ទទួលព័ត៌មានតាម RSS Feeds
លោកអ្នកអាចទទួលមាតិកាព័ត៌មានប្រចាំថ្ងៃរបស់យើងចូលទៅក្នុងកំព្យូទ័ររបស់លោកអ្នកដោយ
ការទាញយកវ៉ិបហ្វីដ (Webfeed) ព័ត៌មានជាភាសាខ្មែរ៖
- ជាវប្រចាំ៖ http://khmer.radioaustralia.net.au/rss
តើអ្វីទៅជាវ៉ិបហ្វីដ (Webfeed) ?
យើងប្រើបច្ចេកវិទ្យាមួយដែលមានឈ្មោះថា អាអេសអេស (RSS) សំរាប់ផ្ដល់ជូន មាតិកាព័ត៌មាន
ដែលអាចមើលឃើញភ្លាមៗលើកញ្ចក់កុំព្យូទ័ររបស់លោកអ្នកនៅ ពេលដែលគេដាក់ផ្សាយព័ត៌មាន
នោះ។ RSS ជាអក្សរកាត់របស់ 'Really Simple Syndication'។
តាមរយៈបច្ចេកទេសវ៉ិបហ្វីដនេះ លោកអ្នកអាចទាញយកព័ត៌មានហើយអានអត្ថបទដែលយើងខ្ញុំ
ផ្ដល់ជូនដោយប្រើកម្មវិធីកុំព្យូទ័រ (Software) សំរាប់អានព័ត៌មានតាម RSS នេះ។
នៅពេលដែលយើងខ្ញុំបញ្ចូលព័ត៌មាននៅលើគេហទំព័ររបស់យើងខ្ញុំ កម្មវិធីសំរាប់ អានព័ត៌មានរបស់
លោកអ្នក នឹងទាញយកហើយបង្ហាញភ្លាមៗនូវមាតិកាព័ត៌មានចុងក្រោយរបស់យើងនៅលើកុំព្យូទ័រ
របស់លោកអ្នក។
តើខ្ញុំត្រូវទៅរកកម្មវិធីកុំព្យូទ័រសំរាប់អាន RSS នៅឯណា?
មានកម្មវិធីសំរាប់អានព័ត៌មានតាម RSS ជាច្រើនដែលលោកអ្នកអាចប្រើបាន ហើយកម្មវិធីកុំព្យូទ័រ
ភាគច្រើនមិនមានគិតថ្លៃប្រើប្រាស់ទេ។
កម្មវិធីសំរាប់អានព័ត៌មានតាម RSS ខ្លះ តម្រូវឲ្យលោកអ្នកទាញយកមកបញ្ចូលក្នុងកុំព្យូទ័ររបស់លោក
អ្នក រីឯកម្មវិធីសំរាប់អាន RSS ខ្លះទៀត ជាសេវាអ៊ីនធើរណិត ហើយលោកអ្នកអាចប្រើបានតាមរយៈ
កម្មវិធីបើកមើលវ៉ិបសាយ(Web Browser)។
មានការរក្សាទុកបញ្ជីអំពីកម្មវិធីសំរាប់អាន RSS នៅក្នុងគំរោងបញ្ជីរាយឈ្មោះ និងអាសយដ្ឋានចំហ
DMOZ (DMOZ Open Directory Project)
ដែលមានអាសយដ្ឋាន៖ "DMOZ Open Directory Project".
កម្មវិធីកុំព្យូទ័របើកមើលវ៉ិបសាយខ្លះ ក៏មានកម្មវិធីសំរាប់អាន RSS បញ្ចូលជាមួយដែរដោយរួមទាំង
Firefox និងកម្មវិធីអ៊ីមែលមួយចំនួន ព្រមទាំងកម្មវិធី Microsoft Outlook វគ្គថ្មីៗនៅពេលខាងមុខ។
តើខ្ញុំអាចទាញយកវ៉ិបហ្វីដរបស់វិទ្យុអូស្រ្ដាលីតាមវិធីណា?
ក្រោយពេលលោកអ្នកទាញយកកម្មវិធីកុំព្យូទ័រសំរាប់អាន RSS រួចហើយ លោកអ្នកអាចទាញ
យកវ៉ិបហ្វីដ (Webfeed) នានារបស់វិទ្យុអូស្រ្ដាលីនៅពេលដែលលោកអ្នកឃើញសញ្ញា ។
លោកអ្នកគ្រាន់តែចុចប៊ូតុងកូនកណ្ដុរ (Right mouse click) ខាងស្ដាំលើសញ្ញានេះ ហើយជ្រើសរើស
"Copy Shortcut" ឬ "Copy Link Location" ដើម្បីចំលងយកអាសយដ្ឋានអ៊ីនធើរណិតហៅថា URL។
បន្ទាប់មក លោកអ្នកត្រូវបញ្ចូលអាសយដ្ឋាន URL នេះទៅក្នុងកម្មវិធីកុំព្យូទ័រសំរាប់អាន RSS ដ៏សម
រម្យរបស់លោកអ្នក។ សូមធ្វើទៅតាមការណែនាំរបស់កម្មវិធីអាន RSS ដែលលោកអ្នកប្រើប្រាស់៕
- ជាវប្រចាំ៖ http://khmer.radioaustralia.net.au/rss













