពាសពេញសកលលោក ចេះតែ​លើក​អំពីបញ្ហា​បម្រែបម្រួល​អាកាសធាតុជាហូរហែ ហើយបច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ក៏កំពុងតែ​ជួបនឹងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរទៀត​ដែលបាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្សយ៉ាងតិច​២៤៧នាក់ ហើយ​និងបំផ្លិច​បំផ្លាញ​ដីស្រែ​ចម្ការ​និងដំណាំ​ក៏ដូចជា​ហេដ្ឋា​រចនា​សម្ពន្ធ​ផងដែរ​។

រូបគំនូរលោក Steve Jobs គូរដោយ Cain and Todd Benson from Flickr

និយម​ន័យ និងការឲ្យ​តម្លៃ​ទៅ​​លើ​ភាព​​ជោគជ័យ​​ក្នុង​​ជីវិត

ព័ត៌មានថ្មីៗ 4:54:27, 13 October 2011

នាទី​វិទ្យា​សាស្រ្ត​ថ្ងៃ​​នេះ ធ្វើការ​ពិភាក្សាលើប្រធាន​បទ​ជីវិត​និង​ភាពជោគជ័យ ថាតើ​លោក​អ្នក​នាង​កញ្ញា​ផ្ដល់​និយម​ន័យ ឬ​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត ដោយ​ផ្ដោត​ទៅ​លើអ្វី? តើលោក​អ្នកនាង​កញ្ញា​យល់ថា មាស​ប្រាក់​ឬក៏​ធនធាន​ជា​និមិត្តរូប​នៃ​ជោគជ័យ? ឬក៏​ការ​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់? ឬក៏​ការ​មាន​រូប​សម្រស់​ស្រស់​ឆើតឆាយ? ឬក៏ការ​មាន​អំណាច និង​កិត្យា​នុភាព​នៅ​ក្នុង​សង្គម?