ភាសាដទៃផ្សេងទៀត

កម្មវិធីផ្សាយ​ជា​សេវា​ភាសា​ឯកទេស​ជា​ច្រើន​របស់​យើង​ នាំ​មក​ជូន​នូវ​មេរៀន​ភាសា​អង់​គ្លេស និង​ព័ត៌មាន​អំពី​ប្រទេស​អូស្រ្ដាលី​ ព្រម​ទាំង​ព័ត៌មាន រួម​នឹង​ព្រឹត្ដិការណ៍​បច្ចុប្បន្ន​​ដែល​មាន​លក្ខណៈ​អព្យាក្រឹត្យ ​មិន​លំអៀង​ជូន​ដល់​អ្នក​ស្ដាប់​នៅ​ក្នុង​តំបន់។

ភាសាចិនកុកងឺ

កម្មវិធីផ្សាយជាភាសាចិនកុកងឺ​របស់វិទ្យុ​អូស្រ្ដាលី​ ផ្ដល់​ជូន​ដល់​មិត្ដ​អ្នក​ស្ដាប់​នូវ​មេរៀន​អង់គ្លេស​ដែល​មាន​ការ​បក​ប្រែ​ជា​ភាសា​ចិន, ព័ត៌​មាន​ពី​ក្រៅ និង​ក្នុង​ប្រទេស​ និង​អំពី​ប្រទេស​អូស្រ្ដាលី ព្រម​ទាំង​មាន​ជូន​​នូវ​ព័ត៌មាន​ និង​ព្រឹត្ដិការណ៍​បច្ចុប្បន្ន​ដែល​មាន​លក្ខណៈ​ឯក​រាជ្យ​​ និង​ទាន់​សភាព​ការណ៍​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វ៊ិក។

ភាសាអង់គ្លេស

សេវាភាសាអង់គ្លេសរបស់វិទ្យុអូស្ត្រាលី ផ្តល់នូវព័ត៌មាននិងព្រឹត្តិការណ៍បច្ចុប្បន្ននៅក្នុង តំបន់អាស៊ី ប៉ាស៊ីហ្វិកដោយឆ្លុះបញ្ចាំងនូវគោលជំហរអូស្ត្រាលី។ សេវានេះក៏មានជូនកម្មវិធីផ្សេងៗច្រើនសម្រាប់ផ្សាយ តាមវិទ្យុ និងតាមអ៊ីនធើរណិត ដោយមានទាំងតន្រ្តី បទសម្ភាសន៍ រហូតដល់ការសិក្សាអប់រំ វិទ្យាសាស្រ្ត សុខភាពនិងបញ្ហាសង្គម។

ភាសាបារាំង

ដោយ​ផ្អែកទៅលើ​កម្មវិធីផ្សាយ​ជាភាសាអង់គ្លេស​របស់​វិទ្យុអូស្រ្ដាលី កម្មវិធី "24H dans le Pacifique" មាន​ផ្ដល់ជូន​នូវ​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍​អ្នក​និយាយ​ភាសា​អង់គ្លេស​ និង​សហគមន៍​និយាយ​ភាសាបារាំង​ ដែល​រស់នៅក្នុង​តំបន់ប៉ាស៊ីហ្វិក​។​កម្មវិធីផ្សាយ​មាន​ជូនជា​សំឡេង​តាម Podcasts និង​តាម​រយៈដៃគូស្ថានីយផ្សាយ​ប៉ុស្ដិ៍ FM​ មួយចំនួន​របស់​យើង។

ភាសា​ឥណ្ឌូណេស៊ី

កម្មវិធីផ្សាយខាងភាសាឥណ្ឌូណេស៊ីប្ដេជ្ញាចិត្ដក្នុងការភ្ជាប់គម្លាតរវាងប្រទេសឥណ្ឌូណេស៊ី និងប្រទេស អូស្រ្ដាលី។ សេវាឥណ្ឌូណេស៊ីរបស់វិទ្យុអូស្រ្ដាលីនេះ មានផ្សាយតាមបណ្ដាញដៃគូផ្សាយតាមប៉ុស្ដិ៍ FM និងតាមប៉ុស្ដិ៍រលកខ្លី (Shortwave) ដោយផ្ដល់នូវមេរៀនភាសាអង់គ្លេសដែលបកប្រែជាភាសាឥណ្ឌូណេស៊ី, ព័ត៌មានពីក្នុង និងក្រៅប្រទេសអូស្រ្ដាលី រួមទាំងអំពីអូស្រ្ដាលីផងដែរ។ មិនតែប៉ុណ្ណោះក៏មានផ្សាយអំពី ព័ត៌មាន និងព្រឹត្ដិការណ៍បច្ចុប្បន្នដោយផ្តោតការយកចិត្ដទុកដាក់លើតំបន់អាស៊ីប៉ាស៊ីហ្វិក។

