រៀន​អង់គ្លេស

សិក្សា​នូវ​អ្វីដែលលោកអ្នកត្រូវដឹង ដើម្បីធ្វើការប្រាស្រ័យទាក់ទង​គ្នា​ជា​ភាសា​អង់គ្លេស​ តាមរយៈការ​រៀនកម្រង​កម្មវិធីសិក្សា​ឯកទេស​របស់យើង។ លោក​អ្នក​អាច​ទាញ​យក​សម្លេង​មេរៀន​ យក​ទៅ​សិក្សា​នៅ​ពេល​ដែលសមរម្យ​សម្រាប់​​លោកអ្នក។ លោកអ្នកក៏អាច​ពង្រីកការ​សិក្សា​ភាសាអង់គ្លេស​របស់​លោកអ្នក​តាម​អត្ថបទមេរៀន និង​ឯកសារជំនួយ​មេរៀន​ផងដែរ។

ភាសាអង់គ្លេសសម្រាប់ការសិក្សានៅប្រទេសអូស្រ្តាលី

ភាសាអង់គ្លេសសម្រាប់ការសិក្សានៅប្រទេសអូស្រ្តាលី

កម្រងមេរៀនសិក្សាភាសាអង់គ្លេសទាំង២៦មេរៀននេះ នឹងជួយ​លោក​អ្នក​រៀប​​​ចំ​ខ្លួន​​ដើម្បី​​ទៅ​សិក្សា និងរស់នៅ​​ក្នុង​ប្រទេសអូស្ត្រាលី។​ លោកអ្នក​នឹង​យល់​ដឹងនូវ​ចំណុច​​សំខាន់ៗ​នៃវប្បធម៌ និង​ដំណើរ​ជីវិត​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី ព្រមទាំងការប្រើប្រាស់ភាសា នៅពេល​លោក​អ្នក​​តាមដាន​ស្តាប់​​សាច់រឿងរបស់​និស្សិត​អន្តរជាតិ​ដែល​កំពុង​​​សិក្សា​​​ក្នុង​​ប្រទេស​​អូស្ត្រាលី។

ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ

ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ

សិក្សា​ពាក្យពេចន៍ដែលគេប្រើនៅក្នុង​វិស័យការងារ​ មានដូចជា​ចាប់ពី​ការ​រៀបចំ​ការ​ប្រជុំ រហូតដល់​ការធ្វើកិច្ច​បង្ហាញ និង​ការ​ដោះស្រាយ​វិវាទ​ និង​បញ្ហាធ្វើជំនួញ​ផ្សេងៗទៀត។ នៅ​ក្នុង​កម្មវិធីភាគដែល​មាន​២៦​មេរៀននេះ យើង​នឹង​នាំលោកអ្នក​ឲ្យ​ស្គាល់​ និង​យល់​ដឹង​អំពី​ការធ្វើជំនួញដ៏ជោគជ័យមួយ​​នៅក្នុង​ប្រទេសអូស្រ្ដាលី នៅក្នុង​ខណៈពេល​ដែល​ក្រុមហ៊ុនជំនួញមួយនេះ បង្កើតបាន​ដៃគូ​ជំនួញថ្មីមួយនឹង​ក្រុមហ៊ុន​បរទេស។

ភាសាអង់គ្លេសខាងវិស័យទេសចរណ៍

ភាសាអង់គ្លេសខាងវិស័យទេសចរណ៍

ហាត់រៀន​ធ្វើការសន្ទនា​ជាមួយនឹង​អតិថិជន​ដែលនិយាយភាសាអង់គ្លេស។ មេរៀន​នីមួយ​ៗ​ នៅក្នុង​កម្រង​កម្មវិធី ២៦ភាគ​នេះ រួមបញ្ចូល​ផ្នែកសំខាន់ៗជាច្រើន​រួមមាន​ការ​សន្ទនារ​សមរម្យតាមទូរស័ព្ទ ការដោះស្រាយ​នឹង​បណ្ដឹង​តវ៉ាផ្សេងៗ ព្រមទាំង​ការ​ផ្ដល់​អនុសាសន៍​ជាច្រើនផងដែរ។

ភាសាអង់គ្លេសពីប្រទេសអូស្រ្តាលី

ភាសាអង់គ្លេសពីប្រទេសអូស្រ្តាលី

កម្រង​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ពី​​ប្រទេស​​អូស្រ្ដាលីនេះ ​បង្កើតឡើង​ដើម្បី​ជួយ​លោកអ្នក​ក្នុង​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​នៅក្នុង​ស្ថានភាព​ប្រចាំថ្ងៃ។ កម្មវិធី​នេះ​គឺសម្រាប់​សិស្សានុសិស្ស​ដែលមានកម្រិត​ចេះដឹង​ភាសាអង់គ្លេស​កម្រិតទាប​មធ្យម។

ភាសាដទៃផ្សេងទៀត

លោក​អ្នក​អាច​ស្ដាប់​កម្មវិធី​ផ្សាយ​​របស់​​វិទ្យុ​​អូស្រ្ដាលី​​​ជា​ភា​សា​​ដទៃ​ទៀត​​មាន​ដូច​ជាភាសាអង់គ្លេស, ភាសា​​ចិន​កុក​ងឺ, ​ភា​សា​​ឥណ្ឌូណេ​ស៊ី, ភា​សា​បារាំង, ភា​សា​ប៉ាពួ​នូវ៉ែល​ហ្គីណេ និង​​ភា​សា​​វៀត​ណាម​។