នាទីបច្ចេក​វិទ្យាសាស្រ្ដ និង​ចក្រវាលយើង​

រូប​ភាព​នៃ​វចនា​នុក្រម​ភាសា​ខ្មែរ​លើ​វ៉ិបសាយថ៍ itcambo.com ដែល​មាន​ច្រើន​មុខ​ជំនាញ​។

វចនានុក្រម​អេឡិចត្រូនិក​ជាភាសា​​ខ្មែរ​​​កំពុង​ដំណើរ​ការ​នៅ​​លើ​បណ្ដាញ​អ៊ីនធើរណិត

ព័ត៌មានថ្មីៗ 1:00:14, 22 September 2011

នៅ​ថ្ងៃ​នេះ​យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​បង្កើត​វចនា​នុក្រម​អេឡិចត្រូនិក​ខ្មែរ​នៅ​លើ​វ៉ិបសាយថ៍​ក្នុង​បណ្ដាញ​អ៊ីនធើរណិត។ កន្លង​ទៅ​នេះ​ខាង​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ខ្មែរ​បាន​បង្កើត​ឲ្យ​មាន​នូវ​វចនា​នុក្រម​ភាសា​ខ្មែរ​បែប​អេឡិច​ត្រូនិក​ហើយ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​កុំ​ព្យូទ័រ​ដោយ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ដំឡើង​កម្មវិធី​វចនានុក្រម​អេឡិចត្រូនិក​នោះ​នៅ​ក្នុង​កុំ​ព្យូទ័រ​នីមួយៗ​ដើម្បី​អាច​ប្រើ​ប្រាស់​បាន។

រូប​ភាព​បង់​រុំរបួស​សាមញ្ញ​ធម្មតា​ដែល​គេ​ប្រើ​រុំរបួស។ រូប​ថត​ដោយ Newbirth35 ពី Flickr.com។

បង់រុំរបួស​វៃ​ឆ្លាត​ទំនើប​ដែល​ប្ដូរ​ពណ៌​តាម​សីតុណ្ហភាព​

ព័ត៌មានថ្មីៗ 2:10:49, 15 September 2011

នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ថ្មីៗ​មាន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​វិធី​សាស្រ្ដ​ក្នុង​ការ​បង្កើត​បង់​រុំរបួស​ដែល​ប្រែប្រួល​ពណ៌​ទៅ​តាម​កម្ដៅ​នៃ​របួស​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​របួស​នោះ​កុំ​ឲ្យ​រីក​ធំ​ឡើង។ បង់​រុំរបួស​នេះ​ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Smart Bandage ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា បង់រុំរបួស​វៃ​ឆ្លាត​ទំនើប ដែល​ផ្ដល់​ការ​ព្រមាន​អំពី​ការ​ក្លាយ​នៃ​របួស​ ឬដំបៅ​ តាម​រយៈ​ការ​ឲ្យ​សញ្ញា​ជា​ការ​ប្រែ​ពណ៌​នៃ​បង់​រុំរបួស​នោះ។ ការ​ផ្ដល់​សញ្ញា​ប្រែ​ពណ៌​បែប​នេះ​ គឺ​ដើម្បី​ប្រាប់​យើង​ឲ្យដឹង​នូវ​ស្ថាន​ភាព​នៃ​របួស​នៅ​ខាង​ក្នុង​ថាតើ​វា​មាន​សភាព​ធូរស្រាល​ជា​សះ​ស្បើយ ឬ​ក៏​រីកក្លាយ​កាន់​តែ​ធំ​ឡើង។

ឧបករណ៍ជំនួយមគ្គទេសក៍ទេសចរ​ (audio tour guides)។ រូបភាពដោយ​ Radio Australia

គុណសម្បត្តិ​​និង​គុណ​វិបត្តិ​នៃឧបករណ៍​ជំនួយ​មគ្គទេសក៍​ទេសចរ​នៅកម្ពុជា

ព័ត៌មានថ្មីៗ 4:39:37, 8 September 2011

តើបច្ចេក​វិទ្យា​ជួយ​ឲ្យ​ជីវិត​និង​ការរស់នៅ​របស់​មនុស្ស​លោក​មាន​ភាព​ងាយ​ស្រួល ឬ​ក៏លំបាក​យ៉ាងណា​ខ្លះ? លោក​អ្នកនាង​កញ្ញា ថ្ងៃនេះ នាទី​បច្ចេក​វិទ្យាសាស្រ្ត និង​ចក្រវាល​យើង នឹង​ស្វែង​យល់​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​មគ្គទេសក៍​ទេសចរ ដែលហៅជា​​ភាសាអង់គ្លេស​ថា​ Audio Tour Guides នៅក្នុង​វិស័យ​ទេសចរណ៍ ថាតើបច្ចេកវិទ្យាទាំងនេះ មាន​ប្រយោជន៍​យ៉ាងណា ឬ​ក៏ធ្វើឲ្យ​ប៉ះពាល់​បង្អាក់រំខាន​បែបណាខ្លះ​ដែរ​ដល់​បណ្ដា​មគ្គទេសក៍​ទេសចរ​ឬ tour guides នៅ​ប្រទេស​កម្ពុជា​នោះ។

ចង្រ្កាន​ចម្អិន​ម្ហូប​អាហារ​ដែល​ប្រើ​ជីវឧស្ម័ន។ រូប​ថត​ដោយ Andersellmo ពី Flickr.com។

ពលរដ្ឋ​ខ្មែរ​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​អុស និង​ធ្យូង​មក​ប្រើ​ជីវឧស្ម័ន​

