នាទីបច្ចេកវិទ្យាសាស្រ្ដ និងចក្រវាលយើង

ជួបជាមួយលោក តាំង សុជាតិ ពិភាក្សាអំពីប្រព័ន្ធប្រតិបត្ដិថ្មី OS X Lion
ព័ត៌មានថ្មីៗ 2:09:18, 11 August 2011
នៅថ្ងៃនេះ Radio Australia មានប្រធានបទថ្មីមួយមកជូនជុំវិញវិស័យព័ត៌មានវិទ្យា និងកុំព្យូទ័រ ដោយនឹងពិភាក្សាសំណេះសំណាលជាមួយនឹងលោក តាំង សុជាតិ ពីក្រុមហ៊ុន iOne នៅក្នុងក្រុងភ្នំពេញ ស្ដីអំពីប្រព័ន្ធប្រតិបត្ដិការថ្មីរបស់ក្រុមហ៊ុន Apple Macintosh ដែលហៅថា OS X Lion កំណែ 10.7 ដែលទើបដាក់ចេញឲ្យប្រើប្រាស់នៅក្នុងពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ។ តើអ្វីទៅជាប្រព័ន្ធប្រតិបត្ដិការកុំព្យូទ័រ OS X Lion? តើប្រព័ន្ធទើបចេញថ្មីនេះ មានលក្ខណៈសម្បត្ដិយ៉ាងណាខ្លះ? ហើយតើវាខុសគ្នាយ៉ាងណាទៅនឹងប្រព័ន្ធប្រតិបត្ដិ Windows និង Linux ឬ Unix? តើហេតុអ្វីបានជាពេលនេះទើបក្រុមហ៊ុន Apple Macintosh យកចិត្ដទុកដាក់លើភាសាខ្មែរ និងភាសាអាស៊ីមួយចំនួនទៀត?

ការវិវឌ្ឍនៃពុម្ពអក្សរខ្មែរយូនីកូដក្នុងប្រព័ន្ធកុំព្យូទ័រ Mac OS Lion ទើបចេញថ្មី
ព័ត៌មានថ្មីៗ 1:47:31, 4 August 2011
អស់ពេលច្រើនឆ្នាំហើយ ដែលកម្ពុជាចាប់ផ្ដើមមានស្ដង់ដារពុម្ពអក្សរយូនីកូដប្រើប្រាស់នឹងគេ ដើម្បីធានាឲ្យបានថា ប្រទេសទាំងមូលមានស្ដង់ដារពុម្ពអក្សរជាលក្ខណៈអន្ដរជាតិ ងាយស្រួលដល់អ្នកសរសេរប្រូក្រាមកុំព្យូទ័រ និងសម្រាប់អ្នកប្រើប្រាស់ផងដែរ ដែលប្រើទម្រង់ក្ដារចុចតែមួយដូចគ្នា។ កន្លងទៅនេះ អ្នកសរសេរកម្មវិធីកុំព្យូទ័របរទេសមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មានទេចំពោះពុម្ពអក្សរខ្មែរនៅក្នុងប្រព័ន្ធប្រតិបត្ដិកុំព្យូទ័រធំៗ ដូចជា Windows និង Mac ជាដើម។ ប៉ុន្ដែថ្មីៗនេះ ខាងក្រុមហ៊ុន Apple Macintosh បានដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្ដិថ្មីមួយហៅថា Mac OS Lion។ តើប្រព័ន្ធប្រតិបត្ដិនេះ មានបញ្ចូលពុម្ពអក្សរខ្មែរយូនីកូដយ៉ាងណា? សូមស្ដាប់បទសម្ភាសន៍ជាមួយនឹងលោក ដាញ់ ហុង ដែលជាអ្នកបង្កើតពុម្ពអក្សរខ្មែរយូនីកូដម្នាក់នៅប្រទេសកម្ពុជា។

អូស្រ្ដាលីរកឃើញករណីដំបូងនៃការឆ្លងវីរុសសេះដល់សត្វឆ្កែ
ព័ត៌មានថ្មីៗ 1:49:05, 28 July 2011
នៅថ្ងៃនេះ Radio Australia មានប្រធានបទបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ២មកជូន ទីមួយគឺស្ដីអំពីការរាតត្បាតនៃវីរុសសេះដល់សត្វឆ្កែ និងមនុស្សនៅក្នុងប្រទេសអូស្រ្ដាលី។ ហើយរបាយការណ៍ទី២នៅថ្ងៃនេះ គឺស្ដីអំពីក្រុមហ៊ុន Google បានដាក់ចេញឲ្យប្រើប្រាស់នូវសេវា Google+ ក្នុងពេលថ្មីៗនេះ។

