នាទីបច្ចេកវិទ្យាសាស្រ្ដ និងចក្រវាលយើង

ក្រុមហ៊ុន IT មួយនៅកម្ពុជាចេញឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តដើរដោយប្រព័ន្ធប្រតិបត្ដិ Android ដោយឥតគិតថ្លៃ
ព័ត៌មានថ្មីៗ 4:11:53, 30 June 2011
របាយការណ៍ទីមួយនៅថ្ងៃនេះ គឺជុំវិញការស្រាវជ្រាវរបស់ប្រទេសអូស្រ្ដាលីក្នុងការរកវិធីចាប់យក និងផ្ទុកជាតិឧស្ម័នកាបោនដែលចេញពីរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម។ ហើយរបាយការណ៍ទី២នៅថ្ងៃនេះ គឺស្ដីអំពីក្រុមហ៊ុន Nokor IT នៅប្រទេសកម្ពុជាចេញឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទចល័តដែលដើរដោយប្រព័ន្ធប្រតិបត្ដិ Android។

អ្នកវិទ្យាសាស្រ្ដរកឃើញនូវអាថ៌កំបាំងរបស់ខួរក្បាលមនុស្ស
ព័ត៌មានថ្មីៗ 5:27:28, 23 June 2011
សម្រាប់ថ្ងៃនេះ Radio Australia មានប្រធានបទ២មកជូន។ ទីមួយគឺជុំវិញការស្រាវជ្រាវបំភ្លឺអំពីអាថ៌កំបាំងនៃខួរក្បាលរបស់មនុស្សដែលគេបានថតឃើញពីស្ថានភាព ឬភាវៈដែលមនុស្សដឹងខ្លួន និងស្ថានភាពដែលមនុស្សមិនដឹងខ្លួន តើវាមានភាពខុសគ្នាយ៉ាងណា។ ហើយរបាយការណ៍ទី២នៅថ្ងៃនេះ គឺជុំវិញវ៉ិបសាយថ៍ធនធាន និងចំណេះដឹងផ្នែកព័ត៌មានវិទ្យាដែលហៅថា IT4U ដែលបង្កើតឡើងដោយសិស្សមធ្យមសិក្សាដ៏វ័យក្មេងម្នាក់។

វិធីការពារខ្លួនពីរន្ទះបាញ់
ព័ត៌មានថ្មីៗ 4:58:16, 16 June 2011
តើមានវិធានការអ្វីខ្លះដែលប្រជាពលរដ្ឋលោកអាចអនុវត្តបាន នៅពេលដែលមានរន្ទះបាញ់កើតមានឡើង? សូមតាមដានស្ដាប់ការបកស្រាយពន្យល់ពីលោកឡុង សារ៉ាវុធ អគ្គនាយករងផ្នែកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា។
បរិភោគប៉េងប៉ោះអាចព្យាបាលខ្លាញ់ក្នុងឈាម
ព័ត៌មានថ្មីៗ 5:50:40, 14 June 2011
យោងតាមការសិក្សាមួយ បានបង្ហាញថាសារធាតុគីមីដែលមាននៅក្នុងផ្លែប៉េងប៉ោះចំអិនគឺ មានភាពដូចជាថ្នាំ(Statins)បញ្ចុះខ្លាញ់ក្នុងឈាមនិងជួយ ទប់ស្កាត់និងប្រឆាំងនឹងខ្លាញ់កូឡេស្តេរ៉ូល(Cholesterol)បាន។

អង្គការសុខភាពពិភពលោកថា ការប្រើប្រាសទូរស័ព្ទចល័តច្រើនហួសអាចធ្វើឲ្យកើតជំងឺមហារីក២ប្រភេទ
ព័ត៌មានថ្មីៗ 1:58:50, 2 June 2011
សម្រាប់ថ្ងៃនេះ Radio Australia មានប្រធានបទ២មកជូន។ ទីមួយគឺជុំវិញការព្រមានរបស់អង្គការសុខភាពពិភពលោកថា ការប្រើប្រាសទូរស័ព្ទចល័តច្រើនហួសអាចធ្វើឲ្យកើតជំងឺមហារីក។ រីឯរបាយការណ៍ទី២ គឺស្ដីអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូខ្មែរទៅកាន់ក្រុង Helsinki ប្រទេសហ្វាំងឡង់ ដឹកនាំដោយរដ្ឋមន្រ្ដីក្រសួងកិច្ចការនារី ដើម្បីចូលរួមវេទិកាពិភពលោកអំពីកិច្ចផ្ដួចផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាថ្មី និងសហគ្រិនភាព ដែលជាវេទិកាធំមួយមានប្រទេសជាច្រើនចូលរួម។

អតិសុខុមប្រាណ ឬមីក្រូបក្នុងពោះវៀនធ្វើឲ្យមនុស្សធាត់ធំហួសកម្រិត
ព័ត៌មានថ្មីៗ 2:11:10, 26 May 2011
នៅក្នុងនាទីបច្ចេកវិទ្យាសាស្រ្ដ និងចក្រវាលយើងថ្ងៃនេះ មានរបាយការណ៍ទីមួយគឺស្ដីអំពីអ្នកវិទ្យាសាស្រ្ដរកឃើញនូវវិធីព្យាបាលថ្មីក្នុងការជួយដល់អ្នកជំងឺដែលស្លាប់មួយចំហៀងខ្លួន។ របាយការណ៍ទីពីរ គឺអំពីការរកឃើញអតិសុខុមប្រាណ ឬមីក្រូប ដែលធ្វើឲ្យមនុស្សធាត់ធំហួសកម្រិត។