ព័ត៌មានថ្មីៗ 11:56:31, 1 September 2011

ថ្ងៃ​នេះ​យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​ប្រើ​ប្រាស់​ឡ​ជីវឧស្ម័ន​ដែល​កកើត​ឡើង​ពី​ធម្មជាតិ តាម​រយៈ​ការ​សម្ភាសន៍​លោក​ ស៊ឹម ធរដ្ឋ ដែល​ជា​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​នៃមន្ទីរ​កសិកម្ម​ខេត្ដ​សៀមរាប និង​ជា​មន្រ្ដី​សម្រប​សម្រួល​នៃ​កម្មវិធី​ឡ​ជីវឧស្ម័ន​ថ្នាក់​ខេត្ដ​។ តើ​អ្វីទៅ​ជា​ជីវឧស្ម័ន? ហើយតើ​គេ​ចំរាញ់ និង​ប្រើ​ប្រាស់​ឧស្ម័ននេះ យ៉ាង​ដូចម្ដេច? តើ​គេ​ត្រូវ​ផលិត​ឡ​ជីវឧស្ម័ន​នេះ ដោយ​ប្រើ​ប្រាស់​សម្ភារៈ​អ្វី​ខ្លះ?

ក្រុម​ Hackers មួយ​ក្រុម​នៅ​សហរដ្ឋ​អាម៉េរិក​។ រូប​ថត​ពី Flickr.com ដោយ Supervillain។

រដ្ឋាភិបាល និង​អង្គការ​ធំៗ​នៃ​ប្រទេស​ជា​ច្រើន​ក្នុង​​ពិភព​​លោក​​រង​​ការ​​វាយ​​ប្រហារ​​តាម​ប្រព័ន្ធ​​​អ៊ីនធើណិត​

ព័ត៌មានថ្មីៗ 2:32:22, 25 August 2011

សម្រាប់​ថ្ងៃនេះ Radio Australia មាន​របាយការណ៍​២មក​ជូន​។ ទី​មួយ​គឺ​ស្ដី​អំពី​របាយការណ៍​ព័ត៌មាន​វិទ្យា​មួយ​ដែល​បាន​ចេញ​ឡើង​ដោយ​ក្រុម​ហ៊ុន​អ៊ីនធើរណិត McAfee ដែល​បាន​រក​ឃើញ​ថា អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ ការ​វាយ​លុក​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​បាន​កើត​ឡើង​យ៉ាង​ច្រើន​ដោយ​ផ្ដោត​គោល​ដៅ​ទៅ​លើ​រដ្ឋាភិបាល​, អង្គការ​ធំៗ​ជា​ដើម។ តើ​ហេតុ​អ្វី​បាន​ជា​យ៉ាង​នេះ? ហើយ​តើ​នរណា​ ឬ​ប្រទេស​ណា​ដែល​ចេញ​យុទ្ធ​នាការ​វាយ​ប្រហារ​តាម​អ៊ីនធើរណិត​បែប​នេះ? របាយការណ៍​ទី​២ គឺ​ស្ដី​អំពី​គម្រោង​ការ​ងារ​វ៉ិបសាយថ៍​សិទ្ធិ (sithi.org) របស់​អង្គការ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​ ដែល​បាន​ស្រាវ​ជ្រាវ និង​ប្រមូល​ចង​ក្រង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​បាន​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កន្លង​មក តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នឹង​លោក ហែម សុខលី ដែល​ជា​មន្រ្ដី​អង្គការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

រូប​ភាព​ពី​កម្មវិធីកុំព្យូទ័រ DouDouLinux សម្រាប់កុមារ។ រូប​ថត​ពី it4ug.net។

អ្នក​បង្កើតកម្មវិធីកុំ​ព្យូទ័រ​បាន​បង្កើត​ប្រព័ន្ធ DouDouLinux សម្រាប់​កុមារ​តូចៗ​សិក្សា និង​កម្សាន្ដ​

ព័ត៌មានថ្មីៗ 2:30:14, 18 August 2011

សម្រាប់​ថ្ងៃនេះ Radio Australia មាន​របាយការណ៍​២។ ទី​មួយ​គឺ​ស្ដី​អំពី​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្រ្ដ​អូស្រ្ដាលី និង​អាឡឺម៉ង់ ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ​នូវ​វិធី​ថ្មី​ក្នុង​ការ​បញ្ឈប់​វីរុស​ និង​បាក់តេរី​សាហាវ​ៗ​កុំ​ឲ្យ​វា​រីក​លូត​លាស់​បំបែក​កូន​ចៅ​តពូជ​នៅក្នុង​សរីរាង្គ​មនុស្ស។ រីឯ​របាយការណ៍​ទី​២នៅ​ថ្ងៃ​នេះ គឺ​ជុំវិញ​ការ​ធ្វើបទ​សម្ភាសន៍​ជាមួយ​នឹង​លោក សុខ ឃៀង ដែល​ជា​គ្រូ​បង្រៀន​ផ្នែក​សរសេរ​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ប្រព័ន្ធអ៊ីនធើរណិត Internet Programming នៅ​មជ្ឈមណ្ឌល​បច្ចេក​វិទ្យាព័ត៌មាន និង អេឡិច​ត្រូនិច (ITEC) នៅ​ប្រទេស​កម្ពុជា អំពី​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្ដិ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា DouDouLinux សម្រាប់កុមារ​ដែល​មានអាយុ​ពី​២ ឆ្នាំ​ដល់​១២ឆ្នាំ​។ តើ​ប្រព័ន្ធ​ប្រតិបត្ដិ​នេះ មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ? ហើយ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ​? សូម​តាម​ដាន​ស្ដាប់​ដោយ​រីករាយ។