អ្នកវិទ្យាសាស្រ្ដជប៉ុនរកឃើញវិធីថ្មីក្នុងការបណ្ដុះ និងវះកាត់ប្ដូរសរីរាង្គធ្មេញ
ព័ត៌មានថ្មីៗ 1:31:47, 21 July 2011
នៅថ្ងៃនេះ លោក ឃុន អាឡិច មានប្រធានបទ២មកជូន ទីមួយគឺស្ដីអំពីការស្រាវជ្រាវរកឃើញរបស់អ្នកវិទ្យាសាស្រ្ដជប៉ុនក្នុងការវះកាត់ផ្លាស់ប្ដូរសរីរាង្គធ្មេញ។ រីឯរបាយការណ៍ទី២ គឺជាបទសម្ភាសន៍ជាមួយនឹងលោក ទៀង សុភៈវិជ្ជា ប្រធានដេប៉ាតេម៉ង់សារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញជុំវិញការពិភាក្សាជាសាធារណៈលើសំណួរថា តើឥទ្ធិពលនៃបណ្ដាញសង្គមនាំឲ្យមានការផ្លាស់ប្ដូរកិច្ចការសារធារណៈដែរឬទេ?

អាណាចក្រខ្មែរសម័យអង្គរមានសកលវិទ្យាល័យធំ២ដែលកើតមុនសកលវិទ្យាល័យល្បីនៅបារាំង និងអាម៉េរិកទៅទៀត
ព័ត៌មានថ្មីៗ 1:40:10, 14 July 2011
នកប្រវត្ដិសាស្រ្ដខ្មែរបានឲ្យដឹងថា កាលពីជំនាន់ព្រះបាទជ័យវរ្ម័នទី៧ នៅគ.ស ១១៨១-១២១៥ ដែលអាណាចក្រខ្មែរកាលសម័យនោះ មានសកលវិទ្យាល័យដល់ទៅ២ នៅក្រុងអង្គរ។ សកលវិទ្យាល័យមួយមានឈ្មោះថា សកលវិទ្យាល័យរាជវិហារ (Rajavihara University) នៅក្នុងក្រុងតាព្រហ្ម។ ហើយមួយទៀតមានឈ្មោះថា សកលវិទ្យាល័យ នគរជ័យស្រី (Nagara Jayasri University) នៅក្រុងព្រះខ័ន។ ការដែលខ្មែរដឹងថា មានសកលវិទ្យាល័យទាំងនេះ គឺដោយសារមានចារនៅក្នុងសិលាចារឹកនៅតាមប្រាសាទរបស់ខ្មែរសព្វថ្ងៃ។

អ្នកកាសែតស្រីខ្មែរវ័យក្មេងចូលរួមសន្និសីទពិភពលោកផ្នែករាយការណ៍ព័ត៌មានវិទ្យាសាស្រ្ដនៅក្រុងដូហា
ព័ត៌មានថ្មីៗ 2:21:13, 7 July 2011
នៅថ្ងៃនេះ Radio Australia មានប្រធានបទ២មកជូន ទីមួយគឺជាបទសម្ភាសន៍ជាមួយនឹងកញ្ញា កែវ គូនីឡា ដែលជាអ្នកកាសែតវ័យក្មេងរបស់កម្ពុជា ដែលបានទៅចូលរួមនៅក្នុងសន្និសីទពិភពលោកសម្រាប់អ្នកយកព័ត៌មានវិទ្យាសាស្រ្ដ (World Conference for Science Journalists 2011) ដែលបានប្រព្រឹត្ដទៅនៅក្រុងដូហានៅប្រទេសកាតារ ដែលមានទីតាំងភូមិសាស្រ្ដស្ថិតនៅមជ្ឈិមបូព៌ា។ រីឯរបាយការណ៍ទី ២ គឺជារបាយការណ៍ខ្លីមួយស្ដីអំពីការកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ពីមាតាទៅទារក។













