បទសម្ភាសន៍​សំខាន់ៗ

Valentines-flowers-from-google

មតិជុំវិញថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ

ព័ត៌មានថ្មីៗ 5:19:31, 11 February 2012

មន្ត្រី​ក្រសួង​កិច្ចការ​នារី ក្រសួង​ព័ត៌​មាន និង ក្រសួង​ដែល​ពាក់​ព័ន្ធ​កំពុង​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ភាព ភ្លើត​ភ្លើន​ជ្រុល​របស់​យុវជន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​បញ្ជ្រាប​ឲ្យ​យុវជន​ទទួល​ស្គាល់​ថា​នេះ​មិន​មែន​ជាវប្បធម៌​របស់​ខ្មែរ​នោះ​ទេ។

ក្រុង​ដូហា នៃ​ប្រទេស​កាតា។ រុបភាព​ដោយ Larry Johnson's Photostream (flickr.com

បទ​សម្ភាសន៍​ជា​មួយ​​សមាគម​នៃ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​នៅ​កម្ពុជា​ស្ដី​អំពី​ការ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កាតា (ភាគ២​ បញ្ចប់)

ព័ត៌មានថ្មីៗ 4:46:45, 14 December 2011

ប្រទេស​កាតា ដែល​សរសេរ​ជា​អង់គ្លេស Qatar​ ស្ថិត​នៅ​ក្នុង​តំបន់​អារ៉ាប់​ នៅ​លើ​ឆ្នេរ​សមុទ្រ​​ Persian Gulf ។ ប្រទេស​ជិត​ខាង​គឺ​ប្រទេស​អារ៉ាប់​សោអូឌីត​និង​ប្រទេស​អារ៉ាប់​រួម​ដែល​មាន​រដ្ឋធានី​ក្រុង Dubai ។ ប្រទេស​នេះ​សម្បូរ​ធនធាន​ប្រេង​និង​ឧស្ម័ន​ដែល​ចំណូល​ជាតិ​ដ៍​ធំ។ កាតា​ស្ថិត​នៅ​ឆ្ងាយ​ពីកម្ពុជា​ចម្ងាយ​តាម​ផ្លូវ​គោក ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ ​​ឆ្លងកាត់​ប្រទេស​ថៃ​ ឥណ្ឌា ។ល។ ប្រមាណ​​ 9,640 គីឡូម៉ែត្រ​។ ប្រទេស​នេះ​មាន​ផ្ទៃ​ដី​កគោក​សរុប​ទំហំប្រមាណ​១សែន​គីឡូ​ម៉ែត្រ​ក្រឡា។ ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ ១​លាន​៤​សែន​នាក់។ សម្បូរពលករ​ពីបរទេស​ដែល​មាន​ជបជាតិ​ហ្វ៊ីលីពីន​ប្រមាណ​១០%។

រាជធានី ដូហា នៃ​ប្រទេស​កាតា។ រូបភាព​ដោយ Larry Johnson (flickr.com)

បទ​សម្ភាសន៍​ជា​មួយ​​សមាគម​នៃ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​នៅ​កម្ពុជា​ស្ដី​អំពី​ការ​​ទៅ​ធ្វើ​ការ​​នៅ​​ប្រទេស​កាតា (ភាគ១)

ព័ត៌មានថ្មីៗ 2:33:22, 14 December 2011

នៅ​ក្នុង​បទ​សម្ភាសន៍​​នេះ ​លោក អាន ប៊ុន​ហាក់​ជា​ប្រធាន​ សមាគម​នៃ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ ​ នឹង​មានប្រសាសន៍​អំពី​មូល​ហេតុ​ដែល​កម្ពុជាមិន​បញ្ជូន​​អ្នក​ធ្វើ​ការបម្រើ​​តាម​​ទៅ​កាតា និង​​អំពី​ប្រាក់ខែ ការ​ឈប់សម្រាការងារ ការ​ធ្វើ​ដំណើរ​និង​ចំណាយ​ ការ​ធានា​រ៉ាប់​រង​សុខ​ភាព ប្រភេទ​ការងារ ព្រម​ទាំង​អំពី​ភូមិសាស្រ្ត សេដ្ឋកិច្ច ពលរដ្ឋ ភាសា វប្បធម៌ និង​រូបិយវត្ថុ​​។ល។ របស់​ប្រទេស​កាតា។

