ព្រឹត្តិការណ៍បច្ចុប្បន្ន

កុងត្រូលជជុះនៅខេត្តព្រៃវែងកើតមានជាថ្មីទៀត
ព័ត៌មានថ្មីៗ 15:03:53, 17 March 2010
ទោះជាមន្ត្រីជាន់ខ្ពស់ខេត្តព្រៃវែងបានអះអាងថា បានលុបបំបាត់កុងត្រូលអនាធិបតេយ្យ ចេញពីផ្លូវសាធារណៈបែបណាក្តី ប៉ុន្តែតាមការគូសបញ្ជាក់ពីម្ចាស់រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរឆ្លងកាត់មូលដ្ឋានខេត្តព្រៃវែងបានឲ្យដឹងថា សមត្ថកិច្ចមានសម្លៀកបំពាក់ជានគរបាលចរាចរណ៍ផ្លូវគោកនៅតែបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនកន្លែងចាំជំរិតទារលុយដដែល។
ព័ត៌មាន
បញ្ហាសុខាភិបាលនៅកម្ពុជា
ព័ត៌មានថ្មីៗ 16:03:20, 17 March 2010
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិនិយាយថា កម្ពុជាកំពុងតែមានការលំបាកក្នុងការសម្រេចឲ្យបាននូវគោលដៅសកល ក្នុងការពង្រឹងសុខភាពអនាម័យសាធារណៈ ហើយកាត់បន្ថយជំងឺប្រល័យជីវិតនិងជំងឺដែលអាចទប់ស្កាត់រារាំងបាន ដែលកើតឡើងបណ្តាលមកពីកង្វះអនាម័យផ្ទាល់ខ្លួន។
នាទីសុខភាព
សារធាតុបារតនិងសុខភាព
ព័ត៌មានថ្មីៗ 16:03:46, 17 March 2010
សារធាតុបារតមានប្រយោជន៍សម្រាប់មនុស្សយកមកច្នៃរួមផ្សំបង្កើតជាសម្ភារៈឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជាមាននៅក្នុងឧបករណ៍សម្រាប់វាស់សីតណ្ហភាពអ្នកជំងឺជាដើម។
- អាន៖
- នាទីសុខភាព
នាទីវិចារណសន្ទនា

បទពិសោធន៍អង្គការបន្ទាយស្រីដែលជួយដល់ស្រីខ្មែរត្រូវគេរំលោភផ្លូវភេទ
ព័ត៌មានថ្មីៗ 12:03:31, 14 March 2010
ជួននឹងទិវាសិទ្ធិនារីអន្ដរជាតិនេះ អង្គការលើកលែងទោសអន្ដរជាតិដែលអង់គ្លេសហៅថា Amnesty International បានចេញរបាយការណ៍មួយជុំវិញស្ថានភាពនារីខ្មែរដែលត្រូវគេបំពានផ្លូវភេទយ៉ាងអាណោចអាធម្ម មិនមាននរណាអាចជួយការពារ និងរកយុត្ដិធម៌ឲ្យ។ ក្នុងនោះមានក្មេងស្រីខ្លះមានអាយុទើបតែ១២ឆ្នាំ មិនទាន់ទាំងគ្រប់វ័យផង។ តើហេតុអ្វីបានជាសង្គមខ្មែរដែលធ្លាប់ជាសង្គមមានសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ បែរជាធ្លាក់កិត្ដិយសខាងការការពារសិទ្ធិស្រ្ដី និងកុមារបែបនេះ?
- អាន៖
- នាទីវិចារណសន្ទនា
បទសម្ភាសន៍សំខាន់ៗ

បទសម្ភាសន៍ជាមួយនឹងលោក ប៉ា ច័ន្ទរឿន ប្រធានសមាគមនិស្សិតខ្មែរនៅរដ្ឋធានីខេនបេរ៉ា
ព័ត៌មានថ្មីៗ 10:03:18, 1 March 2010
សមាគមនិស្សិតខ្មែរនេះ មានគោលដៅ និងសកម្មភាពជាច្រើនជួយដល់និស្សិតខ្មែរ ដែលទើបមកដល់ថ្មីថ្មោង រួមទាំងនិស្សិតខ្មែរដទៃទៀតដែលត្រូវការជំនួយផ្សេងៗទៀត។ តើនិស្សិតខ្មែរដែលទើបមកដល់ជួបប្រទះនឹងបញ្ហាលំបាកៗអ្វីខ្លះ? តើពួកគេងាយសម្របខ្លួនទៅនឹងស្ថានភាព និងជីវភាពនៃការរស់នៅប្លែកពីស្រុកកំណើតដែរទេ?
- អាន៖
- បទសម្ភាសន៍សំខាន់ៗ













