នាទីកម្រងសង្គម

vannara

យុវកីឡាករដើមកំណើតខ្មែរកំពុងហ្វឹកហាត់ដើម្បីចូលរួមកីឡា Commonwealth ឆ្នាំ ២០១៤

ព័ត៌មានថ្មីៗ 5:28:59, 24 January 2012

ថ្ងៃ​នេះ​ យើង​ពិនិត្យ​​មើល​​ថា​តើ​​ពលរដ្ឋ​​មាន​​ដើម​កំណើត​​ខ្មែរ​​បាន​ធ្វើ​អ្វី​​ខ្លះ​​ដើម្បី​រួម​ចំណែក​​​អភិវឌ្ឍ​​លើក​ស្ទួយ​​ប្រទេស​អូស្រ្តាលី​​ឲ្យ​បោះ​ជំហាន​​ទៅ​មុខ​​ក្រៅ​​តែ​អំពី​​វិស័យ​សេដ្ឋ​កិច្ច​ នយោ​បាយ សង្គម​​និង​វប្ប​ធម៌​​នោះ ក៏​​នៅ​មាន​វិស័យ​កីឡា​មួយ​ទៀត។ ព្រោះ​​កាល​ពី​​ឆ្នាំ ២០១០ យុវ​កីឡា​​ករ​​​ដើម​កំណើត​​ខ្មែរ​​ម្នាក់​​បាន​ទទួល​ការ​ជ្រើស​​រើស​​​​ឲ្យ​ទៅ​ចូល​​រួម​​កីឡា Commonwealth នៅ​​ប្រទេស​​ឥណ្ឌា ក្នុង​នាម​​ជា​​កីឡា​​ករ​​អូស្ត្រាលី ដែល​ជា​មុខ​មាត់​​មួយ​យ៉ាង​ខ្ពង់​ខ្ពស់​​សម្រាប់​​សហគមន៍​​ខ្មែរ​​នៅ​​ប្រទេស​អូស្រ្តាលី​នេះ។

សមាជិក​៤នាក់​នៃ​អង្គការ Tiny Toones បញ្ចប់ដំណើរ​សម្ដែងនៅ​ប្រទេសអូស្រ្តាលី​នៅថ្ងៃនេះ។ រូបភាព ដោយ​ឃុន​អាឡិច៖ Radio Australia

សិល្បៈជួយព្យាបាល​ជំងឺសង្គម

ព័ត៌មានថ្មីៗ 5:25:50, 17 January 2012

នាទី​កម្រង​សង្គម​និង​យុវវ័យ​ធ្វើការ​ពិនិត្យ​មើល​តួនាទី​របស់​សិល្បៈ​ ថាតើ​សិល្បៈ​មាន​តួនាទី​អ្វី​ខ្លះ ក្នុង​ការ​ជួយ​បណ្ដុះ​បណ្ដាល​យុវវ័យ​​និង​ព្យាបាល​ជំងឺ​សង្គម មាន​ដូច​ជា​ការប្រើ​គ្រឿង​ញៀន ឬក៏ការ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេងៗទៀត​ជាដើម។

សិក្ខាកាម​ជួបជុំគ្នា​ដើម្បីស្វែងយល់ពីការប្រើថ្នាំពេទ្យ​និងប្រភេទ​ថ្នាំ​ដែលមានលក់នៅលើ​ទីផ្សារ។ រូបភាព​ផ្ដល់​ដោយក្រុម​ប្រឹក្សា​សុខុមាល​ភាពខ្មែរ-​អូស្ត្រាលី​នៃ​រដ្ឋ New South Wales​ សាជីវកម្ម

សង្គម​ខ្មែរ​នៅ​ រដ្ឋ​ New South Wales ប្រទេសអូស្រ្តាលី

ព័ត៌មានថ្មីៗ 5:11:45, 10 January 2012

តើ​ពលរដ្ឋខ្មែរ​នៅ​អូស្រ្តាលី​មាន​សុខ​ទុក្ខ​យ៉ាងណា ហើយ​ជួប​ប្រទះ​នឹងបញ្ហា​អ្វី​ខ្លះ​ក្នុង​ជីវភាព​របស់​ពួក​លោក ក៏ដូច​ជា​ការចិញ្ចឹម​បីបាច់​កូនចៅ និង​ការ​ថែ​រក្សា​វប្បធម៌ខ្មែរ​នៅក្នុង​សង្គម​អូស្ត្រាលី ដែល​ចម្រុះ​ទៅ​ដោយ​ជាតិ​សាសន៍​ជាច្រើន​រស់នៅ?