ភាសាប៉ាពួនូវ៉ែលហ្គីណេ

កម្មវិធីផ្សាយ​ជាភាសាប៉ាពួនូវ៉ែលហ្គីណេរបស់វិទ្យុអូស្រ្ដាលី​​ ទាក់ទាញ​អ្នកស្ដាប់​ក្នុង​​ប្រទេស​ប៉ាពួនូវ៉ែលហ្គីណេ តាមរយៈការ​ផ្ដល់ជូននូវ​ព័ត៌មាន​ និង​ព្រឹត្ដិការណ៍បច្ចុប្បន្ន​ ព្រមទាំង​ការពិភាក្សា​តស៊ូមតិប្លែកៗ​អំពីប្រធានបទសំខាន់ៗ​នៅក្នុង​តំបន់។

ភាសាវៀតណាម

នៅក្នុង​ឆ្នាំ​២០០៦ កម្មវិធី​ផ្សាយ​ជា​ភាសា​វៀត​ណាម​នៃ​វិទ្យុ​អូស្រ្ដាលី បាន​ចាប់​យក​ជំហាន​មួយ​ខុស​ប្លែក​ពី​គេ​ ដើម្បី​ផ្លាស់​ប្ដូរ​មុខ​មាត់​​ថ្មី ដោយ​បោះ​បង់​ចោល​ការ​ផ្ផ្សាយ​តាម​វិទ្យុ​រលក​ខ្លី ទៅ​ជា​ការ​ផ្សាយ​តាម​អ៊ីនធើរណិត​ពិសេស​ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា 'Bayvut' ដែល​ជា​ភាសា​អង់គ្លេស​​មាន​ន័យ​ថា "to soar" ប្រែ​ជា​ភាសា​ខ្មែរ​ថា ការ​ងើប​មុខ​ហើរ​ឡើង​ខ្ពស់​។ វ៉ិបសាយថ៍ 'Bayvut' បាន​ប្ដេជ្ញា​ចិត្ដ​នាំ​មក​ជូន​អ្នក​ស្ដាប់​វៀតណាម​របស់​ខ្លួន​នូវ​មេរៀន​អង់គ្លេស​ដែល​មាន​ការ​បក​ប្រែ​ជា​ភាសា​វៀតណាម, ព័ត៌​មាន​ពីក្នុង​ និង​ក្រៅ​ប្រទេស​ ព្រម​ទាំង​ព័ត៌មាន​អំពី​ប្រទេស​អូស្រ្ដាលី​ អាស៊ី និង​ប៉ាស៊ីហ្វិក ដោយ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើ​នាទី​បច្ចេក​ទេស។

រៀនភាសាអង់គ្លេស

សិក្សា​នូវ​អ្វីដែលលោកអ្នកត្រូវដឹង ដើម្បី​ធ្វើ​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ជា​ភាសា​អង់គ្លេស​ តាម​រយៈ​ការ​រៀន​កម្រង​កម្ម​វិធី​សិក្សា​ឯក​ទេស​របស់​យើង។ លោក​អ្នក​អាច​ទាញ​យក​សំឡេង​មេរៀន​ យក​ទៅ​សិក្សា​នៅ​ពេល​ដែល​សមរម្យ​សម្រាប់​​លោក​អ្នក។ លោក​អ្នក​ក៏​អាច​ពង្រីក​ការ​សិក្សា​ភាសា​អង់គ្លេស​របស់​លោក​អ្នក​តាម​អត្ថបទ​មេរៀន និង​ឯកសារ​ជំនួយ​មេរៀន​ផង​ដែរ។