ពិធីអំពាវនាវ​​រក​ថវិកា​​ជួយ​​ជ​ន​រងគ្រោះ​​ដោយ​ទឹក​ជំនន់​​នៅ​កម្ពុជា​​រៀប​ចំ​ឡើង​ដោយ​សង្គម​​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនីយ៍។ រូបភាពផ្ដល់ដោយ​យ៉ង់​ធីតា

បទសម្ភាសន៍ស្ដីពីការអំពាវនាវរកថវិកា​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​កម្ពុជា

ព័ត៌មានថ្មីៗ 4:09:52, 10 December 2011

សូម​លោកអ្នក​នាងកញ្ញា​ស្ដាប់បទ​សម្ភាសន៍​មួយ​រវាង​ខ្ញុំប៊ុន ឡឺវីសីដា​ជាមួយ​នឹង​អ្នកស្រី​យ៉ង់ ធីតា ស្ដីពី​ការ​អំពាវនាវ​រក​ថវិកា​ជួយជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​យ៉ង់ ធីតា​គឺជា​លេខាធិការ​របស់​អង្គការ Cambodia Vision ។ ហើយ​អ្នកស្រី​ក៏ជា សមាជិ​កគណៈ​កម្មាធិការ​សមាគម​សង្ឃៈកិច្ច និង​អភិរក្ស​វប្បធម៌​ខ្មែរ នៅទី​ក្រុង​ស៊ីដនីយ៍ ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ដូចតទៅ៖

លោក​ ប៉ែន សុវណ្ណា អតី​តនាយក​រដ្ឋមន្រ្ដី​ខ្មែរ​ដែល​បាន​ដឹក​នាំ​កង​ទ័ព​វៀតណាម​មក​រំដោះ​កម្ពុជា​ឆ្នាំ​១៩៧៩។ ឥឡូវ​លោក​ជា​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​។ រូប​ថត​ដោយ ឃុន អាឡិច។

ភាគ​ទី​២៖ បទ​សម្ភាសន៍​ជា​មួយ​លោក ប៉ែន សុវណ្ណ អតី​ត​នាយករដ្ឋ​មន្រ្ដី​ខ្មែរ​សម័យ​ដើម​ទសវត្សរ៍​១៩៨០

ព័ត៌មានថ្មីៗ 4:18:19, 4 December 2011

តើ​ហេតុ​អ្វី​បាន​ជា​លោក​ ប៉ែន សុវណ្ណា​ ត្រូវ​អាជ្ញាធរ​វៀត​ណាម​សម្រេច​ដោះ​លែង​លោក​ពី​គុក​ងងឹត​នៅ​ក្រុង​ហាណូយ​វិញ​អស់​ពេល​ជាង​១០​ឆ្នាំនោះ?

លោក ប៉ែន សុវណ្ណ អតី​ត​នាយករដ្ឋមន្រ្ដី​ខ្មែរ​ក្នុង​ដើម​ទសវត្សរ៍​១៩៨០ បាន​អញ្ជើញ​មក​បន្ទប់​ផ្សាយ​របស់​ Radio Australia នៅ​ក្រុង​មែលប៊ិន​។ រូប​ថត​ដោយ ឃុន អាឡិច។

ភាគ​ទី​១៖ បទ​សម្ភាសន៍​ជា​មួយ​លោក ប៉ែន សុវណ្ណ អតី​ត​នាយករដ្ឋ​មន្រ្ដី​ខ្មែរ​សម័យ​ដើម​ទសវត្សរ៍​១៩៨០

ព័ត៌មានថ្មីៗ 2:51:49, 3 December 2011

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្រ្ដី​ខ្មែរ​​មួយ​រយៈ​ខ្លី​នៅ​ទសវត្សរ៍​១៩៨០ កំពុង​បំពេញ​ទស្សន​កិច្ច​រយៈពេល​១ខែ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​ ប៉ែន សុវណ្ណ ​គឺជា​ស្ថាបនិក​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​ក្រោយ​មក​បាន​ប្រែក្លាយ​ទៅ​ជា​​គណបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​។ មួយ​រយៈខ្លី​ក្រោយ​ការ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ខ្មែរ​ក្រហម​ដែល​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រទេស​វៀតណាម លោក ប៉ែន សុវណ្ណ​ ត្រូវ​បាន​វៀតណាម​​ចាប់​ដាក់​គុក​ងងឹត​អស់​ចំនួន​១០ឆ្នាំ និង​៥២​ថ្ងៃ​។