ប្រជាជនជួបជុំគ្នា​តវ៉ា​រឿងដីធ្លី ដែលជាបញ្ហា​រីករាលដាល​កាន់តែធំឡើង​នៅឆ្នាំ​២០១១។ រូបភាព Radio Australia

ព្រឹត្តិការណ៍​​សំខាន់ៗ​​ដែល​កើត​​​ឡើង​ក្នុង​ឆ្នាំ​២០១១​នៅ​​​​ប្រទេស​​​កម្ពុជា

ព័ត៌មានថ្មីៗ 4:22:07, 27 December 2011

ឆ្នាំ​២០១១ បាន​នាំមក​នូវ​ព្រឹត្តិការណ៍​ជាច្រើន រួមមាន​ការ​ចាប់ផ្ដើម​កាត់​ទោស​​​មេដឹកនាំ​កំពូល​នៃ​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម,​ ការ​យាង​ត្រឡប់​ជា​អចិន្ត្រៃយ៍​នៃ​​អតីតព្រះ​មហាក្សត្រ នរោត្តម​សីហនុ, ទឹក​ជំនន់​ដែល​សម្លាប់​មនុស្ស​រាប់រយ​នាក់ ​រហូតដល់​ទៅ​មានការ​លប់​ចោល​ពិធី​បុណ្យ​អុំ​ទូក ដែលមិនធ្លាប់​មាន​ពីមុន​មក និង​ទំនាស់​​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​ថៃ ​រហូតដល់​ទៅ​មានការ​ប្ដឹងផ្ដល់​នៅ​តុលាការ​​យុត្តិធម៌​​អន្ដរជាតិ​​​ជាដើម។

អ្នកនាង ស្រី​ធី អ្នក​ចម្រៀង​ប្រចាំ​វង់​តន្រ្តី​ Cambodian Space Project ធ្វើដំណើរ​សម្ដែងនៅ​ប្រទេសអូស្រ្តាលី។ រូបភាព​ដោយ ឃុន​ អាឡិច៖ Radio Australia

បទ​សន្ទនា​ជាមួយ​អ្នក​ចម្រៀង​ខ្មែរ​មក​ពី​វង់​តន្រ្តី Cambodian Space Project

ព័ត៌មានថ្មីៗ 4:38:12, 20 December 2011

1. Cambodian Space Project ជា​ក្រុម​តន្រី្ត​សម័យ​ចម្រុះ​ជាតិ​សាសន៍ ដោយ​មាន​ជន​ជាតិ​អូស្ត្រាលី បារាំង និងខ្មែរ​ នៅក្នុង​វង់តន្រ្តី​នេះ ដែល​កំពុងតែ​សម្ដែង​នៅ​ប្រទេស​អូស្រ្តាលី។ វង់​តន្រ្តីនេះ​បង្កើតឡើង នៅឆ្នាំ ២០០៩ ហើយ​អ្នក​ចម្រៀង ប្រចាំ​វង់តន្រ្តីនេះ គឺ អ្នក​នាង ស្រី​ធី។

គម្រោង​បង្កើត​ក្រុមការងារខ្មែរ-អូស្រ្តាលីសម្រាប់សង្រ្គោះភាពអាសន្ន

ព័ត៌មានថ្មីៗ 4:26:40, 1 November 2011

គម្រោង​បង្កើត​ក្រុម​ការងារខ្មែរ-អូស្រ្តាលី​សម្រាប់​សង្រ្គោះ​ភាពអាសន្ននៅក្នុង​រដ្ឋវិកថូរៀ ជាពិសេស​នៅ​ពេល​ដែល​ប្រទេសកម្ពុជា​កំពុងតែ​ឆ្លង​កាត់​នូវ​គ្រោះ​ទឹកជំនន់ ដែលជា​គ្រោះ​ធម្មជាតិ​មួយ​ ក្នុង​ចំណោម​គ្រោះ​ធម្មជាតិ​មួយ​ចំនួន​ដែល​យាយី​សឹងតែ​រាល់ឆ្នាំ​នៅ​ប្រទេស​កម្ពុជា។